backup og meta

ខ្ទឹមបារាំង ក៏អាចធ្វើឲ្យ​ហើមពោះដែរ គុំគិតថា​មកពីអាហារផ្សេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 21, 2021

ខ្ទឹមបារាំង ក៏អាចធ្វើឲ្យ​ហើមពោះដែរ គុំគិតថា​មកពីអាហារផ្សេង

ខ្ទឹម​បារាំង​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ហើម​ពោះ​បាន​ដែរ ប៉ុន្តែ​ថា​ករណី​នេះ​មិ​ន​សូវ​មាន​នោះ​ទេ​។ ខ្ទឹម​បារាំង​អាច​ធ្វើ​ឲ្យ​ហើម​ពោះ​បាន​ដោយ​សារ​តែ​មាន​ផ្ទុក​សារធាតុ​ Fructose ហើយ​​មនុស្ស​យើង​មួយ​ចំនួន​មិន​អាច​ញ៉ាំ​សារធាតុ​នេះ​បាន​។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​អាការៈ​​ហើម​ពោះ​អាច​កើត​ឡើង​បន្ទាប់​ពី​ញ៉ាំ​ខ្ទឹម​បារាំង​បាន​ប្រហែល​ពីរ​បី​ម៉ោង​។​

ខ្ទឹម​បារាំង​ត្រូវ​គេ​ជឿ​ថា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ហើម​ពោះ​បាន​ដោយ​វិធី​ពីរ​យ៉ាង​។ ទី​មួយ​ ប្រ​សិន​ជា​គ្នា​យើង​​ងាយ​មាន​បញ្ហា​ច្រាល​ជាតិ​អាស៊ីដ​ក្រពះខ្ទឹម​បារាំង​អាច​រួម​ចំណែក​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​បាន​។ ខ្ទឹម​បារាំង​មាន​សារធាតុ​ម្យ៉ាង​អាច​ធ្វើ​ឲ្យ​ភាព​តឹង​របស់​សាច់​ដុំ​ភ្ជាប់​រវាង​ក្រពះ និង​បំពង់​អាហារ​​ចុះ​ខ្សោយ​​ នាំ​ឲ្យ​មាន​អាស៊ីដ​ច្រាល​ឡើង​បាន​។ ការណ៍​នេះ​ហើយ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហើម​ពោះ​នៅ​ផ្នែក​ខាង​លើ​។​

​​​មួយ​វិញ​ទៀត​បញ្ហា​នេះ​អាច​កើត​ឡើង​ ដោយ​សារ​ជាតិ​ស្ករ​ម្យ៉ាង​ឈ្មោះ​ថា​ Fructose ដែល​មាន​នៅ​ក្នុង​ខ្ទឹមបារាំង​។ មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ជាមួយ​សារធាតុ​នេះ ដែល​នាំ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​មាន​បញ្ហា បាក់តេរី​ក្នុង​ពោះ​វៀន​បំបែក​ជាតិ​ស្ករ​នេះ ជាហេតុ​នាំ​ឲ្យ​កើត​ហ្គាស​នៅ​ក្នុង​ពោះ​វៀន​ធំ​។

មូលហេតុហើមពោះ

បើ​តាម​វិទ្យាសា្ថន​សុខភាព​ជាតិ​របស់​អង់គ្លេស អាហារ​ដូច​ជា​សណ្ដែក ផ្កា​ខាត់ណាខៀវ ស្ពៃក្ដោប ខ្ទឹម​បារាំង សុទ្ធ​ជា​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​មួយ​ចំនួន​មាន​ការៈ​ហើម​ពោះ​។

ដើម្បី​កាត់​បន្ថយ​បញ្ហា​ហើម​ពោះ​ គ្នា​យើង​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ខ្ទឹមបារាំង ភេសជ្ជៈ​កំប៉ុង ដែល​បង្ក​ឲ្យ​មាន​អាការៈ​ហើម​ពោះ​។ ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​បាន​ជា​ទៀង​ទាត់​ក៏​ជួយ​កាត់​បន្ថយ​បញ្ហា​ហើម​ពោះ​ដែរ។ ជា​ការ​ណែនាំ​ការ​ហាត់​ប្រាណ​គួរ​ធ្វើ​ឡើង​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។

ក្នុង​ករណី​បញ្ហា​ហើម​ពោះ កើត​មាន​ជាប់​ជា​ប្រចាំ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​ជំងឺ​ណាមួយ​ដែល​អាច​កើត​មាន​បាន​ច្បាស់​លាស់​។ ការ​ហើម​ពោះ និង​មាន អារម្មណ៍​ថា​តឹង​ពោះ​ជាប់​ជា​ប្រចាំ​ គឺជា​រោគ​សញ្ញា​សំខាន់​មួយ​នៃ​ជំងឺ​មហារីក​ក្រពេញ​អូវែ​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម