ជំងឺសិរមាន់ជាជំងឺដែលកើតឡើងនៅលើប្រដាប់ភេទ ហើយឆ្លងតាមរយៈការរួមភេទដោយសារមេរោគ HPV ប្រភេទ ៦ និង ១១។ តើជំងឺសិរមាន់មានអាកាៈដូចម្តេចខ្លះ? អាចជាសះស្បើយដោយខ្លួនឯងទេ? ហើយអាចព្យាបាលតាមវិធីណាខ្លះ?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីភាគច្រើនមិនដឹងថា ខ្លួនកើតជំងឺសិរមាន់លើប្រដាប់ភេទទេ ប៉ុន្តែក៏អាចមានស្រ្តីមួយចំនួនអាចមានរោគសញ្ញាដូចជា៖
ក្រហាយ ឬឈឺទ្វារមាស ធ្លាក់ស រមាស់ទ្វារមាស ហូរឈាមពេលរួមភេទ ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ តែយូរៗទៅអាចនឹងដុះច្រើនទៅៗ ហើយមានទងធំ និងមានរាងដូចផ្កាខាត់ណា ចេញដូចឫសនៅបំពងក (បើរួមភេទដោយប្រើមាត់) ជំងឺសិរមាន់អាចជាដោយខ្លួនឯងទេ?
ជាទូទៅបើជំងឺសិរមាន់មានកម្រិតស្រាល ដុះតិចតួច ហើយបើយើងមានសុខភាពល្អ និងមានអង់ទីករខ្លាំង ពេលឆ្លងហើយគឺអាចជាដោយខ្លួនឯង ប៉ុន្តែយើងអាចចម្លងជំងឺឱ្យដៃគូ (ជាពិសេសបុរស)។ ផ្ទុយមកវិញអ្នកជំងឺមួយចំនួនអាចដុះកាន់តែច្រើន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ព្យាបាលតាមវីធិណាខ្លះ?
ជំងឺសិរមាន់អាចព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវព្យាបាលតាមស្ថានភាពជំងឺដោយមធ្យោបាយដូចខាងក្រោម៖
– បើសិរមាន់ដុះច្រើន៖ ព្យាបាលដោយប្រើថ្នាំ
– បើសិរមាន់ដុះធំមានទងដូចផ្កាខាត់ណា៖ ត្រូវព្យាបាលដោយ៖
- ការដុតដោយកាំបិតអគ្គិសនី
- ការបាញ់កាំរស្មី
- ប្រើវិធីបង្កករួចកាត់
- ការកាត់ចេញ
ជំងឺសិរមាន់អាចបង្កផលវិបាកដល់សុខភាពបែបណាខ្លះ?
ជាទូទៅជំងឺសិរមាន់មិនបង្កផលវិបាកអ្វីធ្ងន់ធ្ងរទេ ព្រោះបើយើងកើតតិចតួច ជំងឺអាចនឹងបាត់ទៅវិញដោយខ្លួនឯង តែបើសិរមាន់ដុះធំអាចបង្កទៅជាដំបៅ រលាក ឬមានបង្ករោគនៅក្នុងទ្វារមាស ឬក្នុងឈាមជាដើម។
បើយើងកើតជំងឺសិរមាន់ យើងត្រូវព្យាបាលឱ្យបានជាសះស្បើយទាំងពីរនាក់ (ទាំងប្តី និងប្រពន្ធ) ទោះជាខាងស្វាមីមិនមានចេញរោគសញ្ញាក៏ ដោយ បើមិនដូច្នោះទេអាចឆ្លងទៅឆ្លងមកតាមរយៈការរួមភេទ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
– រោគសញ្ញារបស់ជំងឺសិរមាន់មានដូចជា៖
- ក្រហាយ ឬឈឺទ្វារមាស
- ធ្លាក់ស
- រមាស់ទ្វារមាស
- ហូរឈាមពេលរួមភេទ
- ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ
- ចេញដូចឫសនៅបំពងក
– បើជំងឺសិរដុះតិចតួចអាចជាដោយខ្លួនឯង តែបើសិរមាន់ដុះច្រើន ឬធំត្រូវព្យាបាលដោយ៖
- ការប្រើថ្នាំ
- ការដុតដោយកាំបិតអគ្គិសនី
- ការបាញ់កាំរស្មី
- ប្រើវិធីវបង្កករួចកាត់ចេញ
- ការកាត់ចេញ