home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត!

ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត!

គ្នា​យើង​ជក់បារី ច្រើន​ប្រកាន់​ភ្ជាប់​ទស្សនៈ​រួម​មួយ បារីតែ​ងជួយ​ឲ្យ​​បំបាត់​ស្ត្រេស បង្កើន​ការ​ផ្ចង់អារម្មណ៍​ធ្វើ​ការ​បានល្អ ដែលគ្រាន់​ជាលេស​មួយ​ជំរុញ​ទឹក​ចិត្ត​គ្នា​យើង​បន្ត​ជក់​បារី ទោះ​ដឹង​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ក៏​ដោយ។ យ៉ាង​ណា ចំពោះ​ទស្សនៈ​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ច្រាន​ចោល ដោយ​អះអាង បារី ​មិន​ត្រឹម​បង្ក​បញ្ហា​សុខភាព បង្កើន​ហានិភ័យ​មហារីក​ប៉ុណ្ណោះទេ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ខ្លាំងទៀត​ផង។

១- ជក់បារីបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ

មក​ដល់​ពេល​នេះ​ គ្នា​យើង​​​មិន​តិច​ទេ ដឹង​ច្រើន​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​ជក់​បារី​ ចំពោះ​​សុខ​ភាព​ផ្លូវ​ចិត្ដ។ ​បើ​​ជក់​បារី​ច្រើន នោះ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ជំងឺ​មហារីក និង​ជំងឺ​បេះ​ដូង។ លើស​ពី​នេះ ​ជក់​បារី​ក៏​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ និង​សុខ​ភាព​ផ្លូវ​ចិត្ដ​រ​បាន​ផង​ដែរ។ កត្តាចម្បង​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​ការ​ជក់​បារី​បាន​​ដូច​ជា៖

– ញៀន៖ គ្នាយើង​ចំនួន​បាន​គិត​ថា ការ​ជក់​បារី​អាច​ជួយ​​បង្កើន​ការ​ផ្ចង់​អារម្មណ៍ ជួយ​ឲ្យ​​ធ្វើ​ការ​ងារ​បាន​ល្អ។ ប៉ុន្តែ​ភស្ដុតាង​​ចំពោះ​ទស្សនៈ​នេះ គេ​មិន​យក​ជា​ផ្លូវ​ការ​ទេ។ នៅ​ពេល​យើង​ជក់​បារី បរិមាណ​ជាតិ​នីកូទីន​ នឹង​ជ្រៀប​ចូល​ក្នុង​ខួរ​ក្បាលត្រឹម​​រយៈ​ពេល ១០ ​វិនាទី​ប៉ុណ្ណោះ។ នៅ​រយៈ​ពេល​ដំបូង​ៗ ជាតិ​នី​កូទីន​​ ជួយ​បង្កើន​ស្មារតី ​ការ​ផ្ចង់​អារម្មណ៍​ ជួយ​ឲ្យរងាប់កំហឹង និង​កាត់​បន្ថយ​ស្ត្រេស បន្ធូរ​សាច់​ដុំ ​កាត់​បន្ថយ​ចំណង់​ញ៉ាំ​អាហារ ប៉ុន្តែ​បើ​ជាតិ​នីកូអ៊ីន​ចូល​ក្នុង​រាង​កាយ​រៀង​រាល់​ថ្ងៃ ​នឹង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​ខួរ​ក្បាល បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​សញ្ញា​រើ​ឡើង​ពេល​ខួរ​ក្បាល ឈប់​ទទួល​បាន​​ជាតិ​នីកូទីន ឬទទួល​បានមិន​គ្រប់​គ្រាន់។ ក្រៅ​ពី​នេះ​ ជក់​បារី​ ក៏​មាន​ទាក់​ទង​ជា​មួយ​គ្នា​ទៅ​នឹង​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ដ ដូច​ជា ​ជំងឺ​ថប់​បារម្ភ និងោផឹក​​គ្រឿង​ស្រវឹង​ច្រើន​ជាដើម។

– ថ្នាំ​ពេទ្យ៖ ​ជក់​បារី​ បណ្ដាល​ឲ្យ​មាន​ការ​រំខាន​ដល់​ប្រសិទ្ធ​ភាព​​ថ្នាំ​ពេទ្យ​ជា​ច្រើន​ ដូច​ជា ​ថ្នាំ​ជំងឺ​វិកល​ចរឹត និង​ថ្នាំ ​ជំងឺ​បាក់​ទឹក​ចិត្ដ​ ជា​ដើម។ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្រិត​ថ្នាំ នាំ​ឲ្យ​​ថ្នាំ​មួយ​ចំនួន​យើង​ប្រើ ​ត្រូវ​បង្កើន​កម្រិត ឬ​មាន​ថ្នាំ​មួយ​ចំនួន​ទៀត​​ត្រូវ​បន្ថយ​កម្រិត​ ខណៈ​​នៅ​មាន​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​មិន​ទាន់​បាន​ដឹង​ពី​ផល​ប៉ះ​ពាល់​ នៅ​ពេល​រងឥទ្ធិពល​ពី​ជាតិ​នីកូទីន​របស់​បារី​នៅឡើយ។

– ស្ត្រេស និងជំងឺបាក់ទឹកចិត្ដ៖ គ្នាយើងជក់​បារី ​ច្រើន​បាន​គិត​ថា ​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន តែ​ផ្ទុយ​មក​វិញ អ្នក​ស្រាវ​ជ្រាវ​​បែ​ជា​រក​ឃើញ​ភស្ដុតាងអាច​បញ្ជាក់​ថា ​ជក់​បារី កាន់​តែ​ធ្វើ​ឲ្យ​យើង​ស្ត្រេសខ្លាំង​ឡើង ទោះ​គ្នា​យើង​​ជក់​បារីត្រឹម​​មួយ​រយៈ​ ហើយបាន​​ឈប់៏​ដោយ ក៏​​​នៅ​តែ​មានបញ្ហា​​ស្រ្តេស​ ​ថប់​បារម្ភ និង​បាក់​ទឹក​ចិត្ដ តិច​តួច​ដដែល។

​ជក់​បារី​អាច​ជួយ​ឲ្យ​យើង​​ដោះ​ស្រាយ​ជាមួយ​បញ្ហា​ស្ត្រេស​ តាម​រយៈ​ការ​បញ្ឈប់​រោគ​សញ្ញា​មួយ​ចំនួន ដូច​ជា ​​មិន​សប្បាយ​ចិត្ដ ថប់​បារម្ភ ស្ត្រេស​ បាក់​ទឹក​ចិត្ដ និង​មិន​អាច​ផ្ចង់​អារម្មណ៍​បាន​ល្អ ក៏ពិត​មែន ប៉ុន្តែវា​អាច​ជួយ​​បាន​ត្រឹម​តែ​មួយ​រយៈ​ពេល​ខ្លី​​ប៉ុណ្ណោះ ព្រោះបញ្ហា​ស្ត្រេស ​នឹង​កើត​ឡើង​វិញ​ដដែល រហូត​ទាល់​តែ​យើង​​បាន​ជក់​បារី​​មួយ​ដើម​ទៀត។

ជាតិ​នីកូទីន​ជួយ​ភ្ញោច​ឲ្យ​មាន​ការ​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​នៅ​ក្នុង​ខួរ​ក្បាល​ ហៅថា​ ដូប៉ាមីន ដែល​សារធាតុ​នេះ ជួយ​ឲ្យ​យើងអាច​​គិតឃើញេះពី​ចំណុច​​វិជ្ជមានច្រើន។ គ្នា​យើង​​កើត ​ជំងឺ​បាក់​ទឹក​ចិត្ដ ដោយ​សារមិន​មានសារធាតុ ដូប៉ាមីន ​ច្រើន​នៅ​ក្នុង​ខ្លួន ហើយ​មាន​គ្នា​យើង​​ខ្លះ​ជក់​បារី ​ដើម្បី​បង្កើន​ការ​ផលិត​សារធាតុ​មួយ​នេះ​ឲ្យ​បាន​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​មួយ។ ​ជក់​បារី ​នឹង​ធ្វើ​ឲ្យ​បញ្ឈប់​ការ​ផលិត​​ដូប៉ាមីន​តាម​ដំណើរ​ធម្មជាតិ​របស់​វា ដូច​នេះ​នៅ​ពេលយើង​​ជក់​បារី​យូរ នោះ​ការ​ផលិត​របស់​ដូប៉ាមីន​នឹង​ថយ​ចុះ ហើយ​យើងនឹង​ជក់​បារី​កាន់​តែ​ច្រើនជាង​មុន។

– បញ្ហាសង្គម៖ មាន​កន្លែង​ជា​ច្រើន ​ចាប់​ផ្ដើម​ហាមប្រាម​​មិន​ឲ្យ​ជក់​បារី នាំ​ឲ្យ​គ្នា​យើង​​​ជក់​បារី ​ពិបាក​រក​កន្លែង​ជក់ ឲ្យ​មាន​ផាសុកភាព​ណាស់។ ក្រៅ​ពី​នេះ​ ​ជក់​បារី​ ក៏​ប៉ះ​ពាល់​ដល់​រូប​រាង​ខាង​ក្រៅ​ដូច​គ្នា អាច​ធ្វើ​ឲ្យ​ធ្មេញ និង​ដៃឡើង​លឿង ធ្វើ​ឲ្យ​ជាប់​ក្លិន​លើ​សម្លៀក​បំពាក់ និង​សក់​​​ថែម​ទៀត។ បញ្ហា​ទាំង​អស់​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​យើងជា​មួយ​ក្រុ​មគ្រួសារ មិត្ត​ភក្តិ និង​មនុស្ស​ជុំ​វិញ​ខ្លួន​ទៀត​ផង។

ជក់បារី Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

២- វិធីផ្តាច់បារី

បើ​គ្នា​យើងជក់​បារី ហើយ​មាន​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ដ នោះ​អាច​ផ្ដាច់​វា​វិញ​បាន។ ​ផ្ដាច់​បារី​ អាចជា​រឿង​ពិបាក​សម្រាប់​យើង​​គ្រប់​គ្នា ដោយ​សារ​តែ​បារី បាន​​ធ្វើ​ឲ្យយើង​​ញៀន ហើយ​មាន​គ្នា​យើង​​ខ្លះ​ជក់​វា​ក្នុង​រយៈ​ពេល​យូរ​ រាប់​សិប​ឆ្នាំទៀតផង។ ជា​ធម្មតា​ គ្នា​យើង​ជក់​​ម្នាក់​ៗ ​ត្រូវ​ការ ការ​​ព្យាយាម​យ៉ាង​ហោច​ណាស់​ពី ៧-៨ ដង​ ​ទើប​អាច​ផ្ដាច់​បារី​បាន។ ចំពោះ​គ្នា​យើង​​មាន​បញ្ហា​ផ្លូវ​ចិត្ដ ​ក៏​អាច​​ផ្ដាច់​បារី​បាន​​ដូច​គ្នា ដោយអាច​ធ្វើ​តាម​ដំបូន្មាន​ពេទ្យ សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ពិសេស​មនុស្ស​ជា​ទី​ស្រលាញ់ និង​គិតពី​ផល​អវិជ្ជមាន​នៃ​ជក់​បារី។

វិធី​ផ្ដាច់​បារី​ គ្មាន​អី​​ខុស​គ្នា​ទេ ហើយ​ចុង​ក្រោយ យើង​ខ្លួន​ឯង ត្រូវ​សម្រេ​ចចិត្ដ​ជ្រើស​រើស​យក​វិធី​ផ្ដាច់​បារី​បែប​ណា​ប៉ុណ្ណោះ។ មាន​គ្នា​យើង​​ជា​ច្រើន ​មាន​វិធី​ផ្ដាច់​បារី​ផ្សេង​ៗ​ពី​គ្នា ​ខ្លះបញ្ឈប់​ភ្លាម​ៗ​តែ​ម្ដង ចំណែក​​ខ្លះ​ទៀត​ ផ្ដាច់​ម្ដង​បន្តិច​ៗ។ ការ​ផ្ដាច់​បារី ​តម្រូវ​ឲ្យ​យើង ​មាន​ផែន​ការ​ច្បាស់​លាស់ ហេតុ​នេះ​​ គួរ​ទទួល​ការ​ប្រឹក្សា​យោបល់ម្នាក់​ឯង ឬ​ជា​ក្រុម​ ដើម្បី​ផ្ដាច់​បារី ហើយ​ចំពោះ​គ្នា​យើង​​ផ្ដាច់​បារី​ ដោយ​ប្រើថ្នាំ​វិញ គឺ​មាន​ប្រសិទ្ធ​ភាព ​អាច​ទប់​ទល់​ជា​មួយ​បញ្ហា​ចង់​ជក់​បារី​ខ្លាំង​បាន ខណៈ​ខាង​ក្រោម​នេះ​ ជា​ថ្នាំ​មួយ​ចំនួន អាច​ប្រើ​ដើម្បី​ផ្តាច់​បារី៖

– ព្យាបាលដោយ​ថ្នាំ ដើម្បី​​ជំនួស​ជាតិ​នីកូទីន (NRT)
– ថ្នាំ Bupropion (Zyban)
– ថ្នាំ Varenicline (Champix)។

ប៉ុន្តែ​ថ្នាំ​ និង​ការ​ព្យាបាល​ទាំង​អស់ មិន​អាច​ញ៉ាំ ឬ​អនុវត្តផ្ដេស​ផ្ដាស់តាម​តែ​ចិត្ត​ចង់​ឡើយ ត្រូវ​​ប្រឹក្សា​យោបល់​ជាមុន​ជា​មួយ​គ្រូពេទ្យ​ជាមុន និង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ​ពេល​ប្រើ​ថ្នាំ Zyban ឬថ្នាំ Champix។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Mental Health Coordination Council. Smoking & Your Mental Health http://askthequestion.com.au/wp-content/uploads/2011/05/Infosheet_Smoking-Your-Mental-Health.pdf. Accessed August 26, 2016.

Smoking and Mental Health https://www.mentalhealth.org.uk/a-to-z/s/smoking-and-mental-health. Accessed August 26, 2016.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 21/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x