៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល

    ៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល

    មិនមែន​គ្រប់​សកម្មភាព​លើ​គ្រែ​សុទ្ធ​តែ​អាច​ឈាន​ដល់​ចំណុច​កំពូល​រោល​រាល​ទាំងអស់​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ បើ​បាន​ធ្វើ​ ៧ ចំណុច​ខាង​ក្រោម​នេះ នោះ​ការ​ធ្វើ​រឿង​ក្តៅ​សាច់​នឹង​ឈាន​ដល់​ចំណុច​កំពូល​ទាំង​២​នាក់។

    ១- ព្រមព្រៀងគ្នា

    ការ​រួមភេទ​ដោយ​បង្ខំ​ភាគី​ណាមួយ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ ចាំបាច់​ត្រូវ​មាន​ការ​ព្រម​ព្រៀង​គ្នា​ទាំង​សង​ខាង និង​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេល​នោះ​ទេ។

    ២- បរិយាកាស​ជុំវិញ

    រឿង​បន្ទាប់​មក​ទៀត​នេះ គឺ​បរិយាកាស​ជុំវិញ​ត្រូវ​តែ​រ៉ូម៉ែនទិច មាន​ពន្លឺ​ប្រឹមៗ លាយ​នឹង​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​នៃ​ទឹកអប់ ឬ​ក្លិន​ផ្កា​ទៀត​នឹងរឹត​តែ​អស្ចារ្យ។

    ៣- ក្លិន​ខ្លួន

    ចំណុច​នេះ​​​មិន​​អាច​​ធ្វេស​ប្រហែស​ទាំង​ភាគី​ខាង​ប្រុស និង​ភាគី​ខាងស្រី យើង​គួរ​ណា​តែ​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​ស្អាត រួច​បាញ់​ទឹក​អប់​បន្តិច នោះ​​ទើប​អាច​ទាក់​ទាញ​អារម្មណ៍​ដៃគូ ​ឈានទៅ​​ចាប់​ផ្តើម​ប្រតិបត្តិ​ដោយ​រលូន។

    ៤- សម្លៀក​បំពាក់

    រឿង​នេះ​សំខាន់​ណាស់​ចំពោះ​ស្រីៗ ការ​ស្លៀកពាក់​ដែល​ទាក់ទាញ និង​សិចស៊ី ពិត​ជា​អាច​ឆក់​បេះដូង​ដៃ​គូ​ឲ្យ​កាន់​តែ​ងប់​ងល់។

    អត្ថបទពាក់ព័ន្ធ៖ ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល

    សុខភាពផ្លូវភេទ សិច

    ៥- យល់​ពី​ចំណង់​ចំណូល​ចិត្ត​ដៃ​គូ

    ចំណុច​នេះ​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ទោះ​រឿង​លើ​គ្រែ​ក៏​ដោយ​យើង​មិន​ត្រូវ​គិត​តែ​អារម្មណ៍ ឬ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង​ពេក​នោះ​ទេ ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តើ​ដៃគូ​យើង​ចូលចិត្ត​អ្វី ចូលចិត្ត​បែប​ណា?

    ៦- ការ​បបោស​អង្អែល

    រឿង​នេះ​មិន​អាច​ខ្វះ​បាន​នោះ​ទេ ចង់​ឲ្យ​សិច​រោល​រាល​ឈាន​ដល់​ចំណុច​កំពូល​ពិត​ប្រាកដ ដៃគូ​ចាំបាច់​ត្រូវ​តែ​ចាប់​ផ្តើម​ដោយ​ការ​ឱប​ថើប ​បបោស​អង្អែល​នៅ​ចំណុច​ស្រៀវ​ស្រើប​មួយ​ចំនួន។

    ៧- កុំ​ប្រើ​ក្បាច់​ដដែលៗ

    ចំណុច​ចុង​ក្រោយ​នេះ​ដៃ​គូ​មួយ​ចំនួន​ច្រើន​តែ​មើល​រំលង អាច​មក​ពី​ការ​អៀន​ខ្មាស ​ទើប​សិច​មិន​ឈាន​ដល់​ចំណុច​កំពូល។ ការ​​បង្កាត់​​ភ្លើង​​ស្នេហ៍​​​កាន់​​តែ​​រោល​រាល​​ត្រូវ​​តែ​​ផ្លាស់ប្តូរ​​ស្ទីល។

    អត្ថបទពាក់ព័ន្ធ៖ វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 05/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត