backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ជំងឺថប់អារម្ភប៉ះពាល់ដល់ជីវិតលើគ្រែយ៉ាងម៉េចខ្លះ? គ្រប់គ្រងដោយវិធីណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 13, 2023

ជំងឺថប់អារម្ភប៉ះពាល់ដល់ជីវិតលើគ្រែយ៉ាងម៉េចខ្លះ? គ្រប់គ្រងដោយវិធីណា?

ជំងឺថប់​បារម្ភ អាច​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង​ រួម​ទាំង​ជីវិត​ផ្លូវ​ភេទ​ផង​ដែរ។ ជាក់ស្តែង ជំងឺនេះ​ អាច​បង្ក​ជា​​អារម្មណ៍​ភិតភ័យ មិន​ស្រណុក​ក្នុង​ខ្លួន និង​តានតឹង ដែល​ចំណុច​នេះ​ ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​នឹង​​ដៃគូ ក៏​ដូចជា​បង្អាក់​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​ប្រតិបត្តិការ​​លើ​គ្រែ។

សញ្ញា​បង្ហាញ​ថា​ការ​ថប់​បារម្ភ​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ

១. ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

អ្នក​ដែល​មាន​អាការៈ​ថប់​បារម្ភ អាច​បាត់បង់​ទំនុក​ចិត្ត​​មក​លើ​ខ្លួន​ឯង​ ជា​ពិសេស​ចំពោះ​រូបរាង​កាយ​ និង​សម្រស់​ ដែល​កត្តា​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។

២. គេច​វេច​ការ​រួម​ភេទ

គ្នា​យើង​ណា​ខ្លះ​​ដែល​​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​ពេល​ដែល​នៅ​ជិត​ដៃគូ? ជាក់ស្តែង ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង ជា​ពិសេស​ប្រសិនបើ​យើង​ធ្លាប់​ឆ្លងកាត់​​រឿងរ៉ាវ​តក់ស្លុត​នៅ​អតីតកាល។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ ក្នុង​ករណី​ដែល​យើង​ជួប​បទពិសោធន៍​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. មិន​សូវ​ទំនាក់ទំនង​ជាមួយ​ដៃគូ

ការ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ជីវិត​គូស្នេហ៍​។ ដូច​នេះ​ យើង​គួរ​ពិភាក្សា​ជាមួយ​ដៃគូ​ប្រសិនបើ​យើង​មាន​អារម្មណ៍​តានតឹង អន្ទះអន្ទែង ឬ​​មិន​មាន​ផាសុកភាព​អំឡុង​ពេល​នៅ​ជាមួយ​គ្នា។

៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល

ការ​សិក្សា​បាន​បង្ហាញ​ថា ជំងឺ​ថប់​បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល ពីព្រោះ​​តែ​បញ្ហា​មួយ​នេះ ​ធ្វើ​ឲ្យ​យើង​គិត​ផ្តេសផ្តាស​ច្រើន​ ព្រម​ទាំង​បង្អាក់​អារម្មណ៍​ស្រើបស្រាល។

ថប់បារម្ភ

៥. ប្រើប្រាស់​ថ្នាំ​ជាក់លាក់

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ថ្នាំ​ជាក់លាក់​ដើម្បី​គ្រប់គ្រង​ជំងឺ​​ថប់បារម្ភ ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ប្រភេទ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត (Antidepressants) អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ។

អត្ថបទគួរអាន៖

  • អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង
  • ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
  • ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន
  • ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​
  • ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
  • ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
  • ម៉េច​បាន​ស្រីៗ​មាន​បញ្ហា​រលុង​ប្រដាប់​ភេទ?
  • គន្លឹះ​ដោះស្រាយ​ជំងឺ​ថប់​បារម្ភ

    • ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ
    • ជជែក​ជាមួយ​នឹង​ដៃគូ​អំពី​បញ្ហា​របស់​យើង ដើម្បី​ទទួល​បាន​ការ​យល់​ចិត្ត និង​ជំនួយ​ផ្សេង​ៗ
    • ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ និង​ធ្វើ​ការ​វាយតម្លៃ​ត្រឹមត្រូវ ក៏​ដូចជា​យល់​ដឹង​ពី​របៀប​បង្ការ​អាការៈ​ថប់បារម្ភ
    • ប្រើប្រាស់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា
    • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
    • ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្រវឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 13, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម