១- #រោគសញ្ញាគួរអង្កេត
– ខូច ឬសឹកធ្មេញ
– ខាំសង្កៀតធ្មេញ
– ធ្មេញឆាប់ស្រៀវ
– ឈឺសន្លាក់ឆ្អឹងថ្គាម
– សាច់ដុំថ្គាមជាប់រឹង
– ឈឺក្បាលម្ដុំសៀតផ្កា
– ឈឺសាច់ថ្ពាល់ក្នុង
– គែមអណ្ដាតសងខាងផតចូលក្នុង
– ឈឺចាប់ ស្រដៀងនឹងការឈឺត្រចៀក
– បែកធ្មេញ ឬបាក់ធ្មេញចេញ។
ក្រៅពីសញ្ញាទាំងអស់នេះ អាចមានសញ្ញាផ្សេងៗទៀតដែរ។ បើសង្ស័យពីរោគសញ្ញាណាមួយ ទៅពិគ្រោះជាមួយពេទ្យជំនាញ។
២- #ការព្យាបាល
– កុំផឹកគ្រឿងស្រវឹង
– កុំជក់បារី
– ទម្លាប់គេងឲ្យលឿន (កុំយប់ជ្រៅ) គេងឲ្យឆ្អែត
– ផ្ដាំអ្នកផ្ទះ ឬដៃគូ ដែលគេងជាមួយឲ្យសង្កេតមើលអាការៈ សង្កៀតធ្មេញ ព្រោះពេលគេងលក់ យើងមិនដឹងទេ
– ហាត់កីឡា ផ្ដោតអារម្មណ៍ស្ដាប់ចម្រៀង ឬមើលវីដេអូ និងបង្កើនភាពសប្បាយ ដើម្បីបន្ថយស្រ្ដេស
– កុំផឹកកាហ្វេ តែ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ក្រោយបាយល្ងាច
– ឧស្សាហ៍ទៅពិនិត្យធ្មេញឲ្យទៀងទាត់។ បើមានសង្កៀតធ្មេញ ពេទ្យអាចរកឃើញរោគសញ្ញាទាំងនោះឆាប់ ហើយព្យាបាលលឿន។
ពេលណាគួរទៅរកពេទ្យធ្មេញ?
– ធ្មេញសឹក ខូច ឬស្រៀវ
– ជាប់ថ្គាម ហាមាត់មិនរួច
– ឈឺសន្លាក់ថ្គាមមុខ ឬត្រចៀក
– សង្កៀតធ្មេញពេលគេង។
ករណីចំពោះកូនតូច ឬក្មេងៗក្នុងផ្ទះមានបញ្ហានេះ ឬមានសញ្ញាសង្កៀតធ្មេញ ត្រូវយកទៅពេទ្យភ្លាម បើមានបញ្ហាប៉ុន្មានចំណុចខាងលើ។
៣- #បង្ការ
សង្កៀតធ្មេញអាចបង្ការបានដោយឧបករណ៍ពាក់ការពារធ្មេញដែលពេទ្យឲ្យ ដើម្បីគ្របទៅលើធ្មេញ ការពារកុំឲ្យមានខាំទង្គិចគ្នា។ រកពេលលំហែខ្លះ កុំរវល់ផ្ដោតលើការងារ បង្កស្រ្តេសពេក ហើយព្យាយាមកុំផឹកគ្រឿងស្រវឹង និងកាហ្វេអ៊ីន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕