មិនថាយើងកើតស្ត្រេសរយៈពេលវែង ឬខ្លីនោះទេ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពពោះវៀនតែម្ដង។ បើគ្នាយើងកើតស្រ្តេសត្រូវឆាប់រកវិធីរំសាយអារម្មណ៍មួយនេះចេញ បើមិនចង់ឲ្យប៉ះពាល់សុខភាពរបស់ខ្លួនទេនោះ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
មិនថាយើងកើតស្ត្រេសរយៈពេលវែង ឬខ្លីនោះទេ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពពោះវៀនតែម្ដង។ បើគ្នាយើងកើតស្រ្តេសត្រូវឆាប់រកវិធីរំសាយអារម្មណ៍មួយនេះចេញ បើមិនចង់ឲ្យប៉ះពាល់សុខភាពរបស់ខ្លួនទេនោះ។
ផលប៉ះពាល់របស់ស្រ្តេសមកលើសុខភាពពោះវៀន គឺអាស្រ័យលើរយៈពេលនេះការកើតស្រ្តេសរបស់យើងដែរ៖
បើគ្នាយើងសង្កេតឃើញថាស្រ្តេសបានធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ អាចសាកល្បងវិធីបីយ៉ាងខាងក្រោមនេះ។
ហាត់ប្រាណ
ដើម្បីជំរុញ និងគាំទ្រដល់ការរំលាយអាហារ ការបញ្ចេញសកម្មភាពរាងកាយប្រចាំថ្ងៃបានគ្រប់គ្រាន់នឹងអាចជួយដោះស្រាយបានដែរ។ ការហាត់ប្រាណបែបសាមញ្ញៗ ដូចជាដើរ ឬរត់ សុទ្ធតែមានប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ។
ញ៉ាំអាហារមាន Prebiotics និង Probiotics
ដូចគ្នាដែរ របបអាហារអាចជួយដល់បាក់តេរីល្អក្នុងពោះវៀន មានដូចជា Prebiotics និង Probiotics។ បន្លែ និងផ្លែឈើ ដូចជាទំពាំងបារាំង ចេក ខ្ទឹមស និងខ្ទឹមបារាំង សុទ្ធតែមានផ្ទុក prebiotics ហើយអាហារដូចជាយ៉ាអួរ និងគីមឈី ជាដើម មានផ្ទុកprobiotics។
សារធាតុទាំងពីរយ៉ាងនេះ អាចជួយបង្កើតបរិស្ថានល្អ សម្រាប់បាក់តេរីល្អក្នុងពោះវៀនលូតលាស់កាន់តែច្រើន និងជួយដល់ការរំលាយអាហារ។
កុំជក់បារី
បើសិនជាដោយសារតែស្ត្រេសធ្វើឲ្យគ្នាយើងចាប់យកបារីជាមិត្ត នោះគ្នាយើងគួរគិតឡើងវិញ។ ជំងឺបេះដូង និងជំងឺប្រព័ន្ធផ្លូវដង្ហើមភាគច្រើនមានទំនាក់ទំនងនឹងការជក់បារី។ បន្ថែមពីនេះ ការស្រាវជ្រាវក៏បានរកឃើញដែរថា ទម្លាប់មិនល្អនេះក៏អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែរ។
ការជក់បារី អាចធ្វើឲ្យយើងមានហានិភ័យកើតជំងឺដំបៅក្រពះ ជំងឺប្រព័ន្ធរំលាយអាហារផ្សេងៗ និងជំងឺមហារីក។ បើយើងជាអ្នកជក់បារី សូមប្រឹក្សាជាមួយគ្រូពេទ្យពីវិធីកាត់បន្ថយការជក់បារី និងឈានដក់ការផ្ដាច់បារីបានដោយជោគជ័យ។
ប្រើប្រាស់រង្វាស់សុខភាព - អត្រាដុតកាឡូរី ដើម្បីកំណត់ និងដឹងពីបរិមាណកាឡូរីដុតសមស្របបំផុតទៅតាម កម្ពស់ ទម្ងន់ អាយុ និងសកម្មរាងកាយនានា
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.healthline.com/health/four-ways-to-improve-your-gut-if-youre-stressed