តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រួមភេទដំបូងក្រោយសម្រាលកូនរួច ស្រីៗអាចនឹងជួបបញ្ហាមួយចំនួន

    រួមភេទដំបូងក្រោយសម្រាលកូនរួច ស្រីៗអាចនឹងជួបបញ្ហាមួយចំនួន

    សម្រាល​កូន​ហើយ ស្ត្រី​ត្រូវ​រង់ចាំ​រហូត​ដល់ ៦ សប្តាហ៍​ឯណោះ ទើប​រាង​កាយ និង​ទ្វារ​មាស អាចត្រលប់​មក​សភាព​ដើម​វិញ ហើយ​អាច​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី​បាន។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​អាច​នឹង​ឈឺចាប់ ដោយសារ​តែ​ទ្វារមាស​ស្ងួត ពិសេស​ស្ត្រី​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ ខណៈ​ស្ត្រី​មួយ​ចំនួន​ទៀត​​ចំណង់​ផ្លូវ​ភេទ​ហាក់​ថយ​ចុះ មិន​សូវ​នឹក​នា​នោះ​ទេ ដោយសារ​ម្ង៉ៃៗ​ហត់​នឿយ​នឹង​ការ​មើល​ថែ​ទាំ​កូន ហើយ​គេង​ក៏​មិន​ដែល​បាន​ពេញ​ភ្នែក​ទៀត។ករណី​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល លោក​វេជ្ជបណ្ឌិត​ថា ជា​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​ស្ត្រី​បាត់​ចំណង់​ផ្លូវ​ភេទ​ដែរ ហើយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ទៀត​ផង។

    ដើម្បី​ឲ្យ​ប្តី​ប្រពន្ធ​នៅ​តែ​អាច​សាង​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១. ប្រើ​ទឹក​រម្អិល​ជា​ជំនួយ៖ ទឹករម្អិល​ជា​ជំនួយការ​ដ៏​ល្អ​នៅ​ពេល​ដែល​ទ្វារមាស​យើង​ស្ងួត ងាយ​នឹង​កកិត ធ្វើ​ឲ្យ​រឹត​តែ​ឈឺ​ចាប់​ទៀត។

    ២. ជ្រើស​រើស​ពេល​ល្អ៖ យើងមិន​គួរ​រួមភេទ​នៅ​ពេល​ហត់​អស់​កម្លាំង​នោះ​ឡើយ ត្រូវ​ជ្រើស​ពេល​ល្អ​មួយ​ដែល​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយទាំងសងខាង។

    ៣. ជម្រើស​ផ្សេង​ទៀត៖ កុំ​តាន​តឹង​ពេក! ការ​រួមភេទ​ជា​រឿង​រីក​រាយ​សម្រាប់​ដៃគូ​ទាំង​សង​ខាង មិន​ចាំបាច់​ទាល់​តែ​សូក​បញ្ចូល​ប្រដាប់​ភេទ​គ្នានឹងគ្នា​នោះ​ទេ យើង​នៅ​តែ​អាច​រួម​ដំណេក​ដោយ​ភ្ញោច​អារម្មណ៍​ផ្លូវ​ភេទ​តាម​វិធី​ផ្សេង​វិញ​ទៀត។ ការ​និយាយ និង​ឱប​គ្នា​ជា​វិធី​ម្យ៉ាង បង្ហាញ​ក្តី​ស្រលាញ់ និង​បារម្ភ​ពី​គ្នា អាច​ប្រើ​បាន​ក្នុង​កាលទេសៈ​បែប​នេះ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/06/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: