សុខភាពផ្លូវភេទគឺជារឿងសំខាន់ខ្លាំងណាស់ ដែលយើងមិនអាចធ្វេសប្រហែលបាន ពិសេសឈានចូលដល់វ័យមានដៃគូតែម្ដង។ ការយល់ដឹងពីសុខភាពផ្លូវភេទ អាចជួយយើងការពារខ្លួនពី បញ្ហាផ្សេងៗ ដូចជា ការឆ្លងជំងឺកាមរោគ ការមានផ្ទៃពោះដោយចៃដន់ និងអាចជួយដល់ការរៀបចំផែនការជីវិតដៃគូបានល្អប្រសើរផងដែរ។ ដូច្នេះខាងក្រោមយើងមានចំនួន៥សំណួរដែលមានអ្នកសួរច្រើនទាក់ទងនឹងការរួមភេទ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.តើជំងឺកាមរោគអាចឆ្លងតាមការរួមភេទតាមមាត់ដែរទេ?
ការរួមភេទតាមមាត់គឺជាការប៉ះគ្នាររវាងសរីរាង្គភេទនឹងមាត់ ហើយការប៉ះគ្នានៃរសរីរាង្គទាំងពីរ ក៏អាចបណ្ដាលឲ្យមានការឆ្លងមេរោគផ្សេងៗបានដែរ ប្រសិនបើការប្រព្រឹត្ដនោះមានការដាច់រលាត់ស្បែក ឬមានដំបៅក្នុងមាត់។ ជំងឺកាមរោគដែលប្រឈមឆ្លងខ្លាំងបំផុតក្នុងពេលរួមភេទតាមមាត់ គឺជា ជំងឺប្រមេះទឹកបាយ និងស្វាយ ចំណែកជំងឺដែលមិនសូវមានឆ្លងនោះគឺ ជំងឺប្រមេះទឹកថ្លា អេដស៍ ជំងឺរលាកថ្លើមប្រភេទ A, B និង C ជាដើម។
២.ហេតុអ្វីបានជាមានការឈឺចាប់ពេលរួមភេទ?
ការឈឺចាប់ក្នុងកំលុងរួមភេទ សម្រាប់បុរសៗមិនសូវកើតមាននោះទេ ភាគរយច្រើនកើតលើស្ដ្រីតែម្ដង។ ដូច្នេះប្រសិនបើដៃគូមានការឈឺចាប់ក្នុងអំឡុងពេលរួម ចំណុចចំនួនត្រូវចាប់អារម្មណ៍នោះគឺ៖
- ប្រដាប់ភេទមានសភាពស្ងួត
- ប្រដាប់ភេទមានការរលាក
- បម្រែប្រួលអ័រម៉ូនភេទ
- សម្ពាធផ្លូវចិត្ដ គិតច្រើន ស្ដ្រេស ស្មុគស្មាញ
- មានបញ្ហារោគស្ដ្រី
- មានជំងឺទឹកនោមផ្អែម
- ទើបឆ្លងទន្លេ
- មានជំងឺកាមរោគ
៣.តើការរួមភេទលើកដំបូងរបស់មនុស្សស្រីទាំងអស់សុទ្ធតែមានឈាមមែនទេ?
វាមិនអាចកើតឡើងចំពោះមនុស្សស្រីទាំងអស់នោះទេ ដែលរួមភេទលើកដំបូងអាចបណ្ដាលឲ្យមានឈាមនោះ។ ស្ដ្រីខ្លះរួមភេទលើកដំបូងអាចមានឈាម នោះក៏ព្រោះតែស្រទាប់ព្រហ្មចារីនៅមិនទាន់ដាច់រហែក ប៉ុន្ដែខ្លះទៀតរួមភេទលើកដំបូងក៏មិនមានឈាម គឺដោយសារតែស្រទាប់ព្រហ្មចារីត្រូវដាច់រហែកមុនពេលគាត់រួមភេទទៅទៀត។ ស្រទាប់ព្រហ្មចារី ជាស្រទាប់កម្រាលមួយ ជួយគ្រប និង ធ្វើឲ្យផ្លូវទ្វារមាសចង្អៀត។ ស្រទាប់នេះ អាចនឹងដាច់មិនដោយសារតែការរួមភេទប៉ុណ្ណោះទេ ករណីសកម្មភាពរាងកាយខ្លះ ក៏អាចបណ្ដាលប៉ះពាល់បានដែរ ដូចជា ការជិះសេះ ជិះកង់ និង ការហាត់កីឡាជាដើម។ ដូច្នេះការរួមភេទលើកដំបូង របស់មនុស្សស្រីមិនប្រាកដថាមានឈាមគ្រប់គ្នានោះទេ។
៤.តើឧបករណ៍សិចអាចចម្លងមេរោគដែរទេ?
ជាធម្មតា ឧបករណ៍សិចដែលប្រើប្រាស់ផ្ទាល់ខ្លួន មិនចែករំលែក និង សម្អាតបានស្អាតល្អគឺមិនបង្កការឆ្លងមេរោគនោះទេ គឺអាចប្រើប្រាស់ដោយសុវត្ថិភាព។ ប៉ុន្ដែបើឧបករណ៍មួយប្រើប្រាស់រួមជាមួយអ្នកមានផ្ទុកមេរោគ ដោយមិនអាចសម្អាតបានល្អ នោះក៏អាចឆ្លងមេរោគដូចជាការរួមភេទដោយផ្ទាល់ផងដែរ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
៥.តើការប្រើប្រាស់ស្រោមអនាម័យអាចការពារពីជំងឺកាមរោគបានទាំងអស់ឬទេ?
ស្រោមអនាម័យប្រសិនបើប្រើប្រាស់ត្រឹមត្រូវតាមបច្ចេកទេស និង ការណែនាំ នោះនឹងអាចការពារ ពីជំងឺកាមរោគបាន។ ដូច្នេះការប្រើប្រាស់ស្រោមអនាម័យដែលមានប្រសិទ្ធភាព ត្រូវគិតគូរទៅដល់ការទុកដាក់ រយៈពេលផុតកំណត់ ទំហំស្រោម និង បច្ចេកទេសនៃការពាក់លើលិង្គតែម្ដង។
[embed-health-tool-ovulation]