backup og meta

រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 01, 2023

    រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

    ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ជៀសវាង​ញ៉ាំ​អាហារ​​​មួយ​ចំនួន​ ឬ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​ប្រើ​កម្លាំង​ខ្លាំង​ជា​ដើម។ យ៉ាង​ណា​មិញ ចុះ​រឿង​រួម​ភេទ​ជា​មួយ​នឹង​គូស្នេហ៍​វិញ? គួរ​កាត់បន្ថយ ឬ​ជៀសវាង​តែ​ម្តង?

    ​​ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​?

    ​គ្នា​យើង​មួយ​ចំនួន​ ​អាច​មិន​ទាន់​​យល់​ច្បាស់​ពី​​សរីរាង្គ​បន្ត​ពូជនៅ​ឡើយ​។ ជា​ទូទៅ ការ​ស៊ក​បញ្ចូល​លិង្គអំឡុង​ពេល​ពពោះ ​មិន​អាច​ចូល​ជ្រៅ​ហួស​ពី​ទ្វារ​មាស​របស់​ស្ត្រី​បាន​ឡើយ មាន​ន័យ​ថា​ ពុំ​មាន​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​ នៅ​ពេល​ដែល​យើង​រួម​ភេទ អំឡុង​ពេល​ពពោះ​ឡើយ លើក​លែង​តែ​​យើង​ស្ថិត​​ក្នុង​ហានិភ័យ​ខ្ពស់​អំឡុង​ពេល​ពពោះ​ដែល​គ្រូពេទ្យ​ហាមឃាត់។

    ​អំឡុង​ពេល​ពពោះ កាយវិការ​រួម​ភេទ​បែប​ណា ទើប​សុវត្ថិភាព?

    • រួម​ភេទ​ពី​ចំហៀង
    • បែរ​មុខ​រក​គ្នា
    • ស៊ក​ប្រដាប់​ភេទ​​បុរស​ពី​ខាង​ក្រោយ​ ដោយ​​​​ខាង​ស្ត្រី​ច្រត់​ដៃ និង​ជង្គង់​​
    • រួម​ភេទ​ដោយ​ឲ្យ​ខាង​ស្ត្រី​នៅ​ពី​លើ។

    ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សម្ភព​បន្ថែម​ ដើម្បី​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​កាយវិការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព និង​គួរ​ជៀសវាង​​។

    ការ​រួម​ភេទ​នៅ​ត្រី​មាស​ទី​១​ អាច​បណ្តាល​ឲ្យ​រលូត​កូន?

    ក្នុង​ករណី​ភាគ​ច្រើន​ ការ​រលូត​កូន​ អាច​បង្ក​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​នៅ​ក្នុង​អំប្រ៊ីយ៉ុង​ដែល​កំពុង​លូតលាស់​។ ក្រៅ​ពី​នេះ បញ្ហា​រលូត​កូន​ ក៏​អាច​បណ្តាល​មក​ពី​​​កត្តា​មួយ​ចំនួន​ រួម​មាន​ ម៉ាក់​​មាន​វ័យ​ច្រើន​ ជំងឺ​ទឹក​នោម​ផ្អែម ដុំ​ស្បូន ឬ​​បែបបទ​រស់​នៅ​មិន​ល្អ។ ចំណែក​ឯ​ការ​រួម​ភេទ​ គឺ​មាន​សុវត្ថិភាព​១០០%​ អំឡុង​ពេល​ពពោះ​ទាំង​មូល មិន​ថា​នៅ​ត្រី​មាស​ទី​ប៉ុន្មាន​ឡើយ ប្រសិនបើ​យើង​មាន​ហានិភ័យ​ទាប​ និង​គភ៌​មាន​សុវត្ថិភាព​ (ដូច​ដែល​បាន​បញ្ជាក់​ពី​គ្រូពេទ្យ​ខាង​សម្ភព)។

    ពេល​ណា​ដែល​មិន​គួរ​រួម​ភេទ​អំឡុង​ពេល​ពពោះ?

    គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​យើង​ជៀសវាង​ការ​រួម​ភេទ​តែ​ម្តង ប្រសិនបើ​ម៉ាក់​ៗ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​រលូត​កូន​ ដែល​មាន​ដូចជា៖

    • សុក​ពាំង​មាត់​ស្បូន​
    • ខ្សោយ​មាត់​ស្បូន
    • ធ្លាប់​រលូត​កូន​ពី​មុន
    • មាន​កូន​ភ្លោះ
    • ទឹក​នោម​ផ្អែម​ពេល​ពពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម