រោគសញ្ញសំខាន់ៗនៃជំងឺរលាកពោះវៀន
ជំងឺរលាកពោះវៀនអាចបង្ហាញរោគសញ្ញា ច្បាស់ៗក៏អាស្រ័យលើស្ថានភាពជំងឹ។ ពោលស្ថិតក្នុងដំណាក់កាលធ្ងន់អាច លើសពី៣សប្ដាហ៍ អ្នកជំងឺអាចបង្ហាញរោគសញ្ញាច្បាស់លាស់ ដូចជា ឈឺចុកចាប់ក្នុងពោះ រាក ស្រកគីឡូ និងស្លេកស្លាំង។
រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតអាចកើតឡើងចំពោះអ្នកជំងឺ ដូចជា ស្លេកស្លាំង ភ្នែកឡើងក្រហម ហើយឈឺ អស់កម្លាំង គ្រុន ឈឺសន្លាក់ ចង្អោរ បាត់បង់ចំណង់អាហារ ស្បែកប្រែទៅជាក្រហម ឬរលាកក្រោមស្បែកជាដើម។
មូលហេតុបង្កជំងឹរលាកពោះវៀន
មកទល់ពេលនេះនៅមិនទាន់មានក្រុមអ្នកវិទ្យាសាស្ដ្រណា រកឃើញសញ្ញាថ្មីនៃមូលហេតុដែលបង្កឲ្យមានជំងឺនេះនៅឡើយទេ។ ដូច្នេះគេនៅតែសន្មត់ទៅលើកត្ដាចម្បងដូចជា៖
១. ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
ក្នុងចំណុចនេះក្រុមគ្រូពេទ្យនៅតែជឿជាក់ថា វាអាចកើតឡើង ព្រោះប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចវាយប្រហារទៅលើកោសិកាពោះវៀនបានគ្រប់ពេល ពិសេសនៅពេលដែល ពពួកបាក់តេរីនៅក្នុងផ្លូវអាហារអាចគ្រប់គ្រង បង្វែទិសដៅមុខងារភាពស៊ាំមកប្រឆាំងនឹងកោសិកាខ្លួនឯង ទើបបណ្ដាលឲ្យរលាកបាន។
២.កត្ដាហ្សែន
ជំងឺរលាកពោះវៀន ក៏អាចបណ្ដាលមកពីហ្សែន តំណពូជ ពិសេសសមាជិកគ្រូសារ បងប្អូន ជាប់សាច់ឈាម ដែលធ្លាប់មានប្រវត្ដិកើតជំងឹរលាកពោះវៀន ក៏អាចមានភាគរយកើតឡើងច្រើន។
៣.កត្ដាបន្ទាប់បន្សំ
មានកត្ដាបន្ទាប់បន្សំផ្សេងទៀត ដែលអាចបង្កឲ្យកើតជំងឹនេះបានដូចជា ការទញ៉ាំអាហារមានជាតិខ្លាញ់ច្រើន របបអាហារប៉ះពាល់ដល់សុខភាព សរសៃឈាម បេះដូង និងការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ដោយមិនស្របតាមការណែរនាំរបស់គ្រូពេទ្យ។

ការព្យាបាលជំងឺរលាកពោះវៀនរ៉ាំរៃ
មកទល់ពេលនេះ ជំងឹរលាកពោះវៀន រ៉ាំរៃ នៅមិនមានវិធីព្យាបាលឲ្យជាដាច់ស្រឡះនៅឡើយទេ។ ប៉ុន្ដែគេអាចព្បាបាល តាមរោគសញ្ញា និងទប់ស្កាត់ការវិវត្ដនៃការរលាកធ្វើឲ្យសុខភាពធូរស្បើយប្រសើរឡើងវិញបាន។ បន្ថែមពីនេះ អ្នកជំងឹបន្ដរក្សាការញ៉ាំអាហារដែលផ្ដល់សុខភាព និងផ្លាស់ប្ដូរទម្លាប់រស់នៅឲ្យបានល្អ។