backup og meta

ឧស្សាហ៍​កូរ​ពោះ​​ឮ​ខ្លាំង​ៗ​ អាច​សាកល្បង​តិចនិក​ទាំង​​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧស្សាហ៍​កូរ​ពោះ​​ឮ​ខ្លាំង​ៗ​ អាច​សាកល្បង​តិចនិក​ទាំង​​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អាការៈ​កូរ​ពោះ​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​គ្នា​​យើង​ចេះ​តែ​កូរ​ពោះ​មិន​ឈប់​ មិន​ថា​នៅ​ក្នុង​បន្ទប់​ធ្វើការ កន្លែង​ប្រជុំ ឬ​នៅ​ចំណោម​​មនុស្ស​ជា​ច្រើន​នោះ​​ វា​ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្មាសអៀន​មិន​ខាន​។ ជា​ទូទៅការ​កូរ​ពោះ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឃ្លាន​ ការ​រំលាយ​អាហារ​យឺតយ៉ាវ​ ឬ​ញ៉ាំ​អាហារ​មួយ​ចំនួន។ យ៉ាង​ណា​មិញ យើង​អាច​បំបាត់​​អាការៈ​កូរ​ពោះ​នេះ​បាន​ តាម​រយៈ​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

១. ដើរ​​ហាត់​ប្រាណ​​ក្រោយ​ញ៉ាំ​អាហារ​រួច​

អំឡុង​ពេល​សម្រាក​ពី​ការងារ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ គ្នា​យើង​គប្បី​ដើរ​ហាត់​ប្រាណ​ប្រហែល ​១៥​នាទី​ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​របស់​យើង​​មាន​ដំណើរការ​ល្អ​។ នៅ​ពេល​ដែល​យើង​ដើរ​ វា​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​​ក្រពះ​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​គ្នា​យើង​ក៏​មិន​គួរ​ដើរ​ហាត់ប្រាណ​ខ្លាំង​​ពេក​ដែរ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​ទៅ​វិញ​។

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

​​​​ទឹក​ជួយ​​ឲ្យ​ដំណើរការ​រំលាយ​អាហារ​ប្រសើរ​ឡើង ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​នៅ​អំឡុង​ពេល​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​ទឹក​ម្ដង​ច្រើន​ពេក​ឡើយ​ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​ពោះ​របស់​យើង​ពោរពេញ​ដោយ​ទឹក​ និង​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​យើង​កូរ​ពោះ​កាន់​តែ​ខ្លាំង​​ឡើង​។

៣. សាកល្បង​តែ​រុក្ខជាតិ​

​​​តែ​រុក្ខជាតិ​ដែល​ផ្សំ​ឡើង​ពី​ខ្ញី​ ឈើ​អែម​ ​ឬ​ស្លឹក​គ្រៃ​​អាច​ជួយ​ពង្រឹង​​ប្រព័ន្ធ​រំលាយ​អាហារ​ និង​សាច់ដុំ​ពោះវៀន​បាន​យ៉ាង​ស័ក្ដិសិទ្ធ។ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​តែ​ប្រភេទ​នេះ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ឬ​នៅ​ពេល​ល្ងាច​ ទើប​ជា​ការ​ប្រសើរ​។

តែរុក្ខជាតិ

៤. ញ៉ាំ​យឺត​ៗ​ និង​ទំពា​ឲ្យ​ម៉ដ្ត​​ល្អ​

អាការៈ​កូរ​ពោះ​ ក៏​អាច​បណ្ដាល​មក​ពី​យើង​ញ៉ាំ​លឿន​ពេក និង​ស្រូប​យក​ខ្យល់​ច្រើន​ពេក​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​។ ហេតុនេះ​ហើយ​ ចូរ​ព្យាយាម​ទំពា​អាហារ​ឲ្យ​​បាន​ម៉ដ្តល្អ​ ដើម្បី​បញ្ចៀស​ខ្យល់​ចូល​ក្នុង​រាងកាយ​របស់​យើង​​​​។

​​៥. កាត់បន្ថយ​ជាតិ​ស្ករ​បន្ថែម​​ និង​អាហារ​មាន​ខ្លាញ់​

ពោះវៀន​របស់​យើង​អាច​ផលិត​ឧស្ម័ន​ច្រើន​ នៅ​ពេល​ដែល​យើង​ព្យាយាម​រំលាយ​ជាតិ​ស្ករ​ច្រើន​ជ្រុល។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​បង្ក​ជា​អាការៈ​រាករូស ឬ​​ឆ្អល់​ពោះ​ និង​កូរ​ពោះ​​ផង​ដែរ​។ ដូច​គ្នា​នេះ​ដែរ ពពួក​អាហារ​មួយ​ចំនួន​ដែល​មាន​ដូចជា​​សាច់​ជ្រូក​ សាច់​ក្រក និង​អាហារ​បំពង​សុទ្ធ​តែ​អាច​បង្ក​ជា​អាការៈ​ហើម​ពោះ​។

៦. ខ្ទឹម​ស​

ខ្ទឹម​ស​មាន​សមាសធាតុ​មួយ​ឈ្មោះ​ថា Allicin ជា​សារធាតុ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​ក្រពះ​។ ការ​ញ៉ាំ​ខ្ទឹម​ស​ឆៅ​​មួយ​​កំពឹស​នៅ​ពេល​ព្រឹក​ព្រលឹម​ អាច​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​របស់​យើង​​មាន​ដំណើរការ​ល្អ​ប្រសើរ​។

៧.​ ញ៉ាំ​អាហារ​ដែល​ល្អ​​ដល់​ការ​រំលាយ​អាហារ​

​គ្នា​យើង​ក៏​អាច​​បញ្ចូល​របប​អាហារ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​ ដូចជា​ទឹក​ដោះ​គោ​ជូរ គ្រាប់​ជី ខ្ញី គីម​ឈី ត្រី​សាម៉ុន​។ល។​ លើស​ពី​នេះ​ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​ប្រក្រតី ​តែចៀសវាង​ការ​ញ៉ាំ​អាហារ​​ច្រើន​ជ្រុល។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

12 Ways to Stop Your Stomach From Growling Loudly

https://brightside.me/inspiration-health/12-ways-to-stop-your-stomach-from-growling-loudly-797876/

Stomach Growling? 11 Remedies [Plus, Why It Happens

https://primehealthdenver.com/stomach-growling/

Causes of Borborygmi (Stomach Noises)

https://www.verywellhealth.com/what-is-borborygmi-1942951

កំណែ​ប្រែបច្ចុប្បន្ន

17/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនហើមពោះ ពិបាកក្នុងខ្លួន យំរករឿងមិនឈប់ ត្រូវជួយបែបណា?

កូនឧស្សាហ៍ហើមពោះ យំរករឿងច្រើនមកពីអី? ប៉ះពាល់ដល់ការលូតលាស់ទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម