គួរធ្វីអ្វីខ្លះប្រសិនបើមានរោគសញ្ញារលាកពោះវៀនធំរ៉ាំរៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 24

    គួរធ្វីអ្វីខ្លះប្រសិនបើមានរោគសញ្ញារលាកពោះវៀនធំរ៉ាំរៃ?

    ជំងឺរលាកពោះវៀនធំរ៉ាំរៃ (IBS) គឺជាដំណើរការមិនប្រក្រតីនៃមុខងាររបស់ពោះវៀនធំ បណ្ដាលមកពីការរលាក។ ជាក់ស្ដែងណាស់ពោះវៀនធំមានមុខងារសំខាន់ ជួយស្រូបជាតិទឹកពីកាកសំណល់ និងបញ្ចេញចោល​។ ក្នុងករណីដែលពោះវៀនធំមានបញ្ហា មិនអាចបំពេញមុខងារបានល្អ អ្នកជំងឺនឹងមានអាការៈដូចជា អាចរាក ឬទល់លាមក ក្អួត អស់កម្លាំង និងចុកពោះជាដើម។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ក្រោយបង្ហាញរោគសញ្ញាទាំងនេះ អ្នកជំងឹត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យពិនិត្យសុខភាព ដើម្បីធ្វើតេស្ដស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ។ ជំងឺរ៉ាំរៃមួយនេះត្រូវធ្វើតេស្ដដូចជា៖

    • ការធ្វើតេស្ដឈាម ដើម្បីពិនិត្យរកមើលមូលហេតុបង្ក ក្នុងករណីដែលអ្នកជំងឺអាចមានជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង។​
    • កាធ្វើតេស្ដលាមក ដើម្បីស្វែងរកការឆ្លងពពួកមេរោគ។

    ក្រោយធ្វើតេស្ដដឹងលទ្ធផលថាមានជំងឹរលាកពោះវៀនធំរ៉ាំរៃ ប្រការសំខាន់ៗដែលអ្នកជំងឺត្រូវធ្វើដូចជា៖

    ប្រការគួរធ្វើ

    • ត្រូវញ៉ាំអាហារដោយមានបន្លែ សាច់ តាមលទ្ធភាពដែលអាចធ្វើបាន
    • តាមដានសុខភាពជាប្រចាំក្រោយពេលញ៉ាំអាហារ
    • ជៀសវាងប្រភេទអាហារណាដែលបង្កការរំញោចខ្លាំងដល់ពោះវៀន ពិសេសអាហារបង្កការរាក
    • ត្រូវញ៉ាំអាហារឲ្យបានគ្រប់ពេល និងទៀងពេល
    • ត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់
    • ឆ្លៀតពេលហាត់ប្រាណឲ្យបានជាប្រចាំ
    • ញ៉ាំទឹកឲ្យបាគ្រប់គ្រាន់

    ប្រការមិនគួរធ្វើ

    • កុំព្យាយាមរំលង ឬពន្យាពេលញ៉ាំអាហារ
    • កុំញ៉ាំអាហារលឿន
    • កុំញ៉ាំអាហារខ្លាញ់ អាហារហឹរ និងអាហាកែរច្នៃ
    • កុំញ៉ាំអាហារ ឬបន្លែឆៅ
    • កុំផឹកតែ ឬកាហ្វេលើសពី៣ពែងក្នុងមួយថ្ងៃ
    • កុំផឹកគ្រឿងស្រវឹងច្រើន

    រលាកពោះវៀន

    តើអ្នកជំងឹអាចព្យាបាលរោគសញ្ញាដោយខ្លួនឯងបានដែរទេ?

    ជាក់ស្ដែងណាស់ រោគសញ្ញានៃជំងឺរលាកពោះវៀនធំរ៉ាំរៃ អាចបង្កការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះក្រោយធ្វើតេស្ដដឹងលទ្ធផល អ្នកជំងឺអាចអនុវត្ដវិធីសាស្ដ្រមួយចំនួនដើម្បីកាត់បន្ថយបញ្ហា។

    រោគសញ្ញា រាករូស ទល់លាមក ឈឺពោះ និងអស់កម្លាំង អ្នកជំងឺអាចអនុវត្ដវិធីងាយៗទាំងនេះ មានដូចជា ការញ៉ាំអាហារទន់ៗងាយស្រួលរំលាយជាប្រចាំ និង​ជៀសវាងប្រភេទអាហាររឹងពិបាករំលាយ ដូចជាបន្លែស្ពៃក្ដោប ប្រូខូលី ខាត់ណា និង ប្រភេទអាហារក្រៀម ស្ងួតជាដើម។ នៅមានពពួករបបអាហារដែលមានរស់ជាតិផ្អែម ដូចជាប្រភេទភេសជ្ជៈកំប៉ុង​ ក៏​ត្រូវកាត់បន្ថយដែរ ពិសេស​អនុវត្ត​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

    អត្ថបទគួរអាន៖

    តើជំងឺរលាកពោះវៀនធំរ៉ាំរៃអាចព្យាបាលជាសះស្បើយដែរទេ?

    គិតទៅដល់ការព្យាបាលឲ្យជំងឺមួយនេះជាដាច់ស្រលះ គឺមិនទាន់មាននៅឡើយទេ ក៏ប៉ុន្ដែគេអាចព្យាបាល រោគសញ្ញា គ្រប់គ្រងស្ថានភាពជំងឺ។ មួយវិញទៀត អ្នកជំងឺអាចគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ និងផ្លាស់ប្ដូរទម្លាប់​រស់នៅប្រចាំថ្ងៃមួយចំនួនដើម្បីទប់ស្កាត់ការវិវត្ដជំងឹទៅជាធ្ងន់ធ្ងរបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 24

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម