brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ការសិក្សា៖ ជំងឺផ្លូវចិត្ដក៏ជាហេតុបង្កឲ្យមានជំងឺរ៉ាំរៃច្រើនប្រភេទ

ការសិក្សាថ្មីមួយបានចុះផ្សាយដោយ សារព័ត៌មាន CNN កាលពីថ្ងៃទី៤ ឧសភា កន្លងទៅបង្ហាញលទ្ធផល​ថា អ្នកដែលតែងតែមានជំងឺផ្លូវចិត្ដច្រើន ដូចជា ជំងឺបាក់ទឹកចិត្ដ ជំងឺថប់បារម្ភជាដើមនោះ ​គឺងាយនឹងវិវត្ដឲ្យកើតមានទៅជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ជាក់ស្ដែងណាស់ថា ផ្នែកស្មារតី ក៏ដូចជា ខួរក្បាលរបស់យើងគឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការណ៍ដែល ខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចំបងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងទៀតក្នុងរាងកាយ។

ការសិក្សា៖ ជំងឺផ្លូវចិត្ដក៏ជាហេតុបង្កឲ្យមានជំងឺរ៉ាំរៃច្រើនប្រភេទ

ការសិក្សានេះបានធ្វើការពិសោធន៍ទៅលើអ្នក​ចូល​រួម​ចំនួន ៤០ ៣៦០នាក់ ក្នុងតំបន់ Olmsted County សហរដ្ឋ​អាមេរិក ដោយពួកគេត្រូវបានកំណត់បែងចែកទៅតាមភេទ អាយុ ដែលមាន ២០ឆ្នាំ ៤០ឆ្នាំ និង ៦០ឆ្នាំ។ ក្នុងដំណើរការពិសោធន៍អ្នកទាំងនោះត្រូវបែងចែកជា ៤ក្រុម ដោយក្រុមទី១ គឺអ្នកដែលមានជំងឺថប់បារម្ភ ក្រុមទី២គឺអ្នកដែលមានជំងឺ​បាក់ទឹកចិត្ដ ក្រុមទី៣គឺអ្នកជំងឺបាក់ទឹកចិត្ដ និងថប់បារម្ភ និង ក្រុមទី៤គឺអ្នកមិនមានទាំងជំងឺថប់បារម្ភ ឬ​​បាក់ទឹកចិត្ដ។

អត្ថបទគួរអាន៖

អ្នកស្រីសាស្ដ្រាចារ្យ Jasmin Wertz ផ្នែកចិត្ដសាស្រ្ដនៅសាកលវិទ្យាល័យ University of Edinburgh នៅចក្រភពអង់គ្លេសមានប្រសាសន៍អំពីការពិសោធន៍នេះថា ទាំងស្រ្ដីដែលស្ថិតក្នុងវ័យទាំង៣ដែលចាត់ថ្នាក់ខាងលើ និង ប្រុសរសដែលស្ថិតក្នុងវ័យ២០ឆ្នាំ ហើយពួកគេទាំងអស់ដែលស្ថិតក្នុង​ក្រុមដែលមានជំងឺថប់បារម្ភ និង ជំងឺបាក់ទឹកចិត្ដមានភាគរយហារនិភ័យខ្ពស់កើតមានជំងឺរ៉ាំរ៉ៃ បើធៀបទៅនឹងអ្នកដែលមិនមានជំងឺផ្លូវចិត្ដ។​ ជំងឺរ៉ាំរៃដែលចង់បង្ហាញពេលនេះ គឺមានដូចជា ជំងឺលើសឈាម ជំងឺហឺត ជំងឺថប់ដង្ហើមរ៉ាំរ៉ៃ និង ពពួកមហារីកជាច្រើនប្រភេទ។ ការសិក្សានេះមានទំនោរទៅលើវ័យក្មេងច្រើនជាងវ័យចំណាស់ព្រោះថា ពួកគេមានសុភាពល្អស្រាប់ ហើយកន្លងមកមនុស្សចាស់ យើងក៏បានដឹងដែរថា គាត់ភាគច្រើនប្រឈមនឹងកើតជំងឺរ៉ាំរៃ រួចទៅហើយ។

ស្ត្រេស

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លទ្ធផលពិសោធន៍បានបង្ហាញថា​ ស្ដ្រីដែលមានវ័យ២០ឆ្នាំ​មានបញ្ហាផ្លូវចិត្ដដូចជាជំងឹបាក់ទឹកចិត្ដ ថប់បារម្ភ មានភាគរយនឹងកើតមានជំងឺរ៉ាំរៃ ៦១% បើធៀបទៅនឹងអ្នកដែលគ្មានជំងឺផ្លូវចិត្ដ។ ចំណែកស្រី្ដវ័យ៦០ឆ្នាំ មានត្រឹមតែ ៥%ប៉ុណ្ណោះធៀបទៅនឹងករណីដូចគ្នា។ ចំពោះ​បុរសវិញវ័យ២០ឆ្នាំដែលមានជំងឹបាក់ទឺកចិត្ដ និងជំងឺ​ថប់បារម្ភ ក៏មានភាគរយខ្ពស់អាចនឹងកើត ជំងឺរ៉ាំរៃដល់ទៅ ៧១%បើធៀបទៅនឹងអ្នកធម្មតា។ បើវ័យ៦០ឆ្នាំមាន​៨%ប៉ុណ្ណោះ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 05/05/2022