បញ្ហាទល់លាមកអាចមានដូចជាលាមករឹងពិបាកបត់ជើង និងពេលខ្លះមានរាងដូចសាច់ក្រក ប៉ុន្តែមានសភាពរឹង។ បញ្ហាទល់លាមកនេះ ធ្វើឲ្យមនុស្សយើងបត់ជើងធំតិចជាងបីដងក្នុងមួយសប្ដាហ៍។
ដើម្បីជួយបន្ថយអាការៈទល់លាមកដោយសារជំងឺរលកពោះវៀនរ៉ាំរ៉ៃ គ្នាយើងគួរផ្លាស់ប្តូររបបអាហារ មានថែមអាហារសម្បូរប្រូបាយអូទិក និងផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដូចជាត្រូវគេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងកាត់បន្ថយការផឹកគ្រឿងស្រវឹង ឬចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់។
៣. រាក
រាកក៏ជារោគសញ្ញាមួយរបស់ជំងឺរលាកពោះវៀនរ៉ាំរ៉ៃដែរ។ អាការៈរាក អាចធ្វើឲ្យអ្នកជំងឺត្រូវទៅបន្ទប់ទឹកបន្ទាន់ ហើយលាមកមានសភាពទន់ និងរាវ ហើយអាចមានសំបោរលាយជាមួយផងដែរ។
បញ្ហាបត់ជើងធំខុសប្រក្រតីនេះអាចកើតមានយ៉ាងតិចម្ដងក្នុងមួយថ្ងៃ ជាងមួយភាគបីនៃលាមកមានសភាពទន់ និងរាវ ហើយជិតមួយភាគបីមានសភាពរឹង។ អាការៈរាកនេះអាចកើតមានប្រហែលច្រើនជាងបីដងក្នុងមួយថ្ងៃ។
ផ្លាស់ប្តូររបបអាហារ និងការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាមានឥទ្ធិពលខ្លាំងលើបញ្ហានេះ និងជួយសម្រួលដល់រោគសញ្ញារបស់យើង។
៤. ហើមពោះ
អាការៈហើមពោះ និងមានខ្យល់ក្នុងពោះជារោគសញ្ញាគួរឲ្យធុញទ្រាន់មួយដែរសម្រាប់អ្នកមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ការសិក្សាកន្លងមកបានលើកឡើងថារោគសញ្ញានេះអាចបង្កឡើងដោយបាក់តេរី។ អ្នកជំនាញខ្លះយល់ថាបរិមាណហ្គាសច្រើននៅក្នុងពោះ នាំឲ្យមានអាការៈហើមពោះ។ អ្នកមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ អាចមានហ្គាសក្នុងពោះច្រើនហួសកម្រិត ដោយហេតុថារាងកាយមានការលំបាកក្នុងការបញ្ចេញហ្គាស ឬខ្យល់ទាំងនោះចេញពីក្នុងពោះ។
អ្នកមានបញ្ហាហ្គាសច្រើនក្នុងពោះ និងហើមពោះ គួរកាត់បន្ថយអាហារមួយចំនួនដូចជាពពួកសណ្ដែក ខាត់ណាខៀវ ស្ពៃក្ដោប និងទំពាំងបាយជូរក្រៀម។
សម្រាប់អ្នកមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃកម្រិតស្រាល Mayo Clinic ពន្យល់ថា ការផ្លាស់ប្ដូរបែបបថរស់នៅ របបអាហារ និងគ្រប់គ្រងស្ត្រេសបានល្អនឹងជួយសម្រួលអាការៈបាន។ សម្រាប់អ្នកមានបញ្ហានេះ ធ្ងន់ធ្ងរត្រូវទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយប្រើប្រាស់ថ្នាំបានត្រឹមត្រូវ។