តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បើ​ប៉ាម៉ាក់​ឧស្សាហ៍​ភ្លេច ឬ​កិកកុក​មិន​ញ៉ាំ​ថ្នាំ សាក​ប៉ុន្មាន​វិធី​នេះ​

បើ​ប៉ាម៉ាក់​ឧស្សាហ៍​ភ្លេច ឬ​កិកកុក​មិន​ញ៉ាំ​ថ្នាំ សាក​ប៉ុន្មាន​វិធី​នេះ​

ចាស់ៗ បើ​មាន​ជំងឺ​ជាប់​ខ្លួន អ្វី​ដែល​សម្រាប់​គឺ​ត្រូវ​លេប​ថ្នាំ តាម​វេជ្ជបញ្ជា​ជា​ប្រចាំ ឲ្យ​បាន​ទៀងទាត់​បំផុត និយាយ​ស្រួល ប៉ុន្តែ​នៅពេល​ដែល​សុខភាព​បាន​ល្អ​បន្តិច ហាក់​ព្រងើយ ឬ​បន្ថយ​ការ​យក​ចិត្ត​ទុក​ដាក់​លេប​ថ្នាំ ឲ្យ​ទៀង​ភ្លាម។ ការ​គេចវេស មិន​ចង់​លេប ឬ​ពិបាក​លេប​ម្ដងៗ ទាល់​តែ​យើង​ហ្នឹង​ឯង ជា​កូន​ជា​ចៅ ក្នុង​ផ្ទះ ជួយ។ គួរ​ម៉េច?

– #ដឹងពីថ្នាំកំពុងប្រើ

ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា ថ្នាំ​ដែល​កំពុង​ប្រើ​រាល់​ថ្ងៃ ជា​ថ្នាំ​អី ហើយ​ប្រើ​ប៉ុន្មាន​គ្រាប់ ប្រើ​ពេល​ណា​ខ្លះ។ ចាស់ៗ​អាច​ឧស្សាហ៍​ភ្លេច ក្រៅ​ពី​រំលឹក​ផ្ទាល់​ហើយ យើង​គួរ​សរសេរ ឬ​កត់​ចំណាំ ថា​ត្រូវ​លេប​ថ្នាំ​អី​ខ្លះ ប៉ុន្មាន​គ្រាប់ ឬ​ចម្លង​តាម​វេជ្ជបញ្ជា បន្ទាប់​មក​ យក​ទៅ​បិទ នៅ​កន្លែង​ដែល(ប៉ាម៉ាក់យាយកុង) ​ឧស្សាហ៍​ចេញ​ចូល ឬ​ដើរ​កាត់​បំផុត​មិន​ថា ​តុ ទូ​ទឹកកក ទ្វារ ជាដើម

– #កត់ត្រា

ម៉ោង​ពេល​ណាត់​ជួប​ពេទ្យ ឬ​រាល់​ការ​ផ្លាស់​ប្ដូរ​ថ្នាំ គួរ​តែ​កត់​ចំណាំ។ វេជ្ជបញ្ជា​នៅ​តែ​សំខាន់​បំផុត​ដែល​ត្រូវ​អនុវត្តន៍​តាម ក្រៅ​ពី​នេះ ដំបូន្មាន ឬ​ការ​ណែនាំ ក៏​គួរ​ធ្វើ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដែរ។ បើ​កត់​ចំណាំ​ហើយ នៅ​តែ​មាន​អារម្មណ៍​ថា​ខ្វះ​ចន្លោះ គួរ​ធ្វើ​តាម​ចំណុច​ទី មួយ ហើយ​ថត(អាត់) ជា​សំឡេង សម្រាប់​ឲ្យ​ប៉ាម៉ាក់​ស្ដាប់។

– #រក្សាស្លាក

ស្នើ​សុំ​នូវ​ស្លាក​ធំ​ៗងាយ​ស្រួល​អាន​នៃ​ឱសថ​ដែល​អ្នក​ប្រើប្រាស់​ពី​វេជ្ជបណ្ឌិត ឬ​ឱសថ​ការី ដូចជា​​​ប្រអប់​(ថ្នាំ) ដើម​​ អាន​ស្លាក​ដោយ​ប្រុង​ប្រយ័ត្ន ឬ​ប្រើ​ប្រអប់​ជ័រ ឬ​​ប្លាស្ទិក​ពិសេស​ដើម្បី​រៀបចំ ទុកដាក់​ថ្នាំ​ដែល​ប៉ាម៉ាក់​ត្រូវ​លេប ការ​ច្រឡំ ឬ​ប្រើប្រាស់​បរិមាណ​ថ្នាំ ខុស​វេជ្ជបញ្ជា ជា​រឿង​គ្រោះ​ថ្នាក់​បំផុត។

– #របៀបទុកដាក់ថ្នាំ

ឱសថ​ខ្លះ​ត្រូវ​តែ​រក្សាទុក​នៅ​ក្នុង​សីតុណ្ហភាព​ទាបខ្លះ​ទៀត​មិន​គួរ​ដាក់​នៅ​ក្រោម​ព្រះអាទិត្យ​ឡើយ ព្រោះ​សីតុណ្ហភាព​ខ្ពស់ ឬ​ពន្លឺ​ថ្ងៃ​អាច​បំផ្លាញ​ឱសថ​ឲ្យ​ខូច​បាន ឬ​កាត់​បន្ថយ​ឥទ្ធិពល​វាហេតុ​នេះ​សួរ​វេជ្ជបណ្ឌិត​​​អំពី​របៀប​ដែល​​​គួរ​តែ​រក្សា​ទុក​ដាក់​ឱសថ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព។ បន្ទប់​ទឹក មិន​មែន​ជា​កន្លែង​សម្រាប់​ទុក​ថ្នាំ​ទេ (ពេល​ខ្លះ​យើង​អាច​ច្រឡំ​ថា​ទី​នោះ​ត្រជាក់) ព្រោះ សំណើម និង​ភាព​មាន​កម្តៅ​នៃ​បរិស្ថាន​អាច​ធ្វើ​ឲ្យ​ឱសថ​បែក​ធាតុ​បាន

– #គោរពតាមវេជ្ជបញ្ជា

ជា​និច្ចកាល​សូម​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​សេចក្ដី​ណែនាំ​នៃ​វេជ្ជបណ្ឌិត​ដើម្បី​ចៀសវាង​ផល​រំខាន​បន្ទាប់​បន្សំ ឬ​ផលវិបាក​ជាក់លាក់​ខ្លះពេល​ប្រើ​ថ្នាំផ្សះ ការ​គោរព​តាម​វេជ្ជបញ្ជា​អាច​ជួយ​បង្ការ​ភាព​ស៊ាំ​នឹង​ឱសថ​ផ្សះ​បានអ្នក​អាច​ឈប់​ប្រើប្រាស់​ឱសថ​ពេល​វេជ្ជបណ្ឌិត​អ្នក​និយាយ​ថា​អាច​ឈប់​បាន​មិន​អី​ទេ

– #បើទៅឆ្ងាយឬចេញក្រៅ

បើ​ចាស់ៗ ត្រូវ​ចេញ​ទៅ​ក្រៅ គួរ​រៀបចំ​ថ្នាំ​ឲ្យ​កាបូប ឬ​ហោប៉ៅ របស់​ពួក​គាត់​អោយ​ហើយ​កុំ​ខាន បើ​ដឹង​ខ្លួន​ថា អាច​ទៅ​យូរ ឬ​ដល់​ម៉ោង​លេប​ថ្នាំ​នៅ​ក្រៅ​ផ្ទះ។

– #ចាំរំលឹក

ចាស់ៗ​ក្រៅ​ពី​ឆាប់​ភ្លេច​ហើយ គឺ​ខូច​មិន​ចង់​ញ៉ាំ​ថ្នាំ។ អ៊ីចឹង​ត្រូវ​មាន​អ្នក​ចាំ​ រំលឹក។ ដូច​បញ្ជាក់ ធ្វើ​តាម​វេជ្ជបញ្ជា​ជា​រឿង​ល្អ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​ខ្លួន។ ត្រូវ​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​អ្នក​នៅ​កៀក​គាត់​បំផុត មិន​ឆាប់​ភ្លេច យក​ចិត្ត​ទុកដាក់​ខ្ពស់ ហើយ​និយាយ​ទៅ​គាត់​អាច​ស្ដាប់ ហើយ​ព្រម​ធ្វើ​តាម។ វិធី​ក្រៅ​ពី​នេះ អាច​ដាក់​ម៉ោង​រោទិ៍ ដើម្បី​កំណត់ ឬ​បញ្ជាក់​ថា ដល់​ម៉ោង​ញ៉ាំ​ថ្មី​ហើយ​ប៉ា/ម៉ាក់។

ការ​គ្រប់គ្រង​ឱសថ​គឺ​ចាំបាច់​ដើម្បី​ចៀសវាង​ការ​ប្រើ​លើស​កម្រិត ឬ​មាន​ផលវិបាក

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Managing Your Medicines. https://nihseniorhealth.gov/takingmedicines/managingyourmedicines/01.html. Accessed January 27, 2017.

Medicines and You: A Guide for Older Adults. http://www.fda.gov/Drugs/ResourcesForYou/ucm163959.htm. Accessed January 27, 2017.

Medications and Older Adults. http://www.webmd.com/healthy-aging/medications-older-adults?page=3. Accessed January 27, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 14/01/2019
ត្រួតពិនិត្យដោយ គឹម កាណែល