home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន

តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន

អារម្មណ៍​ពេល​​នៅ​ម្នាក់​ឯង អ្នក​ខ្លះ​អាច​អផ្សុក​ អ្នក​ខ្លះ​អាច​គិត​អី​ផ្តេស​ផ្តាស​ច្រើន ឬ​គិត​ថា​ខ្លួន​ឯង​ទំនេរ​ច្រើន គ្មាន​ប្រយោជន៍​​ជា​ដើម ជា​ពិសេស​អ្នក​នៅ​ឆ្ងាយ​ពី​គ្រួសារ មក​ធ្វើ​ការ ឬ​សិក្សា​នៅ​ទី​ក្រុង​ជា​ដើម។ បើនៅម្នាក់ឯង ​ចូលចិត្ត​ធ្វើ​អី?

ដើម្បី​ជា​ការ​បំបាត់​ចោល​អារម្មណ៍​ទុក្ខព្រួយ​ទាំង​នោះ អ្នក​រស់​នៅ​​តែ​ឯង​ៗ នៅ​តាម​បណ្តា​ទី​ក្រុង​​​នានា​​មួយ​ចំនួន ពី​ជុំ​វិញ​ពី​ពិភព​លោក បាន​ចែក​រំលែក​ជា​បទ​ពិសោធ​ដូច​ខាង​ក្រោម៖

១. រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ ឬ​​ធ្វើ​អ្វី​ដែល​ជា​​​​ការ​កម្សាន្ត​តាម​ចំណូល​ចិត្ត​អ្នក
បំបាត់​ភាព​ឯកោ អាច​​ធ្វើ​បាន​តាម​រយៈ​វិធី​នេះ ព្រោះ​ថា នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​​អ្វី​មួយ​តាម​បែប​កម្សាន្ត ការងារ​ ឬ​ការ​កម្សាន្ត​តាម​បែប​អ្នក​ចូល​ចិត្ត នឹង​ធ្វើ​ឲ្យ​អ្នក​រវល់​សប្បាយ​ភ្លេច​គិត​អារម្មណ៍​ឯកោ​ជា​ក់​ជា​ពុំ​ខាន។ មិន​ថា ទៅ​អាន​សៀវភៅ ទៅ​មើល​កុន​ដែល​ចូល​ចិត្ត ឬ​​ធ្វើ​តាម​អ្វី​ដែល​ជម្រុញ​ចិត្ត​អ្នក​ដូច​ជា ទៅ​ហែល​ទឹក​ដូច​ ពួក​កីឡាករ​ Idol ​​​ក្នុង​ចិត្ត​អ្នក​ក៏​បាន។

២. ទៅ​កន្លែង​​ណា មាន​មនុស្ស​ច្រើន​ អាច​បង្កើត​ទំនាក់​ទំនង​បាន
ទៅ​ហាង​កាហ្វេ ទៅ​កន្លែង​ហាត់​ប្រាណ ឬ​ទៅ​បណ្ណាល័យ​អាន​សៀវភៅ ប្រាកដ​ណាស់​ថា អ្នក​នៅ​ទី​នោះ ហោច​ណាស់​ក៏​មាន​អ្វី​ដែល​ជា​ចំណូល​ចិត្ត​ស្រដៀង​អ្នក​ដែរ ហើយ​ពេល​នោះ អ្នក​នឹង​អាច​ បង្កើត​បាន​ជា​​​មិត្តភក្តិ នៅ​ទី​​នោះ ជា​ការ​និយាយ​គ្នា​លេង ឬ​ជា​កន្លែង​ចែក​រំលែក​ព័ត៌មាន សម្រាប់​អ្នក​ផង ដែល​ដូច​នេះ នឹង​អាច​នាំ​អ្នក​ចាក​ឆ្ងាយ​ពី​ភាព​អផ្សុក​ក៏​ថា​បាន។

៣. ស្តាប់​ចម្រៀង ឬ​អាន​​ឯកសារ​ផ្សេង​ៗ​
មើល​ទៅ​ដូច​ជា​ចម្លែក​បន្តិច ប៉ុន្តែ​សាក​គិត​មើល បើ​អ្នក​ស្តាប់​បទ​ដែល​អ្នក​ចូល​ចិត្ត កម្សាន្ត​អារម្មណ៍​ ឬ​មួយ​ក៏​អាន​សៀវភៅ​ល្អ​ៗ ជា​ចំណេះ​ដឹង បង្កើត​បាន​ជា​គំនិត​ថ្មី​ៗ ហើយ​បញ្ចេញ​ជា​សកម្មភាព នោះ​អ្នក​មិន​មាន​អារម្មណ៍​ថា​ឯ​កោ​ទៀត​ទេ។

៤. រៀប​ចំ​កន្លែង​នៅ ឲ្យ​ស្អាត
ពេល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​មាន​អារម្មណ៍​ថា​ឯកោ​ម្នាក់​ឯង ប៉ុន្តែ​អ្នក​អាច​យក​ពេល​នោះ ទៅ​រៀប​ចំ កន្លែង​នៅ​របស់​អ្នក​ ឲ្យ​ស្អាត​ប្លែក​ ឬ​រៀប​ចំ​រចនា តាម​បិរយាកាស​ដែល​អ្នក​ចូល​ចិត្ត នោះ​មិន​ត្រឹម​តែ​បាន​ទាំង​ កន្លែង​នៅ​​ស្រស់​ស្រាយ​ប៉ុណ្ណោះ អ្នក​ក៏​នឹង​មិន​មាន​អារម្មណ៍​ថា អផ្សុក ឬ​គ្មាន​ប្រយោជន៍​ទៀត​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

៥. នាំ​មិត្ត​ភកិ្ត​មក​លេង​ផ្ទះ
ពិត​ណាស់ បើ​នៅ​តែ​ឯង​រាល់​ថ្ងៃ អផ្សុក​​ពេក ចុះ​បើ​បង្កើត​កម្មវិធី​មួយ ជួប​ជុំ​មិត្តភក្តិ​ ធ្វើ​នៅ​ផ្ទះ​របស់​អ្នក នោះ​ ភាព​អផ្សុក​ប្រហែល​ជា​រត់​ចេញ​ពី​ផ្ទះ​អ្នក​ហើយ។ ហើយ​បើ មាន​មិត្តភក្តិ ពូកែ​នាំ​លេង សើច​សប្បាយ​ទៀត​នោះ ប្រាកដ​ណាស់ ច្បាស់​ជា​អ្នក​មិនហ៊ាន​ថា​ខ្លួន​ឯង អផ្សុក​ ឬ​ឯកោ​ទៀត​ទេ៕ ​​

ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hell​o​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យា​បាល​ជូន​ទេ​៕​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 23/09/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត