brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចូលដល់រដូវភ្លៀងហើយ ធ្វើម៉េចទើបអាចការពារខ្លួនពីជំងឺគ្រុនផ្តាសាយបាន?

ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។

ចូលដល់រដូវភ្លៀងហើយ ធ្វើម៉េចទើបអាចការពារខ្លួនពីជំងឺគ្រុនផ្តាសាយបាន?

អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ?

វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។

វ៉ាក់សាំងផ្តាសាយ

ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ

ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ

វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណប្រយោជន៍អ្វីខ្លះ?

• កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនផ្តាសាយបានរហូតដល់៦០%

• កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ

• ការពារមនុស្សវ័យចំណាស់ កុមារតូចៗ និងអ្នកមានជំងឺរ៉ាំរ៉ៃ

ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ យើងក៏អាចអនុវត្តវិធានខាងក្រោមនេះ ដើម្បីជៀសវាងពីជំងឺគ្រុនផ្តាសាយ

  • ជៀសវាងនៅជិតនឹងអ្នកជំងឺគ្រុនផ្តាសាយ
  • ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់
  • សម្អាតដៃឱ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ និងទឹកស្អាត
  • ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ ឬមាត់
  • ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំរបបអាហារសុខភាព។

ចំណុចសំខាន់

ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០.០០០នាក់ ដល់ ៦៥០.០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។

អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ?


វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 10/06/2025