home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ការ​ធ្វើ​​​​លំហាត់​ប្រាណ​​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ទឹក​នោម​ដែរ​ឬ​ទេ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ធ្វើ​​​​លំហាត់​ប្រាណ​​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ទឹក​នោម​ដែរ​ឬ​ទេ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ទឹក​នោម​​​​មាន​តម្រង​នោម​ និង​​ប្លោក​នោម​ រួម​ទាំង​បំពង់​បង្ហូរ​នោម ​ និង​​បង្ហួរ​នោម​។​ ​វា​មាន​មុខងារ​ច្រើន​ ដូចជា​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​ ​រក្សា​បរិមាណ​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​តុល្យភាព​អាស៊ីដ​ កំណត់​កម្រិត​អេឡិចត្រូលីត​ ព្រម​ទាំង​​បញ្ចេញ​អ័រម៉ូន​សំខាន់​ៗ​មួយ​ចំនួន​។​ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជះ​​​ឥទ្ធិពល​​​​​ដល់​​ប្រព័ន្ធ​ទឹក​នោម​តាម​វិធី​ទាំង​នេះ​។

១. លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​

នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​ លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​នឹង​ថយ​ចុះ​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត។​ ការ​កាត់​បន្ថយ​លំហូរ​ឈាម​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​ នៅ​ពេល​ដែល​សរសៃ​ឈាម​រីក​រាលដាល​នៅ​ក្នុង​សាច់​ដុំ​​កំពុង​ដំណើរ​ការ​។​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ឈាម​នេះ​ បរិមាណ​សារធាតុ​រាវ​ត្រូវ​បាន​ច្រោះ​ដោយ​តម្រង​នោម​ក៏​ត្រូវ​បាន​កាត់​បន្ថយ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំង​ ដែល​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​នោម​ថយ​ចុះ​។

២. រក្សារ​ សូដ្យូម​ និង​តុល្យភាព​អង្គធាតុ​រាវ​

ជា​មួយ​គ្នា​នេះ​ដែរ​ យើង​អាច​បាត់បង់​បរិមាណ​សារធាតុ​រាវ​សំខាន់​ៗ​ ដូចជា​សូដ្យូម​មួយ​ចំនួន​​ទៅ​ក្នុង​ញើស​ ​ពេល​​យើង​ធ្វើ​លំហាត់​ប្រាណ​។​ ដើម្បី​រក្សា​លំនឹង​សារធាតុ​រាវពេល​យើង​ហាត់​ប្រាណ​​ ​តម្រង​នោម​បាន​រក្សា​ជាតិ​សូដ្យូម​ និង​​ស្រូប​យក​ជាតិ​ទឹក​ម្ដង​ទៀត​ ​ដែល​​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ផលិត​ទឹក​នោម​។ ទោះ​បី​ជា​បរិមាណ​សារធាតុ​រាវ​​ដែល​បាន​បម្រុង​ទុក​តាម​វិធី​នេះ​​ ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​មាន​ចំនួន​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​បរិមាណ​ដែល​យើង​បែក​ញើស​ ប៉ុន្តែ​តម្រង​នោម​នៅ​តែ​បន្ត​រក្សា​ជាតិ​សូដ្យូម​រយៈពេល​ច្រើន​ម៉ោង​ ឬ​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ ដើម្បី​ស្តា​​កម្រិត​ធម្មតា​វិញ​​។

៣. ផល​ប៉ះពាល់​អ័រម៉ូន​លើ​តម្រង​នោម​

អ័រម៉ូន​សំខាន់​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក្សា​តុល្យភាព​ជាតិ​ទឹក​ ក្នុង​ពេល​ធ្វើ​លំហាត់​ប្រាណ​គឺ​អ័រម៉ូន​​Antidiuretic ឬ​ADH ដែល​បណ្ដាល​ឲ្យ​តម្រង​នោម​រក្សា​ជាតិ​សូដ្យូម​។​ ADH​ក៏​បណ្ដាល​ឲ្យ​ទឹក​នោម​ប្រមូលផ្ដុំ​កាន់​តែ​ច្រើន​។​ អ័រម៉ូនAldosteron និង​Angiotensin II ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្តា​តម្រង​នោម​​អេឡិចត្រូលីត​ធម្មតា​បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ។​ ​Angiotensin II​នឹង​ធ្វើ​ការ​កំណត់​តុល្យភាព​នៃ​​ជាតិ​សូដ្យូម​ ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​រីទីន​ ​ជា​អ័រម៉ូន​ដែល​បញ្ចេញ​ដោយ​តម្រង​នោម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រំញោច​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត​ ​នៅ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​។

តម្រងនោម

៤. ផល​ប៉ះពាល់​ដទៃ​ទៀត​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​​តម្រង​​នោម​

អំឡុង​ពេល​​ធ្វើ​លំហាត់​​ប្រាណ​ តម្រង​នោម​​នឹង​ច្រោះ​យក​ជាតិ​ប្រូតេអ៊ីន​បន្ថែម​ ព្រម​ទាំង​ផលិត​កម្រិត​ប្រូតេអ៊ីន​​កើន​ឡើង​នៅ​ក្នុង​ទឹក​នោម​។​ តម្រង​នោម​ក៏​ទទួល​ខុសត្រូវ​​ក្នុង​ការ​រក្សា​តុល្យភាព​​មូលដ្ឋាន​អាស៊ីដមួយ​ចំនួន​ដែរ។​ នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​ខ្លាំង​ក្លា​ យើង​នឹង​ផលិត​អាស៊ីដ​ឡាក់តិច ​ដែល​​​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ​ដោយ​តម្រង​នោម​។​ ​សម្រាប់​​ហេតុផល​នេះ​ និង​មូលហេតុ​ផ្សេង​ទៀត​ ទឹក​នោម​នឹង​ក្លាយ​ជា​អាស៊ីដ​កាន់​តែ​ច្រើន​ក្នុង​ពេល​ហាត់​ប្រាណ​។​ បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ​ តម្រង​នោម​ជួយ​ធ្វើ​មេតាប៉ូលីស​អាស៊ីដ​ឡាក់តិច ​ដែល​នៅ​សល់​ ដោយ​បម្លែង​ទៅ​ជា​គ្លុយកូស​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 25/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត