អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
២- ការគ្រប់គ្រងចំណង់ផ្លូវភេទ
បើកុំផ្អែកលើរបាយការណ៍នេះ មនុស្សភាគច្រើននឹងជ្រើសរើសស្ថិតនៅក្នុងទំនាក់ទំនងស្នេហាជាមួយនឹងដៃគូដែលពួកគេបានពិភាក្សា និងលើកឡើងពីពេលញឹកញាប់ដែលត្រូវរួមភេទហើយសមស្របនឹងពួកគេទាំងពីរ។ ភាគច្រើននៃបុរសនិងស្ត្រី គឺរីករាយនឹងទំនាក់ទំនងស្នេហា ប្រសិនបើដៃគូទាំងពីរ មានចំណុចមួយដែលតម្រូវការផ្លូវភេទគឺដូចគ្នា។
ខណៈដែលមានចន្លោះពេលរហូតដល់១៥ម៉ោងខុសគ្នា នៃភាពដល់កំពូលនៃតម្រូវការរួមភេទ នៃបុរសនិងស្ត្រីក៏ពិតមែន ប៉ុន្តែវានៅតែមានសង្ឃឹម។ ជាការពិតដែលបុរសភាគច្រើនចង់រួមភេទនៅចន្លោះម៉ោង ៦ព្រឹកដល់ម៉ោង៩ព្រឹក ឯស្ត្រីមិនចង់មានវាឡើយរហូតដល់ម៉ោង ១១យប់ ដល់ម៉ោង២ព្រឹក ប៉ុន្តែមនុស្សភាគច្រើន គឺអាចមានអារម្មណ៍ចង់រួមភេទ នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ១១យប់ ទោះបីជាចំណង់នេះមិនខ្លាំងដូចម៉ោងដែលរៀបរាប់ពីមុនក៏ពិតមែន។ ដូចនេះហើយ គូស្នេហ៍ដែលមានភេទផ្ទុយគ្នា ក៏អាចមានក្ដីសុខនៅអំឡុងពេលនោះបាន។
អត្ថបទពាក់ព័ន្ធ៖ រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
៣- ចៀសវាងពីតម្រូវការផ្លូវភេទខុសគ្នា អាចនឹងជួយយើងបាន
ជាការសំខាន់ដែលត្រូវនិយាយប្រាប់ដៃគូរបស់យើងពីចំណង់ផ្លូវភេទដែលធ្លាប់មានពីមុនមក ព្រោះថាការនិយាយប្រាប់ដោយភាពស្មោះត្រង់នឹងជួយយើងច្រើនពេលមានបញ្ហាលំបាកអ្វីមួយ។ បើសិនយើងអាចរីករាយជាមួយនឹងការរួមភេទពេញលេញនៅចន្លោះម៉ោង ២ព្រឹកនិងម៉ោង៦ព្រឹក យើងគួតែស្វែងរកនរណាម្នាក់ដែលចូលចិត្តម៉ោងនោះដូចគ្នា។ វាមិនមានប្រយោជន៍ទេដែលត្រូវពន្យាពេលនិយាយពីបញ្ហាផ្លូវភេទ ដោយសង្ឃឹមថាគូស្នេហ៍ទាំងពីរអាចនឹងខិតជិតស្និទ្ធនឹងគ្នា។ បើសិនយើងនិយាយវាលឿនពេក យើងអាចនឹងពិបាកចូលចិត្តមនុស្សដែលមានតម្រូវការខុសពីយើងបាន។
អត្ថបទពាក់ព័ន្ធ៖