តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហេតុអ្វីមនុស្ស​វ័យចំណាស់ច្រើនមាន​បញ្ហារមាស់ស្បែក?

    ហេតុអ្វីមនុស្ស​វ័យចំណាស់ច្រើនមាន​បញ្ហារមាស់ស្បែក?

    រមាស់​ស្បែក​ធ្វើឲ្យ​យើង​មានជា​អារម្មណ៍​មិន​ល្អនោះទេ​ ព្រោះថា​យើង​​តែង​តែ​ត្រូវ​ការ​អេះ​ជានិច្ច។ បញ្ហា​រមាស់​អាច​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​ស្បែក ឬ​ជំងឺ​ដែល​មិន​កើត​លើ​​ស្បែក។ រមាស់​ស្បែក​អាច​កើត​ដោយ​សារ​តែ​បញ្ហា​ស្បែក ជំងឺ​លើ​ប្រព័ន្ធ​ចរន្ត​ឈាម ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ជំងឺ​ផ្សេងៗ​ទៀត។ បញ្ហា​នេះ​ជា​រឿង​ដែល​កើត​ឡើង​ញឹកញាប់​ចំពោះ​អ្នក​ជំងឺ​មាន​វ័យ​ចំណាស់ ។ រមាស់​ស្បែក​ចំពោះ​មនុស្ស​ចាស់​អាច​កំណត់​បាន​ថា​ជា​ជំងឺ pruritus រ៉ាំរ៉ៃ កើតលើ​មនុស្ស​ចាប់​ពី​អាយុ ៦៥​ឆ្នាំ​ឡើងទៅ​។

    ស្បែក​ដូច​ទៅ​នឹង​សរីរាង្គ​ដទៃ​ទៀត​ដែរ គឺ​​នឹង​ប្រែប្រួល​ស្រប​តាម​ពេល​វេលា។ ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ធម្មជាតិ​របស់​ស្បែក នឹង​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​ពេល​វេលា។ សមត្ថភាព​បង្កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​របស់​ស្រទាប់​ខាង​លើ​ស្បែក ដែល​ជា​របាំង​ការពារ​​​មាន​មុខងារ​សំខាន់​នោះ ត្រូវ​បាន​ខូច​ដោយ​សារ​តែ​ការ​វិវត្ត​របស់​អាយុកាន់តែច្រើន​។ សារធាតុ​កូឡាជែន (Collagenous) សាំញ៉ាំ​ដែល​នៅ​ខាង​ក្រៅ កោសិកា​ស្ថិត​នៅ​ស្រទាប់​ក្រោម​ស្បែក (Dermal level) ដែល​ជា​កន្លែង​ផ្ដល់​ឲ្យ​កម្លាំង​និង​ការ​ជា​សះ​ស្បើយ​ឆាប់​រហ័ស​នោះ​ចាប់​ផ្ដើម​ខូច​ខាត​បន្តិច​ម្ដង​ៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​របស់​ស្បែក​ និង​កោសិកា​របស់​ស្បែក។ ការវិវត្តរបស់​ស្បែក​ដោយ​សារ​តែ​អាយុ គឺ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ផុយស្រួយ​ដោយ​សារ​តែ​អាយុ និង​ជំងឺ​ស្បែក​។

    អត្ថបទពាក់ព័ន្ធ៖

    ១- អាយុ​ច្រើន​និង​បញ្ហា​រមាស់​ស្បែក

    ភាព​ចាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាសធាតុ​សំខាន់​បី​ដែល​នាំ​ឲ្យ​រមាស់​ស្បែក។ សារធាតុ​ទាំង​នោះ​រួម​មាន Epidermis ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។

    ដោយ​សារ​តែ​វ័យ​កាន់​តែ​ចាស់​ទៅ ភាព​ខុស​ប្លែក​ជា​ច្រើន​​បង្ក​​ឲ្យ​ធ្លាក់​ចុះ​ផ្ទៃ​នៃ​ការ​ផលិត​ជាតិ​ខ្លាញ់ ដែល​រក្សា​របាំង​ខាង​លើ​ស្បែក (Epidermal barrier)។ ចាប់​ផ្ដើម​ពី​អាយុ ៥៥​ឆ្នាំ​ទៅ កម្រិត pH របស់​ស្រទាប់​ស្បែក Epidermis ក្លាយ​ជា​មាន​កម្រិត​អាស៊ីដ​កាន់​តែ​តិច។ អង់ហ្ស៊ីម​ដែល​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​បំបែក​ជាតិ​ខ្លាញ់​ដែល​បង្កើត​ជា​របាំង​ទឹក​នៅ​ក្រោម​ស្បែក នៅ​មាន​ត្រូវ​ការ​កម្រិត pH អាស៊ីដ​មួយនេះ។

    ចាប់​ផ្ដើម​ពី​អាយុ ៧០​ឆ្នាំ អត្រា​ផលិត​របាំង​ខ្លាញ់​ថ្មី​ៗ​ត្រូវ​បាន​កាត់​បន្ថយ ជា​ហេតុ​នាំ​ឲ្យ​មិន​មាន​ខ្លាញ់​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​។ របាំង​ស្រទាប់​ក្រោម​ស្បែក អាច​នឹង​ទាក់​ទង​នឹង​ការ​បង្កើន​គ្រោះ​ថ្នាក់​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ស្បែក​ដោយ​សារ​ការ​ប៉ះទង្គិច។ នេះ​ជា​មូល​ហេតុ​ដែល​អាច​ពន្យល់​ពី​​ហេតុ​នាំ​ឲ្យ​អ្នក​ជំងឺ​វ័យ​ចំណាស់​ច្រើន​តែ​មាន​បញ្ហា​រមាស់​រលាក​ស្បែក​ដោយ​សារ​តែ​ផលិតផល​លាង​សម្អាត ដែល​កាលនៅ​វ័យ​ក្មេង​ប្រើ​ទៅ​មិន​មាន​បញ្ហា​អី។ ការ​បាត់​បង់​ញើស​ និង​ក្រពេញ​ប្រេង នៅ​លើ​ស្បែក ក៏​អាច​ជា​ហេតុ​នាំ​ឲ្យ​រមាស់​ដូច​គ្នា​ដោយ​សារ​តែ​ស្បែក​ស្ងួត ដែល​បញ្ហា​នេះច្រើន​កើត​ឡើង​ញឹក​ញាប់​ចំពោះ​មនុស្ស​ចាស់។

    អត្ថបទពាក់ព័ន្ធ៖

    ការ​ប្រែ​ប្រួល​ដែល​កើត​ឡើង​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ ដោយ​សារ​តែ​អាយុ គឺ​ពាក្យ​បច្ចេកទេស​ហៅ​ថា Immunosenescence។ ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ចាស់ គឺ​ជា​ការ​ចាប់​ផ្ដើម​រលាក​និង​ខូច​មុខងារ​របស់​កោសិកា​ការពារ​រាងកាយ (Immune cell)។ ចំពោះ​អ្នក​ជំងឺ​ខ្លះ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយសារ​តែ​ប្រតិកម្ម​អាលែកហ្ស៊ី និង​រាង​កាយ​មិន​អាច​​មាន​ប្រតិកម្ម​ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ​បាន។

    បញ្ហា​សរសៃ​ប្រសាទ ដូច​ជា​ជំងឺ​ការ​រីក​លូត​លាស់​របស់​កោសិកា (Degenerative Diseases) ទៅ​លើ​ខួរ​ឆ្អឹង​ខ្នង ក៏​អាច​ប៉ះពាល់​ដល់​អ្នក​ជំងឺ​វ័យ​ចាស់​ផង​ដែរ​។ ក្នុង​ករណី​ខ្លះ សរសៃ​ប្រសាទ​អាច​នឹង​ខូច​ និង​បង្ក​ជា​រមាស់​ស្បែក។ ជំងឺ​ខូច​សរសៃ​ប្រសាទ​ច្រើន​ដោយ​សារ​តែ​ទឹក​នោម​ផ្អែម (Diabetes Polyneuropathy) ក៏​អាច​បង្ក​ឲ្យ​មាន​រមាស់​ដង​ខ្លួន​ផង​ដែរ។

    ចំពោះ​មនុស្ស​ចាស់ បញ្ហា​រមាស់​រ៉ាំ​រ៉ៃ ក៏​អាច​កើត​ឡើង​ដោយ​សារ​សម្ពាធ​ស្រាលៗ ដូច​ជា​សរសៃ​តូច​ៗ​របស់​អាវ​ក្រៅ​ជា​ដើម។ យោង​តាម​ការ​សិក្សា​ដោយ​អ្នក​ស្រាវជ្រាវ​ជំនាញ​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ​សណ្ដំ នៅ​សកល​វិទ្យា​ល័យ ពេទ្យ​ទីក្រុង​វ៉ាស៊ីនតោន បង្ហាញ​ថា​មនុស្ស​ចាស់​អាច​នឹង​មាន​កោសិកា​អារម្មណ៍​ដឹង​សម្ពាធ​លើ​ស្បែក​ចំនួន​តិច ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​រមាស់​ស្បែក​ដោយ​ការ​ប៉ះពាល់។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ ដោយ​លាប​បន្ទះ​ដែល​មាន​កម្រិត​សម្ពាធ​ទាប លើ​ស្បែក​ដែល​កោរ​រោម​រួច ទាំង​លើ​កណ្ដុរ​ក្មេង និង​កណ្ដុរ​ចាស់​ត្រង់ ក របស់​វា។ ជា​លទ្ធផល​ឃើញ​ថា កណ្ដុរ​ចាស់​អេះ​ច្រើន​ជាង​កណ្ដុរ​ក្មេង​នៅ​កន្លែង​ដែល​ប៉ះ​ស្រាលៗ​នោះ។ តាម​រយៈ​ការ​វិភាគ​លើ​ស្បេក ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា​កណ្ដុរ​ចាស់ មាន​កោសិកា​ដឹង​ពី​សម្ពាធ​តិច​ជា​កណ្ដុរ​ក្មេង។

    អត្ថបទពាក់ព័ន្ធ៖

    ២- ការ​គ្រប់​គ្រង​អាការៈ​រមាស់​ចំពោះ​មនុស្ស​ចាស់

    រមាស់​ស្បែក ដែល​ភាគ​ច្រើន​យើង​គិត​ថា​​ជា​រឿង​តូច​តាច តែអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​បាន ជា​ពិសេស​គឺ​មនុស្ស​ចាស់។ ការ​រមាស់​ជា​ញឹក​ញាប់​អាច​សង្កេត​ឃើញ​ថា​ជា​សញ្ញា​នៃ​ការ​មិន​សម្អាត​រាង​កាយ និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ដល់​មនុស្ស​ចាស់។ ពួក​គាត់​អាច​នឹង​ត្រូវ​បាន​អ្នកផ្សេង​គិត​ថា​ខ្លួន​ឯង​ជា​ប្រភព​នៃ​ជំងឺ ​និង​ការ​បង្ក​រោគ ហើយ​គំនិត​ទាំង​នេះ អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ទទួល​រង​ការ​រើស​អើង​និង​ធ្វើ​ឲ្យ​នៅ​ឯកោ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​បាន។ វិធាន​ការ​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​នេះ រួម​មាន ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ការ​ពារ​ពី​ការ​រលាក​ និង​ការពារ​ខ្លួន​ពី​កំដៅ​ថ្ងៃ

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Clerc C-J, Misery L. A Literature Review of Senile Pruritus: From Diagnosis to Treatment. Acta Derm Venereol. 2017 Apr 6;97(4):433–40.

    Rittié L, Fisher GJ. Natural and Sun-Induced Aging of Human Skin. Cold Spring Harb Perspect Med [Internet]. 2015 Jan [cited 2018 Dec 3];5(1).

    Berger TG, Steinhoff M. Pruritus in Elderly Patients—Eruptions of Senescence. Semin Cutan Med Surg. 2011 Jun;30(2):113–7.

    https://www.sciencemag.org/news/2018/05/why-getting-old-gives-you-itchy-skin

    Garibyan L, Chiou AS, Elmariah SB. Advanced Aging Skin and Itch: Addressing an Unmet Need. Dermatol Ther. 2013;26(2):92–103.

    https://www.nia.nih.gov/health/skin-care-and-aging

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 23/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: