២- ស្វែងរកការផ្លាស់ប្តូរដើម្បីស្តារជីវិតផ្លូវភេទឡើងវិញ
បម្រែបម្រួលដងខ្លួនយើង និងការគិតបែបវិជ្ជមានចំពោះខ្លួនឯង ជួយឲ្យយើងអាចបង្កើនចំណង់ផ្លូវភេទឡើងមកវិញបាន។ អ្នកជំនាញបានអះអាងថា ការសម្រកទម្ងន់បាន ៤,៥គីឡូ អាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូតេរ៉ូន ជាហេតុធ្វើឲ្យចំណង់ផ្លូវភេទកើតឡើងវិញក្នុងពេលយ៉ាងខ្លី។ ការផ្លាស់ប្ដូរទាំងអស់នោះមានដូចជា៖
– ញ៉ាំអាហារមានជាតិខ្លាញ់តិច និងញ៉ាំបន្លែផ្លែឈើ អាចជួយឲ្យរាងកាយគ្រប់គ្រងជាតិស្ករ និងជាតិកូលេស្តេរ៉ូលក្នុងឈាមបានល្អ នឹងជួយបង្កើនចំណង់ផ្លូវភេទយើងមករកភាពប្រក្រតីវិញ។
– អ្នកជំនាញបានបញ្ជាក់ថា ហាត់ប្រាណ មិនត្រឹមតែជួយសម្រកទម្ងន់មួយមុខទេ ក៏ជួយបង្កើនចំណង់ផ្លូវភេទយើងដូចគ្នា។ ការហាត់ប្រាណសម្រាប់ជួយដល់លំហូរឈាមរត់ទៅកាន់តំបន់ប្រដាប់ភេទ មានដូចជា ហាត់យ៉ូហ្កា រត់យឺតៗ ឬជិះកង់ អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើង ពិសេសសម្រាប់ស្រីៗ។
– គិតវិជ្ជមានឲ្យបានច្រើនទាំងដងខ្លួន និងភាពសិចស៊ីរបស់យើង ហើយកុំខ្វល់ច្រើន ជាមួយរឿងគីឡូ។ គិតវិជ្ជមានពីខ្លួនឯង ទទួលយកអ្វីដែលខ្លួនយើងកំពុងមាន ហើយស្រលាញ់វាឲ្យច្រើន បែបនេះនឹងជួយឲ្យយើងមានភាពជឿជាក់លើខ្លួនឯងកាន់តែច្រើន និងអាចយកឈ្នះបញ្ហាផ្លូវចិត្ដបានថែមទៀតផង។ បើវិធីទាំងអស់មិនទទួលបានផល ជម្រើសចុងក្រោយ គួរទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដោះស្រាយត្រឹមត្រូវ និងសក្តិសមសម្រាប់យើង។