home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

យើង​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ពី​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ដែល​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ពោះ តែ​មាន​ដែល​ដឹង​អី​ទាក់​ទង​នឹង​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​ឬ​អត់? ជំងឺ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែង​ពោះ​វៀន​របស់​យើង ហើយ​វា​អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់ម៉ែត

​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​នេះ ក្រុម​គ្រូពេទ្យ​ចែក​ចេញ​ជា៣​ប្រភេទ​គឺ រលាក​ស្រួច​ស្រាវ រលាក​ដោយ​មាន​ខ្ទុះ ជា​អាប់​សែ និង​រលួយ​ខ្នែង​តែ​ម្ដង។ ជំងឺ​រលាក​ខ្នែង​ពោះវៀន អាច​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​ជា៖

១. ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​បាក់តេរី​នៅ​ក្នុង​ពោះ​វៀន
២.​​ ដុំ​លាមក​រឹង (ដុំ​លាមក​តូច​ៗ​ទៅ ស្ទះ​រន្ធ​ខ្នែង​ពោះវៀន)
៣. ជា​ពពួក​ប៉ារ៉ាស៊ីត
៤. ដុំ​តូច​ៗ​ផ្សេង​ទៀត​ទៅ​ស្ទះ​រន្ធ​ខ្នែង​ពោះ​វៀន

នៅ​ពេល​ដែល​អ្នក​ជំងឺ​ឈឺ តែង​មាន​ចេញ​សញ្ញា​គួរ​កត់​សម្គាល់ដូចជា ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាង​ស្ដាំ​ក្រោម​ផ្ចិត ក្ដៅ​ខ្លួន ក្អួត​ចង្អោរ ញ៉ាំ​បាយ​មិន​បាន អណ្ដាត​ឡើង​ស។ល។ មិន​តែ​ប៉ុណ្ណោះ ការ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​ដែល​ត្រូវ​វះកាត់​បន្ទាន់​ភ្លាម​ៗ។ បើ​យើង​មិន​ឆាប់​ព្យាបាល​ដោយ​ការ​វះកាត់​ទេ អ្នក​ជំងឺ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ពេល​ខ្នែង​ពោះវៀន​រលាក​យូរ​ៗ​ទៅ វា​បណ្ដាល​ឲ្យ​រលួយ​ស្អុយ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​សាយ​ភាព​មេរោគ ដែល​កើត​ជា​ជំងឺ​មួយ​ទៀត​ហៅ​ថា “រលាក​ស្រោម​ពោះ”

មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​នេះ​មាន​២ប្រភេទ​ គឺវះកាត់​ដោយ​ចោះ និង​ការ​វះកាត់​ពោះ​ផ្ទាល់​នៅ​ផ្នែក​ក្រោម​ផ្ចិត ប៉ុន្តែ​ការ​វះកាត់​ដោយ​ចោះ អ្នក​ជំងឺ​សម្រាក​ពេទ្យ​តិច​ថ្ងៃ និង​គ្មាន​ការ​ឈឺ​ចាប់​ក្រោយ​ពេល​វះ​កាត់​រួច​ឡើយ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 02/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត