ជាធម្មតាស្រ្តីជាច្រើនគិតថា ទ្វារមាសមានក្លិនគឺដូចគ្នាទាំងអស់ ប៉ុន្តែលោក ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ក្លិនទ្វារមាសមានផ្សេងៗគ្នា ដែលទាំងនោះក៏អាចបញ្ជាក់ពីស្ថានភាពជំងឺទៀត។
ក្លិនដែលចេញពីទ្វារមាសក្រោយពេលមានរដូវ ឬក្រោយពេលរួមភេទជាមួយការបញ្ចេញទឹកកាមទៅខាងក្នុង គឺជាបាតុភូតធម្មតាទាំងស្រុង។ វាបណ្ដាលមកពីការផ្លាស់ប្ដូរ pH នៅខាងក្នុងទ្វារមាសហើយជាធម្មតាវានឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើវានៅតែបន្តកើតមាន ឬមានរោគសញ្ញាផ្សេងទៀតសូមសាកសួរគ្រូពេទ្យ។
២- ក្លិនត្រីប្រឡាក់
ប្រភេទបែបនេះជះក្លិនខ្លាំង និងគួរឲ្យរំខានណាស់ ក្លិននេះគឺជាសញ្ញាដែលអ្នកទទួលរងពីជំងឺទ្វារមាស ការឆ្លងបាក់តេរីបណ្ដាលមកពីអតុល្យភាព Flora ដែលមាននៅក្នុងទ្វារមាស។ វាអាចជាសញ្ញានៃជំងឺ trichomoniasis ដែលជាជំងឺកាមរោគ។ ជាទូទៅក្លិនមិនល្អនេះត្រូវបានអមដោយការហូរទឹករម្អិលពណ៌ស ឬពណ៌ប្រផេះហើយបាត់ទៅវិញបន្ទាប់ពីការព្យាបាលការឆ្លងមេរោគជាមួយនឹងថ្នាំអង់ទីប៊ីយោទិច។ ដូច្នេះវាចាំបាច់ក្នុងការពិគ្រោះយោបល់រោគស្ត្រីភ្លាមៗនៅពេលវាលេចឡើង។
![បញ្ហាទ្វារមាស១](https://cdn.hellokrupet.com/wp-content/uploads/2021/08/76d93af3-.jpg)
៣- ក្លិនឆួលដូចមេនំប៉ាវ
ក្លិនឆួលខ្លាំង និងគួរឲ្យធុញទ្រាន់នេះ ច្រើនតែបណ្ដាលមកពីបែកញើសច្រើនពេក។ ដូច្នេះប្រសិនបើយើងឧស្សាហ៍ស្លៀកសម្លៀកបំពាក់តឹង ឬខោទ្រនាប់ធ្វើពីសម្ភារៈសំយោគដែលធ្វើឲ្យរំខានដល់ស្បែក ដូច្នេះវានឹងបែកញើសខ្លាំង យើងគួរតែផ្លាស់ប្ដូរទម្លាប់ស្លៀកពាក់បែបនោះចេញ។ ជ្រើសរើសសម្លៀកបំពាក់ដែលរលុង អាចឲ្យស្បែកមានខ្យល់ចេញចូល ហើយជ្រើសរើសខោអាវកប្បាសដែលស្រូបយកញើស។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៤- ក្លិនផ្អូម
ថ្វីដ្បិតតែមិនសូវមាន ហើយមិនសូវខ្លាំងដូចក្លិនមុនៗ តែក្លិននេះជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាប្រាប់ពីការឆ្លងមេរោគផ្សិត។ ជារឿយៗវាត្រូវបានអមដោយការហូរទឹករម្អិលពណ៌សក្រាស់ និងរមាស់ខ្លាំង។ ដូច្នេះយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗនៅពេលរោគសញ្ញាទាំងនេះលេចឡើង។
អត្ថបទគួរអាន៖
ប្រសិនបើទ្វារមាសរបស់យើងមានក្លិនស្អុយរលួយសូមកុំរង់ចាំយូរ ត្រូវតែទៅជួបគ្រូពេទ្យព្រោះអាចជាសញ្ញាមួយដែលកើតឡើងដោយសម្លីអនាម័យ ឬរបស់មិនល្អនៅក្នុងទ្វារមាសរលួយ ត្រូវបានទុកចោលនៅខាងក្នុងសរីរាង្គ។ ការត្រួតពិនិត្យជាមួយគ្រូពេទ្យ ត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីដកយកវត្ថុនោះចេញ។
ចំណុចសំខាន់
លោក
ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ក្លិនទ្វារមាសមានផ្សេងៗគ្នា ដែលទាំងនោះក៏អាចបញ្ជាក់ពីស្ថានភាពជំងឺផងដែរ ដូចជា៖
- ក្លិនលោហធាតុច្រែះ
- ក្លិនត្រីប្រឡាក់
- ក្លិនឆួលដូចមេនំប៉ាវ
- ក្លិនផ្អូម
- ក្លិនរលួយ