home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទំនាក់ទំនងរវាងទុក្ខសោក ទៅជាជំងឺបាក់ទឹកចិត្ត

ទំនាក់ទំនងរវាងទុក្ខសោក ទៅជាជំងឺបាក់ទឹកចិត្ត

ដូច​ពាក្យ​ចាស់​និយាយ​ថា មាន​រូប​មាន​ទុក្ខ គ្មាន​អ្នកម្នាក់​ដែល​ថា​មិន​ពិបាក​ចិត្តទេ យ៉ាង​ណា ត្រូវ​ចេះ​ទប់​អារម្មណ៍ ស្វែង​រក​ដំណោះ​ស្រាយល្អ​សម្រាប់​ខ្លួន​ឯង​ ទើប​ធ្វើ​ឲ្យ​ជីវិតរីក​រាយ​បាន។ មួយ​ទៀត​ បើ​យើង​ចេះ​តែ​ទុក្ខសោក​រយៈ​ពេល​យូរ មិន​ចេះ​ យើង​មាន​ជំងឺ​ទុក្ខសោក​ហើយ អាច​នឹង​វិវត្ត​ទៅ​ជា​ ជំងឺ​បាក់​ទឹក​ចិត្ត​ ទៀត​ផង។ “Hello គ្រូពេទ្យ” នឹង​លើកឡើង​ពី​រោគសញ្ញា​ជំងឺ​បាក់ទឹក​ចិត្ត បង្ក​ឡើង​ដោយ​បញ្ហា​មាន​ទុក្ខ​ព្រួយ​រយៈ​ពេល​យូរ ឲ្យ​គ្នា​យើង​បាន​ដឹង។

១- រោគសញ្ញាទុក្ខសោក​ជាប់​ទាក់​ទង​ជំងឺ​បាក់​ទឹក​ចិត្ត

– មាន​អារម្មណ៍​មិន​ល្អ
– គិត​ថា​ខ្លួន​គ្មាន​សេសសល់អ្វី​ទៀត​ទេ
– លែង​ចង់​ធ្វើអ្វី​ដែល​ខ្លួន​ចូលចិត្ត​ធ្វើ​ពីមុន​មក
– ប្រែ​ប្រួល​ទម្ងន់​ ជួនកាលឡើង ​ជួនពេល​ខ្លះ​​ស្រក
– មាន​បញ្ហារឿង​​គេង​ ពេលខ្លះ​គេង​មិន​លក់​ ពេល​ខ្លះ​គេង​ច្រើន​ពេក
– ឆេវឆាវ​ច្រើន
– អស់កម្លាំង​រសេះរសោះ
– មិនសូវ​មាន​អារម្មណ៍​ធ្វើ​ការងារ
– ប៉ុនប៉ង​សម្លាប់​ខ្លួន​ញឹកញាប់។

២- កត្តា​ប្រឈម​ជំងឺបាក់​ទឹកចិត្តដោយ​សារ​ទុក្ខ​សោក

ជំងឺបាក់ទឹក​ចិត្ត អាចកើត​​លើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង មិន​ថា​ចាស់ ហេតុ​នេះ ​សូម​ចៀសវាង​លក្ខខណ្ឌ​ខាងក្រោម​នេះ​ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យយើង​ងាយបាក់ទឹក​ចិត្តបាន​ដូច​ជា៖

– ធ្លាប់​មាន​របួស​ផ្លូវចិត្ត​តាំង​ពី​ក្មេង
– មិន​ផ្ដល់​តម្លៃ​ខ្លួន​ឯង
– ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺបាក់​ទឹកចិត្ត​ ឬ​ជំងឺ​ផ្លូវចិត្ត
– មាន​ប្រវត្តិ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន
– ជា​មនុស្ស​ដែល​សង្គមមិន​ទទួល​ស្គាល់
– ពិបាក​សម្រប​ខ្លួន​ជាមួយ​បរិយាកាស​ថ្មី។

ក្រៅ​ពី​នេះ ក៏​មាន​ថ្នាំ​​មួយចំនួន ​អាច​បណ្ដាលយើង​កើត​ជំងឺ​បាក់​ទឹកចិត្ត បាន​ដូច​ជា ថ្នាំ Beta-blockers ថ្នាំ Corticosteroids ថ្នាំ ថ្នាំ Hormonal medications​​ និងថ្នាំ Statins។

៣- ពេលណា​ត្រូវ​ស្វែងរក​ជំនួយ?

បើមាន​អារម្មណ៍​សោកសៅ ទុក្ខ​ព្រួយ​​លើស​ពី​ ២​សប្ដាហ៍​ ត្រូវ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ ពិសេស​ពេលគិត​ថា​ចង់​សម្លាប់​ខ្លួន។ សូម​ចែករំលែក​អារម្មណ៍​ទាំងនេះ​ជាមួយ​ មនុស្ស​ជាទី​ស្រលាញ់​​ មិត្តភក្តិ សមាជិក​គ្រួសារ។

អត្ថបទពាក់ព័ន្ធ៖

  • ជំងឺបាក់​ទឹក​ចិត្ត
  • បើ​ថប់បារម្ភ ត្រូវគ្រប់គ្រង​អារម្មណ៍​យ៉ាង​ម៉េច ទើបជីវិតប្រសើរ?

៤- ទម្លាប់​រស់នៅអាចបង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

ទម្លាប់​រស់​នៅ​មួយ​ចំនួន អាច​ជួយ​យើង​បង្ការកុំ​ឲ្យ​ធ្លាក់​ខ្លួន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ដូចជា៖

– កុំ​ឃ្លាត​ឆ្ងាយ​ពី​មិត្តភក្ដិ
– គួរ​ចំណាយ​ពេលវេលា​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត
– ហាត់ប្រាណ​ឬ​លេង​កីឡា​
– ជ្រើសរើស​ការ​ចិញ្ចឹម​សត្វ ​បើ​អ្នក​ចូលចិត្ត
– ចៀស​វាង​ប្រើ​គ្រឿងញៀន​ ឬ​គ្រឿង​ស្រវឹង​
– ញ៉ាំអាហារ​​មាន​សុខភាព​ល្អ​ និង​គេងឲ្យ​​បាន​ច្រើន
– បើ​មិន​អាច​ដេក​លក់​ទេ​ ធ្វើ​សមាធិ​អាច​ជួយ​បាន​។

លើស​ពី​នេះ​ ​ត្រូវ​ពិគ្រោះ និង​​ព្យាបាល​​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​​បាន​ត្រឹមត្រូវ​ ព្រោះថាថ្នាំ​​ព្យាបាល ​ជំងឺ​បាក់​ទឹក​ចិត្ត មួយ​ចំនួន​ មិន​អាច​មាន​ឥទ្ធិពល​លើ​មនុស្សគ្រប់ៗ​គ្នា​ទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Is It Depression or Just the Blues? http://www.webmd.com/depression/is-it-depression-or-the-blues. Accessed January 25, 2017.

Is It Depression or Sadness? Learn the Signs. http://www.healthline.com/health/depression/depression-vs-sadness. Accessed January 25, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 15/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x