home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ​ទាំង​នេះ​ បណ្ដាល​ឲ្យ​សឹក​កាចា​ធ្មេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ទាំង​នេះ​ បណ្ដាល​ឲ្យ​សឹក​កាចា​ធ្មេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រទាប់​ខាង​ក្រៅ​នៃ​ធ្មេញ​របស់​យើង​មាន​ផ្ទុក​កាចា​ធ្មេញ ជា​សារធាតុ​ដែល​ការពារ​ធ្មេញ​ប្រឆាំង​នឹង​ការ​បំផ្លាញ​​ផ្នែក​រូបសាស្ត្រ​ និង​គីមី​។ កាចា​ធ្មេញ​គឺ​ជា​រនាំង​ការពារ​ធ្មេញ​ដំបូង​បង្អស់​ប្រឆាំង​នឹង​​សារធាតុ​គីមី​ផ្សេង​ៗ​​​​ពី​អាហារ​ និង​វត្ថុ​រាវ​នៃ​រាងកាយ​។​ ជា​លទ្ធផល​ វា​អាច​ងាយ​នឹង​សឹក​រេចរឹល និង​អាច​បណ្ដាល​ឲ្យ​​ធ្មេញ​ប្រឡាក់​ពណ៌​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​​មាន​អាការៈ​ស្រៀវ​ធ្មេញ​។ ទោះ​បី​ជា​កាចា​ធ្មេញ​មិន​អាច​ដុះ​ឡើង​វិញ​ក៏​ពិត​មែន​ ប៉ុន្តែ យើង​អាច​ការពារ​​កុំ​ឲ្យ​កាចា​ធ្មេញ​កាន់​តែ​សឹក​បន្ថែម​ទៀត​ ដោយ​ការ​ថែទាំ​​ និង​ព្យាបាល​ធ្មេញ​បាន​ត្រឹមត្រូវ​​។

រោគ​សញ្ញា​​នៃ​ការ​សឹក​កាចា​ធ្មេញ​

​រោគ​សញ្ញា​សឹក​កាចា​ធ្មេញ​​​មាន​​ភាព​ខុស​ៗ​គ្នា​ ប៉ុន្តែ​លក្ខណៈ​ទូទៅ​មួយ​ចំនួន​​ដូចជា​៖

  • បង្កើន​ភាពស្រៀវ​ទៅ​នឹងសីតុណ្ហភាព និង​​រសជាតិ​
  • ប្រែប្រួល​ពណ៌​ធ្មេញ
  • ​​​ក្រហូង​​ធ្មេញ​

យើង​អាច​មាន​បញ្ហា​សឹក​កាចា​ធ្មេញ​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ស្រៀវ​ធ្មេញ​ខ្លាំង​នៅ​ពេល​ប៉ះពាល់​នឹង​ភេសជ្ជៈ​ត្រជាក់​ ក្ដៅ​ អាស៊ីដ​ និង​អាហារ​ហឹរ​។​
នៅ​ក្នុង​រយៈពេល​វែង​ ការ​សឹក​កាចា​ធ្មេញ​អាច​បណ្ដាល​ទៅ​ជា​​បញ្ហា​​ធ្មេញ​ផ្សេង​ៗ​ដូចជា៖

  • ​​​ធ្មេញ​​ប្រែ​ទៅ​ជា​​ពណ៌​លឿង
  • ​ស្រៀវ​ធ្មេញ​ខ្លាំង​
  • គែម​ធ្មេញ​​មាន​សភាព​គ្រើម
  • ​ចំណុច​ភ្លឺ​ៗ​នៅ​លើ​ធ្មេញ​
  • ​ការ​ពុក​ធ្មេញ​កើន​ឡើង​
  • សឹក​កាចា​ធ្មេញ​សន្សឹម​ៗ បណ្ដាល​ឲ្យ​ធ្មេញ​​មាន​សភាព​ថ្លា​
  • ប្រេះ​ធ្មេញ​

មូលហេតុ​​នៃ​​ការ​សឹក​កាចា​ធ្មេញ​

​​មូលហេតុ​ចម្បង​មួយ​នៃ​ការ​សឹក​កាចា​ធ្មេញ​ គឺ​ជា​អាស៊ីដ​នៅ​ក្នុង​អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ។​ ​ទឹក​មាត់​ធ្វើការ​បន្សាប​ជាតិ​អាស៊ីដ​ក្នុង​មាត់​ ដើម្បី​ការពារ​ធ្មេញ​របស់​យើង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ច្រើន​ និង​មិន​បាន​ដុស​ធ្មេញ​ត្រឹមត្រូវ​ទេ​នោះ ស្រទាប់​ខាង​ក្រៅ​នៃ​​កាចា​ធ្មេញ​នឹង​ចុះ​ខ្សោយ​​ជា​មិន​ខាន។

កាចាធ្មេញ២

ពពួក​អាហារ​ និង​ភេសជ្ជៈ​ទាំង​នេះ​ មាន​ដូចជា​៖

  • អាហារ​ដែល​មាន​ជាតិ​ស្ករ​
  • អាហារ​ដែល​មាន​ជាតិ​អាស៊ីដ
  • ទឹក​ផ្លែឈើ​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​​
  • ញ៉ាំ​វីតាមីន​C​ច្រើន​ជ្រុល
  • ​សង្កៀត​ធ្មេញ​
  • ចាល់​​អាស៊ីដ​រ៉ាំរ៉ៃ
  • ​ លំហូរ​ទឹក​មាត់​តិច​ ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​
  • ប្រើប្រាស់​ប្រភេទ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​

​​តិចនិក​មួយ​ចំនួន​​ការពារ​ការ​សឹក​​កាចា​ធ្មេញ​

  • កាត់បន្ថយ​ ឬ​បញ្ឈប់​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​
  • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្រន់​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​អាស៊ីដ​កាន់​តែ​ច្រើន​
  • លាង​មាត់​​ជាមួយ​នឹង​ទឹក​ ឬ​ទឹក​ខ្ពុរ​មាត់​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​
  • ញ៉ាំ​តែ​ ​ប្រើប្រាស់​ទឹក​ខ្ពុរ​មាត់ និង​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​​ជាតិ​Fluoride
  • ​ត្រួតពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ប្រចាំ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 12/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត