ប្លោកនោមអ្នកមានសុខភាពល្អធម្មតាអាចផ្ទុកទឹកនោមបានចន្លោះពី៤០០មិល្លីលីត្រ ទៅ៥០០មិល្លីលីត្រ មុននឹងពេញត្រូវទៅបន្ទប់ទឹក។ ដូចនេះហើយជាការសំខាន់ណាស់ ដែលយើងត្រូវទៅនោមនៅពេលមានសញ្ញាថាឈឺនោម។
អ្នកជំនាញផ្នែកផ្នែកប្រព័ន្ធផ្លូវទឹកនោមបានណែនាំថា មនុស្សយើងត្រូវទៅនោមចេញម្ដងក្នុងរវាងបីម៉ោងម្ដង ទោះបីជាឈឺនោម ឬមិនឈឺនោមក៏ដោយ។ ការធ្វើដូចនេះ ដើម្បីកុំឲ្យយើងផ្ទុកទឹកនោមនៅក្នុងខ្លួនរយៈពេលយូរពេក។ ការទប់នោមទុករយៈពេលយូរ អាចធ្វើឲ្យយើងមានបញ្ហាសុខភាពផ្សេងៗ ដូចជាឆ្លងរោគផ្លូវទឹកនោមជាដើម។
យ៉ាងណា មិនមែនគ្រប់គ្រប់គ្នាសុទ្ធតែត្រូវទៅនោមបីម៉ោងម្ដងនោះទេ អាចថាមានអ្នកខ្លះត្រូវទៅញឹកជាងនេះ ដោយសារតែការផឹកភេសជ្ជៈផ្សេងៗ ដូចជាកាហ្វេអ៊ីន ជាដើម ដែលអាចតម្រូវឲ្យទៅនោមញឹកញាប់។