ក្លិនរបស់ទឹកកាម មិនគួរមានក្លិនឈួលខ្លាំងពេកទេ។ ក្លិនឈួលខ្លាំង ដូចជាក្លិនឆ្អាប អាចជាសញ្ញាបញ្ជាក់អំពីការចម្លងរោគ នៅកន្លែងនោះបាន។
៦- តើទឹកកាមផ្ដល់ប្រយោជន៍ដល់សុខភាពអ្វីខ្លះ?
មានការសិក្សាមួយចំនួន បានរកឃើញថា ការលេបទឹកកាម មានអត្ថប្រយោជន៍សម្រាប់សុខភាព។ ការលើកឡើងអំពីសារធាតុចិញ្ចឹម ក្នុងទឹកកាម គឺមិនត្រឹមត្រូវនោះទេ។ ដោយសារតែពេលចេញទឹកកាមម្ដងៗ គឺមនុស្សប្រុសអាចបញ្ចេញបានក្នុងបរិមាណតិចមួយ។ ដូចនេះវាមិនគ្រប់គ្រាន់សម្រាប់ឲ្យដៃគូ លេបចូលដើម្បីទ្រទ្រង់សុខភាពនោះឡើយ។
មានការសិក្សាមួយក្នុងឆ្នាំ ២០០២ បានលើកឡើងអំពីការទាក់ទងគ្នារវាង ទឹកកាមជាមួយអារម្មណ៍របស់មនុស្ស ដែលគេបានរកឃើញថា មនុស្សស្រី ដែលបានប៉ះផ្ទាល់ជាមួយទឹកកាម មានអារម្មណ៍ល្អ និងមានសញ្ញារបស់បញ្ហាបាក់ទឹកចិត្ដតិចតួច។
មានការសិក្សាមួយផ្សេងទៀត ក្នុងឆ្នាំ ២០០៣ បានរកឃើញថា អ្នកដែលប៉ះពាល់ជាមួយទឹកកាម គឺមិនងាយប្រឈមជាមួយជំងឺបម្រុងក្រឡាភ្លើង។ ប៉ុន្តែនេះគ្រាន់តែជាការសិក្សាតែមួយប៉ុណ្ណោះ វាត្រូវការ ការសិក្សាច្រើនទៀតដើម្បីបញ្ជាក់។
៧- តើវាមានគ្រោះថ្នាក់ដែរឬទេ?
បើនិយាយអំពីការរួមភេទតាមមាត់ ដោយមិនមានការការពារ វាពិតជាមានគ្រោះថ្នាក់ណាស់ ហើយបើនិយាយដល់ការលេបទឹកកាមចូលពោះទៀតនោះអាចនឹងនាំមេរោគកាមរោគ ចូលក្នុងខ្លួនបានយ៉ាងងាយ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមេរោគកាមរោគ ដែលអាចឆ្លងតាមរយៈការរួមភេទតាមមាត់ ដោយមិនប្រើវិធីការពារ៖
- ប្រមេះទឹកបាយ
- ប្រមេះទឹកថ្លា
- ស្វាយ
- រើម
- ជំងឺបង្កឡើងដោយវីរុស HPV
- អេដស៍
- ទ្រីកូម៉ូណាស (trichomoniasis)
កត្តាធ្វើឲ្យយើងប្រឈមជាមួយការចម្លងមេរោគកាមរោគកាន់តែខ្ពស់ តាមរយៈការរួមភេទតាមមាត់មានដូចជា៖
- មានរបួសត្រង់ប្រដាប់ភេទ ឬនៅមាត់
- ធ្វើអនាម័យត្រង់ប្រដាប់ភេទមិនបានល្អ
- ប៉ះពាល់ជាមួយទឹកកាមអ្នកកើតជំងឺកាមរោគ
តែមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង (CDC) អាមេរិក បានលើកឡើងថា ភាគរយដែលយើងអាចឆ្លងមេរោគកាមរោគ ដូចជាមេរោគអេដស៍ជាដើម តាមរយៈការរួមភេទតាមមាត់ គឺមានអត្រាទាប។
គ្នាយើងអាចការពារខ្លួនឯងកុំឲ្យឆ្លងមេរោគកាមរោគ ដោយសារការរួមភេទតាមមាត់បាន ដោយប្រើប្រាស់ស្រោមអនាម័យការពារ។ មួយវិញទៀតយើង និងដៃគូត្រូវទៅពិនិត្យរកមើលមេរោគកាមរោគ ឲ្យបានញឹកញាប់។
មានមនុស្សមួយចំនួនអាលែកហ្ស៊ីជាមួយទឹកកាម ដូចនេះបើគ្នាយើងលេបទឹកកាមចូលក្នុងខ្លួន ក៏អាចមានប្រតិកម្មកើតឡើងបាន។ ដូចនេះសម្រាប់អ្នកមានប្រតិកម្មជាមួយទឹកកាម អាចប្រើប្រាស់ស្រោមអនាម័យការពារ នៅពេលរួមភេទតាមមាត់។