គន្លឹះពិសេសនេះ អាចជួយយើងមិនបើកសោរទូរសព្ទបាន ជួយការពារយើងពីការស្លុងទៅក្នុងបច្ចេកវិទ្យាឌីជីថល ដែលគេបំពាក់ក្នុងទូរសព្ទទំនើបបច្ចុប្បន្ននេះ។

៥- ត្រូវការជំនួយពីមិត្តភ័ក្តិ ក្រុមគ្រួសារ
ក្នុងករណីយើងជាមនុស្សញៀនទូរសព្ទ ជំហានដំបូងយើងត្រូវធ្វើ គឺត្រូវទទួលស្គាល់បញ្ហា។ ការទទួលស្គាល់បញ្ហាកើតឡើងជុំវិញខ្លួន នឹងជួយយើងកាត់បន្ថយការប្រើប្រាស់ទូរសព្ទកាន់តែច្រើន ថែមទាំងអាចបង្កើតប្រព័ន្ធឆ្លើយតបសំខាន់មួយជាមួយការប្រើស្មាតហ្វូនទៀតផង។
អាចប្រើសមាជិកគ្រួសារ ឬមិត្តភ័ក្តិឲ្យដាស់តឿនយើង ពេលពួកគេកំពុងនៅក្បែរយើង ឃើញយើងអូសទូរសព្ទចុះឡើង ដើម្បីជួយដោះស្រាយបញ្ហានេះ។ ប៉ុន្តែត្រូវចាំថា បើសមាជិកក្រុមគ្រួសារ ឬមិត្តភ័ក្តិណាម្នាក់ អូសទូរសព្ទចុះឡើងដែរនោះ វានឹងធ្វើឲ្យយើងធ្លាក់ចូលក្នុងស្ថានភាពនេះដដែល។
៦- បិទសារជូនដំណឹងណាមិនពាក់ព័ន្ធការងារ ឬការទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភ័ក្តិ
បើស្មាតហ្វូន ឬឧបករណ៍វ័យឆ្លាតរបស់យើង សំខាន់សម្រាប់ជំរុញទំនាក់ទំនងយើងជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ឬនរណាម្នាក់នោះ ចាំបាច់នឹងត្រូវតែប្រើវា។ ប៉ុន្តែគ្នាយើងអាចបិទសារជូនដំណឹងរបស់កម្មវិធីដែលមិនមានប្រយោជន៍ រំខានដល់ពេលវេលាបង្កើតទំនាក់ទនងជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារយើង អំឡុងពេលពួកគេអាចចង់បានការយកចិត្តទុកដាក់ពីយើង។
គ្នាយើងប្រហែលជាអាចពិចារណា លុបចោលបណ្តាញសង្គមពីទូរសព្ទទាំងអស់គ្នា ដោយងាកមកប្រើលើកុំព្យុទ័រជំនួសវិញ។ ធ្វើបែបនេះធានាថា ទំនាក់ទំនងទាំងក្រុមគ្រួសារ និងមិត្តភ័ក្តិកាន់តែល្អមិនខាន។
អត្ថបទពាក់ព័ន្ធ៖