backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

របួសទាំង៥ឧស្សាហ៍កើតអំឡុងពេលរួមភេទ និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

របួសទាំង៥ឧស្សាហ៍កើតអំឡុងពេលរួមភេទ និងវិធីដោះស្រាយ

នៅ​ពេល​ដែល​យើង​ប្រើ​កម្លាំង​ខ្លាំង​ជ្រុល​អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​លើ​គ្រែ គ្នា​យើង​ខ្លះ​អាច​ប្រឈម​នឹង​​ការ​រង​របួស​ផ្សេង​ៗ​ជា​មិន​ខាន។ ពិត​ណាស់​ ការ​រួម​ភេទ​ ​ជួយ​រួម​ចំណែក​ផ្តល់​ថាមពល​នៃ​ជីវិត តែ​យើង​ក៏​ចាំបាច់​ត្រូវ​​អនុវត្តន៍​ប្រតិបត្តិការ​នេះ​ប្រកប​ដោយ​សុវត្ថិភាព​ដូចគ្នា។

ការ​រួម​ភេទ ជា​លំហាត់​ប្រាណ​ដ៏​អស្ចារ្យ​ ពីព្រោះ​សកម្មភាព​មួយ​នេះ​អាច​ដុត​បំផ្លាញ​កាឡូរី​ប្រហែល​៦៩.១​កាឡូរី​ចំពោះ​ស្ត្រី ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​រង​របួស​ជាយថាហេតុ​ផង​ដែរ។

ទាំង​នេះ គឺ​ជា​ការ​រង​របួស​ដែល​ឧស្សាហ៍​កើត​អំឡុង​ពេល​ និង​ក្រោយ​ពេល​រួម​ភេទ

១. ដាច់​រហែក​ទ្វារ​មាស

ការ​ដាច់​រហែក​ទ្វារ​មាស​អំឡុង​ពេល​ពពោះ គឺ​ជា​រឿង​ទូទៅ ប៉ុន្តែ​ប្រសិនបើ​យើង​រួម​ភេទ ដោយ​គ្មាន​ជាតិ​រម្អិល​គ្រប់គ្រាន់​ ឬ​ស៊ក​បញ្ចូល​ទាំង​បង្ខំ នោះ​អាច​បង្ក​ជា​ការ​ដាច់​រហែក​ទ្វារ​មាស។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ស្នាម​ជាំ​នៅ​លើ​រាងកាយ

​ជាមួយ​គ្នា​នេះ​ដែរ សកម្មភាព​ផ្លូវ​ភេទ​ខ្លាំង​ក្លា អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ខ្លះ​ ដូចជា​សុដន់​ គូទ ដៃ ឬ​ជើង។

៣. ទាញ​សាច់​ដុំ និង​ថ្លោះ​សាច់ដុំ

​ការ​ទាញ​សាច់ដុំ និង​ថ្លោះ​​សាច់ដុំ កើត​ឡើង​ជា​ទូទៅ និង​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ប្រើ​ក្បាច់​ដែល​ខុស​ឆ្គង ឬ​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្លា​ជ្រុល។

៤. ឈឺ​ខ្នង

ក្នុង​ករណី​ដែល​យើង​ប្រើ​ក្បាច់​ក្រាប ឬ​ Doggy style រយៈពេល​យូរ​ នោះ​នឹង​អាច​បណ្តាល​ឲ្យ​អាការៈ​ឈឺ​ខ្នង ជា​ពិសេស នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ឈឺ​ខ្នង​ស្រាប់។

៥. ប្រតិកម្ម​អាលែកហ្ស៊ី

ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ខ្លះ​​តែង​ជួប​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​ស្រោម​អនាម័យ​ដែល​មាន​ជាតិ ​Latex ហេតុនេះ​ហើយ ​យើង​គួរ​ជ្រើសរើស​ស្រោម​អនាម័យ​ណា​ដែល​គ្មាន​ជាតិ​ Latex ទើប​ជា​ការ​ប្រសើរ។

រួមភេទ

គន្លឹះ​ដោះស្រាយ​ការ​រង​របួស​អំឡុង​ពេល​រួម​ភេទ

  • បញ្ឈប់​សកម្មភាព​លើ​គ្រែ ប្រសិនបើ​យើង​មាន​ការ​ឈឺចាប់​ខ្លាំង
  • ក្នុង​ករណី​ធ្ងន់ធ្ងរ ដូចជា​បាក់​ឆ្អឹង ហូរ​ឈាម​ច្រើន​ ឬ​ឈឺចាប់​មិន​អាច​ទ្រាំ​បាន​ គួរ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់
  • បើ​មាន​រលាត់​ស្បែក និង​ស្នាម​ជាំ​តិចតួច គួរ​ស្អំ​ទឹក​កក ដើម្បី​ដោះស្រាយ​បញ្ហា​ហើម​ ឬ​ហូរ​ឈាម
  • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​សម្រាប់​របួស​តិចតួច
  • ជជែក​ជាមួយ​ដៃគូ ដើម្បី​ជៀសវាង​ប្រឈម​នឹង​ការ​ឈឺចាប់​អំឡុង​ពេល និង​ក្រោយ​ពេល​ប្រតិបត្តិការ​
  • ការ​ដាច់​រលាត់​តែង​កើត​ឡើង​នៅ​ពេល​ដែល​ទ្វារ​មាស​ស្ងួត​ខ្លាំង ដូច្នេះ​ហើយ គ្នា​យើង​គួរ​ប្រើ​ទឹក​រម្អិល​បន្ថែម​ទៀត ដើម្បី​ជៀសវាង​បញ្ហា​មួយ​នេះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម