តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ?

    ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ?

    មាន​ការ​លើក​ឡើង​តៗ​គ្នា​មក​ថា កាល​ណា​យើង​ញ៉ាំ​អាហារ​មិន​បាន​ទៀង​ទាត់​ពេល​ល្អ ជួល​កាល​រវល់​ខ្លាំង ម៉ោង១ ឬ២ បាន​បាយ​ថ្ងៃ​ត្រង់ បែប​នេះ​ទើប​ទៅ​ជា​ឈឺ​ក្រពះ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ?

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ។ បដិសេធ​ការ​លើក​ឡើង​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​មូលហេតុ​ចម្បងៗ​ដែល​នាំ​ឲ្យ​ឈឺ​ក្រពះ​រួម​មាន ការ​ប្រើ​ថ្នាំ​​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត ជក់បារី និង​ស្ត្រេស​ខ្លាំង​ពេក។

    “ការ​ដែល​យើងញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​ជា​កត្តា​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ខ្ញុំ​ហ្នឹង​ជា​គ្រូពេទ្យ​ញ៉ាំ​មិន​ទៀង​ពេល​ជាង​គេ​ជាង​ឯង តែ​បើអត់​មាន​កត្តា​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជប​បញ្ជា ផឹកស្រា ជក់បារី ស្ត្រេស​អី​ហ្នឹង មាន​តែញ៉ាំ​​អាហារ​មិន​ទៀងពេល​មួយ​មុខ គឺ​មិន​អាច​ឈឺ​ក្រពះ​ទេ”។ លោក​សាស្ត្រាចារ្យ​រៀបរាប់។

    រលាកក្រពះពោះវៀន

    តែ​ទោះ​ជា​បែប​នេះក្តី សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បញ្ជាក់ គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល​នោះ​ទេ ទោះ​វា​មិន​បង្ក​ឲ្យ​ឈឺ​ក្រពះ តែ​ដើម្បី​សុខភាព​ទូទៅ យើង​ម្នាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​បើ​យើង​មាន​បញ្ហា​ក្រពះ​ហើយ ញ៉ាំ​អាហារ​មិន​ទៀង​ពេល​ទៀត នោះ​ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ ជា​បច្ច័យ​ធ្វើ​ឲ្យ​ក្រពះ​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង ទៅ​ជា​រមួល​ពោះ ឆ្អល់​ពោះ។

    អត្ថបទពាក់ព័ន្ធ៖

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 22/06/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: