backup og meta

ជំងឺរលាកពោះវៀនរ៉ាំរៃអាចកើតឡើងលើមនុស្សគ្រាប់គ្នា នេះជារោគសញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 10, 2022

    ជំងឺរលាកពោះវៀនរ៉ាំរៃអាចកើតឡើងលើមនុស្សគ្រាប់គ្នា នេះជារោគសញ្ញា

    ជំងឺរលាកពោះវៀនរ៉ាំរៃ គឺជាការរលាកមួយប្រភេទ ដែលកើតឡើងលើពោះវៀន មិនថាពោះវៀនតូច ឬពោះវៀនធំនោះទេ។ ជំងឺ​នេះ​បង្កឲ្យមានការរលាកលើស្រទាប់នៃផ្នែកពោះវៀន ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ ឈឺពោះ ចុកឆ្អល់ រាក ស្លេកស្លាំង ស្រកគីឡូ និងអ្នកជំងឺអាច​ខ្វះអាហាររូបត្ថម្ភជាដើម។ ជំងឺនេះអាចកើតឡើងបានគ្រប់វ័យ មិនថាវ័យ​ចាស់ ឬក្មេងនោះទេ។

    -Ileocolitis នេះគឺជាផ្នែកមួយនៃទម្រង់ជំងឺរលាកពោះវៀន ហើយវាអាចកើតឡើងទាំងនៅក្នុងពោះវៀនតូច និងផ្នែកមួយនៃពោះវៀនធំ។

    -Ileitis ការលាកប្រភេទនេះចង់់សម្ដៅទៅលើស្ថានភាពពោះវៀនតូចមានការហើម និង រលាកនៅតំបន់ ileum ដែលស្ថិតនៅផ្នែកខាងក្រោមនៃពោះវៀនតូច។

    -Gastroduodenal គឺជាការរលាក និងកកិត ដែលកើតឡើងនៅតំបន់ ផ្នែកខាងលើ នៃពោះវៀនតូច និងជាប់ផ្នែកខាងក្រោមនៃក្រពះ តំបន់នេះហៅថា duodenum។

    -Jejunoileitis ការលាកនៅត្រង់ផ្នែកចន្លោះកណ្ដាលនៃពោះវៀនតូច។ ពោលនៅចន្លោះ duodenum និង ileum។

    រោគសញ្ញសំខាន់ៗនៃជំងឺរលាកពោះវៀន

    ជំងឺរលាកពោះវៀនអាចបង្ហាញរោគសញ្ញា ច្បាស់ៗក៏អាស្រ័យលើស្ថានភាពជំងឹ។ ពោលស្ថិតក្នុងដំណាក់កាលធ្ងន់អាច លើសពី៣សប្ដាហ៍ អ្នកជំងឺអាចបង្ហាញរោគសញ្ញាច្បាស់លាស់ ដូចជា ឈឺចុកចាប់ក្នុងពោះ រាក ស្រកគីឡូ និងស្លេកស្លាំង។

    រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតអាចកើតឡើងចំពោះអ្នកជំងឺ ដូចជា ស្លេកស្លាំង ភ្នែកឡើងក្រហម ហើយឈឺ អស់កម្លាំង គ្រុន ឈឺសន្លាក់ ចង្អោរ បាត់បង់ចំណង់អាហារ ស្បែកប្រែទៅជាក្រហម ឬរលាកក្រោមស្បែកជាដើម។

    មូលហេតុបង្កជំងឹរលាកពោះវៀន

    មកទល់ពេលនេះនៅមិនទាន់មានក្រុមអ្នកវិទ្យាសាស្ដ្រណា រកឃើញសញ្ញាថ្មីនៃមូលហេតុដែលបង្កឲ្យមានជំងឺនេះនៅឡើយទេ។ ដូច្នេះគេនៅតែសន្មត់ទៅលើកត្ដាចម្បងដូចជា៖

    ១. ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង

    ក្នុងចំណុចនេះក្រុមគ្រូពេទ្យនៅតែជឿជាក់ថា វាអាចកើតឡើង ព្រោះប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចវាយប្រហារទៅលើកោសិកាពោះវៀនបានគ្រប់ពេល ពិសេសនៅពេលដែល ពពួកបាក់តេរីនៅក្នុងផ្លូវអាហារអាចគ្រប់គ្រង បង្វែទិសដៅមុខងារភាពស៊ាំមកប្រឆាំងនឹងកោសិកាខ្លួនឯង ទើបបណ្ដាលឲ្យរលាកបាន។

    ២.កត្ដាហ្សែន

    ជំងឺរលាកពោះវៀន ក៏អាចបណ្ដាលមកពីហ្សែន តំណពូជ ពិសេសសមាជិកគ្រូសារ បងប្អូន ជាប់សាច់ឈាម ដែលធ្លាប់មានប្រវត្ដិកើតជំងឹរលាកពោះវៀន ក៏អាចមានភាគរយកើតឡើងច្រើន។

    ៣.កត្ដាបន្ទាប់បន្សំ

    មានកត្ដាបន្ទាប់បន្សំផ្សេងទៀត ដែលអាចបង្កឲ្យកើតជំងឹនេះបានដូចជា ការទញ៉ាំអាហារមានជាតិខ្លាញ់ច្រើន របបអាហារប៉ះពាល់ដល់សុខភាព សរសៃឈាម បេះដូង និងការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ដោយមិនស្របតាមការណែរនាំរបស់​គ្រូពេទ្យ។

    អាហារគួរចៀសវាងអំឡុងរដូវភ្លៀង

    ការព្យាបាលជំងឺរលាកពោះវៀនរ៉ាំរៃ

    មកទល់ពេលនេះ ជំងឹរលាកពោះវៀន រ៉ាំរៃ នៅមិនមានវិធីព្យាបាលឲ្យជាដាច់ស្រឡះនៅឡើយទេ។ ប៉ុន្ដែគេអាច​ព្បាបាល តាមរោគសញ្ញា និងទប់ស្កាត់ការវិវត្ដនៃការរលាកធ្វើឲ្យសុខភាពធូរស្បើយប្រសើរឡើងវិញបាន។ បន្ថែមពីនេះ អ្នកជំងឹបន្ដរក្សាការញ៉ាំអាហារដែលផ្ដល់សុខភាព និងផ្លាស់ប្ដូរទម្លាប់រស់នៅឲ្យបានល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម