- ច្រៀងជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តដ៏មានប្រសិទ្ធភាព
ការច្រៀងត្រូវគេរកឃើញថាអាចជួយបញ្ចេញអ័រម៉ូនអង់ដូហ្វីនកាន់តែច្រើន នាំឲ្យយើងមានអារម្មណ៍ល្អ និងរីករាយ។ លើសពីនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងពាក់ព័ន្ធនឹងជាលិកាតូចមួយក្នុងត្រចៀក ដែលគេស្គាល់ថា Sacculus ដែលឆ្លើយតបហ្វ្រេកង់បង្កើតជាចង្វាក់ភ្លេងឲ្យយើងបានឮ។ ការឆ្លើយតបពីជាលិកា Sacculus នឹងធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងមិនគិតអ្វីក្រៅពីចំរៀងយើងកំពុងស្តាប់នោះឡើយ។ ច្រើនជាងនេះទៀត ច្រៀង ជាធម្មតានឹងធ្វើឲ្យយើងភ្លេចអស់បញ្ហាដែលកើតមានក្នុងអារម្មណ៍បាន។
- ច្រៀងជួយឲ្យកម្រិតស្ត្រេសធ្លាក់ចុះ
ទោះជាយើងច្រៀងពិរោះ ឬមិនពិរោះក៏ដោយ សុទ្ធតែអាចធ្វើឲ្យអារម្មណ៍ធូរស្រាល ព្រោះវាជួយបញ្ចេញអារម្មណ៍តានតឹងទាំងប៉ុន្មានមកក្រៅ អាចកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេសចេញពីក្នុងឈាមទៀតផង។
- ច្រៀងឲ្យយើងបានត្រៀមខ្លួនតទល់បញ្ហាផ្លូវចិត្ត
ការពង្រឹងចលនាអុកស៊ីសែនក្នុងចរន្តឈាម សុទ្ធតែជួយឲ្យអុកស៊ីសែន កាន់តែងាយបញ្ជូនទៅដល់ខួរក្បាល ជាកត្តាអាចជួយពង្រឹងឲ្យយើងបានត្រៀមខ្លួនពីបញ្ហាផ្លូវចិត្ត ផ្តោតអារម្មណ៍បានល្អ និងពង្រឹងការចងចាំ។ នៅក្នុងសហគមន៍សម្រាប់អ្នកជំងឺវង្វេងវង្វាន់ អ្នកជំនាញបានបង្កើតវេទិកាច្រៀងសម្រាប់ពង្រឹងសមត្ថភាពខួរក្បាល (Singing for the Brain) ដើម្បីជួយឲ្យអ្នកជំងឺវង្វេងទាំងអស់ អាចពង្រឹងការចងចាំបានល្អឡើងវិញ។
៣. គុណប្រយោជន៍ទំនាក់ទំនងក្នុងសង្គម
- ការច្រៀងអាចជួយឲ្យយើងមានមិត្តភក្តិកាន់តែច្រើន
ទោះបីយើងជាអ្នកចម្រៀងអាជីព ឬគ្រាន់តែច្រៀងខារ៉ាអូខេបង្កើតបរិយាកាសសប្បាយជាមួយមិត្តភក្តិក្តី ទាំងមិនរំពឹងគុណប្រយោជន៍សុខភាពខាងលើ យើងនៅតែអាចពង្រឹងគុណភាពជីវិតក្នុងសង្គមយើងកំពុងរស់នៅបានដូចគ្នា។ ការច្រៀងលេងជាមួយមិត្តភក្តិ ឬអ្នកដទៃ គឺវាមានន័យជ្រាលជ្រៅ និងស្និទ្ធស្នាលជាងត្រឹមតែការនិយាយរកគ្នា។
- ច្រៀងជួយពង្រឹងភាពជឿជាក់លើខ្លួនឯង
ដំណាក់កាលភ័យខ្លាចនៅលើឆាក គឺជាអារម្មណ៍ធម្មតារបស់អ្នកចម្រៀងថ្មីថ្មោង។ ទោះជាយ៉ាងណា ការសម្តែងបានល្អ និងទទួលបានការសរសើរពីមិត្តភក្តិ ក្រុមគ្រួសារ អាចជាគន្លឹះចម្បងជួយពង្រឹងសេចក្តីក្លាហាន និងភាពជឿជាក់សម្រាប់យើង។ ពេលខ្លះ ការច្រៀង ជួយឲ្យយើងកាន់តែហ៊ានប្រឈមមុខជាមួយមនុស្សជាក្រុម ជួយយើងក្លាហានក្នុងការឡើងធ្វើបទបង្ហាញទៀតផង។
- ច្រៀងជួយជំនាញទំនាក់ទំនងកាន់តែខ្លាំង
យោងតាមអត្ថបទចុះផ្សាយដោយកាសែត The Guardian ច្រៀងឲ្យទារកស្តាប់ អាចជួយរៀបចំខួរក្បាលរបស់អូនៗ សម្រាប់ទទួលយកភាសាផ្សេងៗ។ ចំរៀង ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យក្មេងៗទទួលយកជំនាញអាន និងសរសេរ អាចបង្ការបញ្ហាផ្នែកភាសានៅពេលធំឡើងបាន។ បើគ្នាយើង កាន់តែរីករាយជាមួយការតាក់តែងនិពន្ធទំនុកច្រៀងទៀត ច្បាស់ជាជួយឲ្យជំនាញទំនាក់ទំនងយើងឈានដល់កម្រិតមួយផ្សេងទៀត។