home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ​ទូទៅ​ទាំង​នេះ អាច​នាំ​ឲ្យ​ស្រី​ៗ​មាន​បញ្ហា​ប្លោក​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ទូទៅ​ទាំង​នេះ អាច​នាំ​ឲ្យ​ស្រី​ៗ​មាន​បញ្ហា​ប្លោក​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្លោក​នោម​ផ្ទុក​ទឹក​នោម​ ដោយ​មាន​ជំនួយ​ពី​​សាច់ដុំ​ផ្សេង​ៗ រហូត​ដល់​ខួរ​ក្បាល​បញ្ជូន​សញ្ញា​ប្រាប់​ថា​ ដល់​ពេល​​ត្រូវ​បញ្ចេញ​ចោល​។ យ៉ាង​ណា​មិញ ដូច​ទៅ​នឹង​ប្រព័ន្ធ​ដទៃ​ទៀត​នៃ​រាងកាយ​ ប្លោក​នោម​ក៏​អាច​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា​ ហើយ​បញ្ហា​ប្លោក​នោម​​ទូទៅ​ទាំង​៣​ ​ដែល​ប៉ះពាល់​ចំពោះ​ស្រី​ៗ​យើង​​មាន​ដូច​ខាង​ក្រោម​។

១. នោម​ទាស់

​មាន​ស្ត្រី​រាប់​លាន​នាក់​ដែល​កើត​មាន​បញ្ហា​​នោម​ទាស់​។ ប្រភេទ​ផ្សេង​ៗ​នៃ​ការ​នោម​ទាស់​មាន​ លេច​នោម​ជាប់​រហូត នោម​ញឹកញាប់​ជាង​ធម្មតា និង​ហូរ​ទឹក​នោម​ជាប់​រហូត​ ហើយ​ប្រភេទ​នោម​ទាស់​​ដែល​កើត​ឡើង​ញឹកញាប់​បំផុត​គឺ លេច​នោម​ជាប់​រហូត​ ដូចជា​នៅ​ពេល​ដែល​យើង​ក្អក​ សើច​ ហាត់​ប្រាណ ឬ​លើក​វត្ថុ​ធ្ងន់​ៗ​។
មូលហេតុ​នៃ​ការ​នោម​ទាស់​រួម​មាន​៖

  • ការ​មាន​ផ្ទៃពោះ និង​សម្រាល​កូន​៖ ​ពេល​ពពោះ សម្រាល​កូនអាច​ពង្រីក​សាច់ដុំ​អាង​ត្រគាក​។ នៅ​ពេល​ដែល​សាច់ដុំ​ទាំង​នោះ​លាត​សន្ធឹង ប្លោក​នោម​អាច​យារ​ធ្លាក់​ ជា​ហេតុ​នាំ​ឲ្យ​​មាត់​​បង្ហួរ​នោម​​មាន​សភាព​យឺត​ដូច​គ្នា​។
  • អស់​រដូវ៖ អ័រម៉ូន​Estrogen ជួយ​រក្សា​ជាលិកា​ជុំវិញ​ប្លោក​នោម​ និង​បង្ហួរ​នោម​ឲ្យ​មាន​សុខភាព​ល្អ។ នៅ​ពេល​ដែល​យើង​ចូល​ដល់​វ័យ​អស់​រដូវ ស្រី​ៗ​យើង​នឹង​ផលិត​អ័រម៉ូន​មួយ​នេះ​កាន់​តែ​តិច​ទៅ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ប្លោក​នោម​ចុះ​ខ្សោយ​។
  • ខូច​សរសៃ​ប្រសាទ៖ ខួរ​ក្បាល​បញ្ជូន​សញ្ញា​ទៅ​សរសៃ​ប្រសាទ​នៅ​ក្នុង​ប្លោក​នោម​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ​។ ការ​ខូច​សរសៃ​ប្រសាទ​អាច​រំខាន​ដល់​សញ្ញា​នេះ ដែល​នាំ​ឲ្យ​ខួរ​ក្បាល​មិន​អាច​ឲ្យ​ដំណឹង​ដល់​យើង​ថា​ត្រូវ​បញ្ចេញ​ទឹក​នោម​ចោល​ពី​ប្លោក​នោម​។ ជំងឺ​ផ្សេង​ៗ​អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រិន​សរសៃ​ប្រសាទ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ជាមួយ​គ្នា​នេះ​ដែរ ការ​វះ​កាត់​ ឬ​របួស​លើ​ខ្នង​ ឬ​ឆ្អឹង​ត្រគាក​ក៏​អាច​បំផ្លាញ​សរសៃ​ប្រសាទ​ដែល​គ្រប់គ្រង​ប្លោក​នោម​ផង​ដែរ​។
  • ការ​ប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ប្លោក​នោម​សម្រាក​ និង​រារាំង​វា​ពី​ការ​បញ្ជូន​សញ្ញា​របស់​ខួរ​ក្បាល​ថា​ប្លោក​នោម​ពេញ​។ ថ្នាំ​ទាំង​នេះ​រួម​មាន​ថ្នាំ​ងងុយ​គេង ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ ឬ​ថ្នាំ​បញ្ចុះ​ទឹក​នោម​។
  • គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេ​អ៊ីន​៖ ភេសជ្ជៈ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ឆាប់​ពេញ​ និង​ធ្វើ​ឲ្យ​យើង​​មិន​អាច​គ្រប់គ្រង​បាន​។
  • លើស​ទម្ងន់​៖ នៅ​ពេល​ដែល​យើង​លើស​ទម្ងន់​ វា​អាច​ដាក់​សម្ពាធ​ដល់​ប្លោក​នោម​ ដែល​អាច​បង្ក​ជា​បញ្ហា​នោម​ទាស់​។
  • ហាត់ប្រាណ៖ ស្រី​ៗ​​អាច​ប្រឈម​នឹង​ការ​លេច​នោម​ អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា ជា​ពិសេស ​លំហាត់​ប្រាណ​លោត​ និង​រត់​។

២. ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគាក​ធ្វើ​ការ​មិន​ល្អ

​ជំងឺ​ប្លោក​នោម​មួយ​ទៀត​ដែល​កើត​ឡើង​ចំពោះ​ស្រី​ៗ​យើង​ គឺ​បញ្ហា​មុខងារ​អាង​ត្រគាក​ធ្វើ​ការ​មិន​ល្អ នេះ​​ដោយ​សារ​តែ​ប្លោក​នោម​រលាក​។ ការ​រលាក​អាច​ធ្វើ​ឲ្យ​ជញ្ជាំង​ប្លោក​នោម​រឹង​ ហើយ​មិន​អាច​ពង្រីក​បាន​ នៅ​ពេល​ដែល​វា​ពេញ​ដោយ​ទឹក​នោម​។ ដូច​គ្នា​នេះ​ដែរ បរិមាណ​ទឹក​នោម​ក៏​មិន​ច្រើន​ដូច​ធម្មតា​ដែរ ពីព្រោះ​ប្លោក​នោម​មិន​អាច​ទប់​ទឹក​នោម​បាន​ច្រើន​។

ប្លោកនោម

៣. ការ​បង្ក​រោគ​លើ​​ប្រព័ន្ធ​ទឹក​នោម​

ស្ត្រី​​ជា​ច្រើន​អាច​ឆ្លង​មេរោគ​មួយ​នេះ ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​គ្រប់គ្រង​ប្លោក​នោម​។ មេរោគ​អាច​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ និង​បង្ក​ការ​ឆ្លង​មេរោគ​តាម​វិធី​ផ្សេង​ៗ​គ្នា​។ ហេតុ​នេះ​ហើយ​ ដើម្បី​បង្ការ​ការ​បង្ក​រោគ​លើ​​ប្រព័ន្ធ​ទឹក​នោម​ គ្នា​យើង​គប្បី៖​

  • ជូត​សម្អាត​ពី​​ខាង​មុខ​​ទៅ​ខាង​ក្រោយ​​ បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​រួច​
  • ជៀសវាង​ទប់​នោម​
  • រួម​ភេទ​ដោយ​មាន​ការ​ការពារ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x