តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ កាន់តែបង្កើនភាពស្និទ្ធស្នាល

ម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ កាន់តែបង្កើនភាពស្និទ្ធស្នាល

ការម៉ាស្សាបែបស្រើបស្រាល គឺជារបៀបម៉ាស្សាមួយ​បែបដែលពេញនិយមធ្វើសម្រាប់ដៃគូដែលចង់បង្កើនអារម្មណ៍ផ្លូវភេទ ឲ្យកាន់តែពុះកញ្ជ្រោកខ្លាំង មុនពេលចាប់ផ្ដើមរួម​ភេទ​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា បង្កើនកម្ដៅរាងកាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។

អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ក៏បានណែនាំដល់អ្នកជំងឺ អនុវត្ដវិធី​ម៉ាហ្សានេះជាមួយដៃគូ ដើម្បីបង្កើនអារម្មណ៍ និង​​​ឲ្យជីវិតផ្លូវភេទរស់រវើកឡើងវិញផង​ដែរ​។ មួយវិញទៀត បើដៃគូមានចំណូលចិត្ដ ប្រើប្រាស់អារម្មណ៍ខ្លាំងក្នុងនាទីនោះ វិធីនេះគឺមានប្រយោជន៍ខ្លាំងណាស់ ពិសេសសម្រាប់ភាគីខាងស្រី ដែលចង់ទទួលបានក្ដីរំភើបពីដៃគូរបស់ខ្លួន។ ដូច្នេះអត្ថប្រយោជន៍នៃការម៉ាស្សានេះ មានដូចជា៖

អត្ថបទគួរអាន៖

បង្កើនអារម្មណ៍ដៃគូ៖ បើដៃគូអារម្មណ៍មិនសូវមូល ខ្វះការយកចិត្ដទុកដាក់រឿងលើគ្រែជាមួយគ្នា ឬដៃគូមិនសូវមានសកម្មភាពក្នុងទំនាក់ទំនងផ្លូវភេទ អាចសាកល្បងប្រើប្រាស់វិធីម៉ាស្សានេះបាន ដើម្បីបង្កើនភាពរីករាយ សម្រួល​​អារម្មណ៍ កាត់បន្ថយភាពតានតឹង​ និងកាន់តែធ្វើឲ្យដៃគូកាន់តែយល់ចិត្ដគ្នាទ្វេដង។

បង្កើនភាពស្និទ្ធស្នាល៖ ការបង្កើតទំនាក់ទំនងផ្ដោតលើគ្នាទៅវិញទៅមក អាចជួយឲ្យដៃគូ មានអារម្មណ៍កាន់តែស្និទ្ធស្នាល បង្កើតអារម្មណ៍ស្រើបស្រាល ពន្យារពេលស៊ីអារម្មណ៍កាន់តែយូ។ មួយវិញទៀត ការម៉ាស្សាមួយនេះ ក៏កាន់​តែធ្វើឲ្យដៃគូមានភាពកក់ក្ដៅ និងទទួលបានការយកចិត្ដទុកដាក់ខ្ពស់។

បន្ធូរអារម្មណ៍ និងចង្វាក់​បេះដូង៖ ការម៉ាស្សានេះ ក៏មានគុណប្រយោជន៍មិនខុសពីរបៀបម៉ាស្សាផ្សេងៗនោះដែរ។ វាអាច​ជួយឲ្យដៃគូ អាចបន្ធូរអារម្មណ៍ បន្ថយភាពតានតឹង សម្រួលដល់ចង្វាក់​បេះដូង ខួរក្បាល សរសៃឈាម ហើយក៏អាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយ ជំងឺគាំងបេះដូង។ យោងតាមការសិក្សាបានបង្ហាញថា ការធ្វើម៉ាស្សាបែបនេះ អាច​ជួយរក្សាកម្រិតអ័រម៉ូនអ៊ីស្ត្រូសែន និង តេស្តូស្តេរ៉ូន ទាំងពីរផងដែរ។

មាស្សាស៊ីអារម្មណ៍

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

ថយចុះហានិភ័យមហារីកក្រពេញប្រូស្តាត៖ ការម៉ាស្សានេះ សម្រាប់​បុរស​វិញ អាចជំរុញឲ្យដៃគូងាយឈានទៅដល់ចំណុចកំពូល។ ការសិក្សាបានរកឃើញថា ការួមភេទដែលអាចឈានដល់ចំណុចកំពូលច្រើន ហើយទៀងទាត់សម្រាប់បុរស ទំនងជាមិនសូវកើតជំងឺមហារីកក្រពេញប្រូស្តាតទេ។ ដូច្នេះវាលទ្ធផលល្អសម្រាប់ ការម៉ាស្សាបែបស្រើបស្រាល តែងតែធ្វើឲ្យដៃគូក៏ឆាប់ទទួលបានភាពរីករាយពីចំណុចចាប់ផ្ដើមរហូតបញ្ចប់។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត