គ្នាយើងមួយចំនួនអាចមានអាការៈឈឺពោះ ក្រោយញ៉ាំអាហាររួច ដែលបញ្ហានេះបណ្ដាលមកពីអាហារដែលយើងញ៉ាំតែម្ដង។ ប៉ុន្តែ បើយើងឈឺពោះញឹកញាប់ក្រោយញ៉ាំអាហារ នោះអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់។
មួយវិញទៀត ប្រសិនបើយើងមានរោគសញ្ញាខាងក្រោមនេះ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាម៖
ឈឺពោះខ្លាំង លាមកមានឈាម ក្អួត ឬរាករូស ស្រកទម្ងន់ដោយគ្មានមូលហេតុ រោគសញ្ញានៃការឈឺពោះក្រោយញ៉ាំអាហាររួច
ភាគច្រើន មូលហេតុនៃបញ្ហារំលាយអាហារក្រោយញ៉ាំអាហាររួច មិនគួរឲ្យព្រួយបារម្ភឡើយ។ យ៉ាងណាមិញ ប្រសិនបើយើងឈឺពោះខ្លាំង ភ្លាមៗ ឬមានរយៈពេលយូរនោះ យើងគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់កាន់តែប្រសើរ។
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
សញ្ញាព្រមានទូទៅមួយចំនួននៃការឈឺពោះ ក្រោយញ៉ាំអាហារ រួមមាន៖
- ហើមពោះ
- ទល់លាមក
- ក្រហាយទ្រូង
- ចង្អោរ
រោគសញ្ញាដទៃទៀត និងសញ្ញាព្រមានដែលទាក់ទងនឹងការឈឺពោះក្រោយញ៉ាំអាហាររួច៖
- ជំងឺខាន់លឿង
- ក្អួត
- គ្រុនក្ដៅ
មូលហេតុនៃការឈឺពោះ ក្រោយញ៉ាំអាហាររួច
ពិតណាស់ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យយើងឈឺក្រពះ ឬឈឺពោះក្រោយញ៉ាំអាហាររួច ដែលមានដូចជា៖
- បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀនរុាំរៃ
- ពិបាករំលាយអាហារ
- រលាកលំពែងស្រួចស្រាល់
- ជំងឺរលាកខ្នែងពោះវៀន
- ដំបៅក្រពះ
- រលាកថង់ទឹកប្រមាត់
គន្លឹះដោះស្រាយអាការៈឈឺពោះ ក្រោយញ៉ាំអាហារ
ក្នុងករណីស្រាល គ្រូពេទ្យអាចណែនាំឲ្យយើងញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ រហូតដល់យើងស៊ាំទៅនឹងអាហារ។ បន្ថែមពីនេះ យើងគួរតែញ៉ាំភេសជ្ជៈកីឡា ស៊ុប និងទឹកផ្លែឈើ (លែងលើកទឹកក្រូចឆ្មារ) ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
មូលហេតុនៃការឈឺពោះ ក្រោយញ៉ាំអាហាររួច
ពិតណាស់ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យយើងឈឺក្រពះ ឬឈឺពោះក្រោយញ៉ាំអាហាររួច ដែលមានដូចជា៖
- បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀនវៀនរុាំរៃ
- ពិបាករំលាយអាហារ
- រលាកលំពែងស្រួចស្រាល់
- ជំងឺរលាកខ្នែងពោះវៀន
- ដំបៅក្រពះ
- រលាកថង់ទឹកប្រមាត់