home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានវិប្បដិសារីក្នុង​ខ្លួន តើគួរដោះស្រាយ​បែបណា?​

មានវិប្បដិសារីក្នុង​ខ្លួន តើគួរដោះស្រាយ​បែបណា?​

ជាធម្មតា​ មនុស្ស​យើង​តែងមានពេល​​ណាមួយ ជួប​នូវអារម្មណ៍​តូច​ចិត្ត ឬសោកស្ដាយ​អំពីអ្វី​មួយក្នុង​អតីត​កាល។ ការសិក្សាស្រាវជ្រាវ​បានបង្ហាញថា​ការឈឺចិត្តដោយវិប្បដិសារីអាចបង្កឲ្យមានការរំខានដល់សុខភាពរាងកាយ​និងផ្លូវអារម្មណ៍។ តោះអញ្ចឹងយើងនាំគ្នាទៅស្វែងរកប្រភពនៃវិប្បដិសារី និងរបៀបដែលធ្វើឲ្យយើងដោះស្រាយ​បញ្ហានេះ​បាន​។

ការជឿទុកចិត្តលើខ្លួនឯង

អ្នកណាៗក៏មានរឿងដែលស្ដាយក្រោយដែរ។ ជាធម្មតា​មនុស្ស​យើង​ក្នុង​មួយ​ឆាកជីវិតតែង​មានជួប​រឿង​ស្ដាយ​ក្រោយ ដែល​ទំនង​គ្មាន​អ្នក​អាចចៀស​រួច​នោះទេ។​ ​ទោះយ៉ាងណា​ ការ​រំដោះ​ខ្លួន​ពី​វិប្បដិសារីនេះ គឺអាច​ធ្វើ​ទៅ​បាន និង​ថែមទាំង​នាំ​មកវិញ​ឲ្យ​ជីវិត​របស់​យើង​វិល​ទៅ​រក​ភាព​រីក​រាយ​ផង​ដែរ។ យើង​ត្រូវ​ដឹងថា​អ្នក​ផ្សេង​អាច​រំដោះ​ខ្លួន​ពី​បញ្ហា​ជីវិតបាន រឿង​អី​យើង​មិន​អាច​ធ្វើ​បាននោះ។​ យើង​ត្រូវ​ដឹងថា​ខ្លួន​យើង ក៏មាន​សក្ដានុពល​ដូច​អ្នក​ផ្សេង​ដើម្បី​ប្រ​ឈម នឹង​ដោះ​ស្រាយ​នូវ​រាល់​អ្វី​ដែល​ជា​កំហុស​ឆ្គង បាន​កើត​ឡើង​​នា​ពេល​កន្លង​មក​ដូច​គ្នា។​

អត្ថបទ​ពាក់ព័ន្ធ៖

ទទួលយកការពិតថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ

ជាការ​​ពិត​ណាស់​ ការ​ទទួល​ខុស​ត្រូវ​លើអ្វី​ដែលយើង​បាន​ធ្វើគឺ​ជា​រឿង​ចាំបាច់ ជាពិសេស​ចំពោះ​កំហុស​ដែល​យើង​បាន​សាងឡើង។​ ដូច​នេះ​ហើយ​បានជា​យើង​ត្រូវ​ពិនិត្យ​​ឲ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​សកម្មភាព​របស់​យើង។​

ជាមួយ​គ្នា​នេះដែរ យើង​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ និង​ថ្លឹងថ្លែង​ពីអ្វីដែលយើង​អាច​ធ្វើ​បានដូចគ្នា​។ ជាធម្មតា​សមត្ថភាព​របស់​មនុស្សយើង​ម្នាក់​ៗតែ​មាន​កម្រិត ដែលនេះជា​អ្វីដែល​យើង​មិនអាច​ប្រកែក​បាន។​​ មាន​រឿង​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន និង​ក៏​មាន​រឿង​ផ្សេង​ជា​ច្រើន​ទៀត​ដែរ ដែល​យើង​មិន​អាចធ្វើ​បាន នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​ទៅ​ហើយ។ ទោះបីជា​យើង​បាន​ដឹង​រឿង​ខ្លះ​បាន​ច្បាស់​ហើយ​ក៏​ពិត​មែន តែ​ពេល​ខ្លះ​ក៏​យើង​នៅតែអាចវាយ​តម្លៃ​រឿង​នោះ​ខុស​បាន​ដដែល។ គ្នា​យើង​ត្រូវ​ដឹងដែរថា ពេល​ខ្លះ​យើង​អាច​ធ្វើ​រឿង​ខ្លះ​​​ទៅ​តាម​​អារម្មណ៍ និង​គ្មាន​ហេតុ​ផល​ផង​ក៏ថា​បាន ព្រោះថា​គ្រប់គ្នា​មិន​ល្អ​ឥតខ្ចោះ​នោះទេ ពេល​ខ្លះគឺអាចមាន​​កំហុសបែបនេះឯង។​

យើង​គួរ​គិត​បែបនេះ​វិញ​ថា យើងអាច​ទទួល​យក​ភាព​មិន​ល្អ​ឥតខ្ចោះរបស់​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​របស់​យើង​បាន ចុះហេតុអ្វី​យើង​មិន​អាច​ទទួលយកភាពមិន​ល្អ​​ឥតខ្ចោះ​របស់​ខ្លួន​ឯង​បាន។​ យើង​គួរ​ចាំ​ថា​ កំហុសមិន​មែនសម្ដៅ​ដល់​ការ​បរាជ័យ​ទាំង​ស្រុង​របស់​យើង​នោះទេ តែ​បញ្ជាក់ថា​យើង​គឺ​ជាមនុស្ស។​

តើគួរដោះលែងខ្លួនឯងពីកំហុសឆ្គងយ៉ាងដូចម្ដេច?

ការ​ខិត​ខំ​របស់យើង​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​អារម្មណ៍​​ស្ដាយ​ក្រោយ មិនមែន​មាន​ន័យ​ថា​យើង​អាច​បាន​ធូរ​​ចិត្ត​​វិញ​​ទាំង​​ស្រុង​នោះទេ ពេល​ខ្លះ​យើង​នៅតែមានអារម្មណ៍សោកសៅ ទុក្ខសោក និង​គិត​ថា​ខ្លួន​ឯង​មាន​កំហុស​ដដែល។ បើ​សិន​ជា​យើង​ព្យាយាម​ដោះស្រាយ​ហើយ​នៅ​តែ​មាន​អារម្មណ៍​បែបនេះ​ទៀត យើង​អាចសាកល្បង​ដោះស្រាយ​តាម​វិធី​នេះ​បាន។

១. ទទួលយកអារម្មណ៍ទាំងនេះហើយខំលួងចិត្តខ្លួនឯងដូចនឹងការដែល​យើង​លួងលោមកូនក្មេងអញ្ចឹង។

២. ប្រាប់ទៅខ្លួនឯងថាអ្វីៗនឹងប្រសើរឡើង និងត្រូវចេះ​អាណិតខ្លួនឯង ហើយ​យើង​ក៏អាច​ដើរស្រូបខ្យល់អាកាសឬត្រាំទឹកក្ដៅ​ ដើម្បី​បន្ធូរអារម្មណ៍​ខ្លះ។

៣. ណាត់ជួប​ជាមួយមិត្តភក្ដិ និងប្រាប់ពីអារម្មណ៍យើង​ទៅអ្នកទាំងនោះ​។

៤. ប្រសិនជាអាចគួរនិយាយថាសុំទោសទៅកាន់មនុស្សដែលយើងបាន​​ធ្វើឲ្យឈឺចាប់។

យើង​ប្រហែលជាអាច ឬមិនអាចទទួលបានការអត់ទោសពីមនុស្សដែលយើងបាន​បង្ក​កំហុសលើ។ យើងក៏គួរ​ចេះកត់សម្គាល់នូវការ​អាក់អន់ចិត្តរបស់ខ្លួន និងកាត់បន្ថយទៅលើការគិតរបស់អ្នកដទៃមកលើខ្លួនយើង។ យើង​គួរចេះ​​សម្រាល​បន្ទុក​​ខ្លួន​​ឯ៝ង​ពី​អារម្មណ៍​​ស្ដាយ​​ក្រោយ​​ដែល​យើង​មាន​។ យើង​​គួរ​តែ​ខំសម្លឹង​​មើល​មក​ចំណុច​ល្អ​របស់​​យើង​ច្រើន​ជាង​កំហុស​ដែល​យើង​​បាន​សាង​។​

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 27/05/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត