brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

រោគសញ្ញនៃអាការៈហើមពោះ

ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖

  • មានអារម្មណ៍ពោះតឹងខុសធម្មតា
  • មានអារម្មណ៍ថាឆ្អែត
  • កូរពោះ
  • ដើរខ្យល់
  • រមួលពោះ
  • ឆ្អល់ពោះ

កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ?

តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖

ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។

ហើមពោះ

វិធីកាត់បន្ថយអាការៈហើមពោះ

  • ហាត់ប្រាណឲ្យបានទៀងទាត់
  • ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់
  • ផឹកទឹកឲ្យបានច្រើន
  • ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក
  • ញ៉ាំអាហារតិចតែញឹកញាប់
  • កាត់បន្ថយអាហារហឹរ
  • កាត់បន្ថយគ្រឿងភេសជ្ជៈ

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 26/01/2024