– វិធីហាត់៖ ចាប់ផ្ដើមដោយទ្រោបយកដៃទាំងពីរទៅលើកម្រាលដើម្បីទ្រដងខ្លួន ដោយត្រូវដាក់ដៃឲ្យស្មើនឹង និងត្រូវលាតជើងឲ្យវែង។ បន្ទន់កែងដៃ ដើម្បីធ្វើឲ្យដងខ្លួនខាងក្រោមខិតចុះមករកកម្រាល។ មិនត្រូវទម្លាក់ខ្លួនឲ្យដល់ឥដ្ឋឡើយ ត្រូវព្យាយាមបន្ទាបដងខ្លួន ឲ្យបានកាន់តែទៀបកាន់តែប្រសើរ។ ដូចគ្នាជាមួយ Plank ដែរ យើងអាចបន្ធូរភាពតានតឹង ដោយបន្ទន់ជង្គង់ មិនមែនបន្ទន់ម្រាមជើងទេ។ ពេលបន្ទាបខ្លួនចុះក្រោម ត្រូវធ្វើយ៉ាងម៉េចឲ្យខ្នងនៅត្រង់ដដែល។

៥- អង្គុយចោងហោង (Squat)
ដោយសារការហាត់អង្គុយចោងហោង ជួយបង្កើនកម្រិតអ័រម៉ូនតេស្តូតេរ៉ូន និងជួយបង្កើនលំហូរឈាមទៅកាន់អាងត្រគាក វិធីនេះ ត្រូវគេជឿថា អាចជួយដល់ចំណង់ផ្លូវភេទ ពិសេសសម្រាប់បង្កើនថាមពលសម្រាប់រួមភេទតែម្តង។ ធ្វើបែបនេះ ក៏ជួយពង្រឹងដងខ្លួនខាងក្រោម ឲ្យមានថាមពល និងទ្រទ្រង់ពេលយើងរួមភេទនៅពីលើ ឬដៃគូនៅពីលើយើង។
– វិធីហាត់៖ បើយើងអង្គុយលើកៅអី ត្រូវបត់ជង្គង់ និងត្រគៀក ហើយត្រូវរក្សាខ្នងឲ្យត្រង់។ អាចលើកវត្ថុមួយចំនួនបន្ថែម ដើម្បីជួយឲ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាព។ ខាងក្រោមនេះ ជាតិចនិកមួយចំនួនយើងត្រូវចាំ ពេលហាត់វិធីអង្គុយចោងហោង (Squat)៖
- ត្រូវកន្ធែកជើង កន្ធែកកាន់តែខ្លាំង កាន់តែអាចអង្គុយចោងហោងបានកាន់តែល្អ បើដាក់ជើងទាំងពីរចូលគ្នា ការហាត់ប្រាណបែបនេះ គឺមិនមានប្រសិទ្ធភាពទេ។
- មិនត្រូវត្បៀតជង្គង់ចូលគ្នាទេ ត្រូវញែកចេញពីគ្នា យល់ល្អត្រូវដាក់ជង្គង់ឲ្យស្មើគ្នាជាមួយម្រាមជើង។ ពេលអង្គុយចុះ មិនត្រូវឲ្យជង្គង់ឃ្លាតចេញហួសពីចុងស្បែកជើងឡើយ។
- បន្តឹងសាច់ដុំភ្លៅ និងផ្ដុំកម្លាំងនៅត្រង់ភ្លៅ។ បើបន្ទាបខ្លួនបានកាន់តែទាប នោះលទ្ធផល កាន់តែប្រសើរដូចគ្នា។
- រក្សាខ្នងឲ្យត្រង់ ហើយងាកក្បាលថយមកក្រោយ ពើងទ្រូងទៅមុខបន្តិច ធ្វើឲ្យចង្កេះមើលទៅកោងបន្តិច។