បាក់ឆ្អឹងថ្គាម ជាករណីឧស្សាហ៍ជួបបំផុត ដូច្នេះ “Hello គ្រូពេទ្យ” នឹងលម្អិតពីមូលហេតុ ផលប៉ះពាល់ និងវិធីព្យាបាលបញ្ហាបាក់ឆ្អឹងថ្គាមឲ្យយើងបានដឹង។
១- បាក់ឆ្អឹងថ្គាមដោយសារមូលហេតុអ្វី?
បើមានកំហុសឆ្គងណាមួយ សូមប្រាប់ពួកយើងដើម្បីកែតម្រូវ
បើមានកំហុសឆ្គងណាមួយ សូមប្រាប់ពួកយើងដើម្បីកែតម្រូវ
ថ្វីត្បិតតែ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនក៏ពិតមែន ប៉ុន្តែពួកយើងពិតជាស្វាគមន៍រាល់មតិកែលម្អិតទាំងអស់របស់លោកអ្នកដែលតែងតែតាមដាន Hello គ្រូពេទ្យ ជាប្រចាំ។ សូមវាយបញ្ចូលមតិយោបល់របស់លោកអ្នកក្នុងប្រអប់ខាងក្រោម។
បាក់ឆ្អឹងថ្គាម ជាករណីឧស្សាហ៍ជួបបំផុត ដូច្នេះ “Hello គ្រូពេទ្យ” នឹងលម្អិតពីមូលហេតុ ផលប៉ះពាល់ និងវិធីព្យាបាលបញ្ហាបាក់ឆ្អឹងថ្គាមឲ្យយើងបានដឹង។
១- បាក់ឆ្អឹងថ្គាមដោយសារមូលហេតុអ្វី?
មានមូលហេតុច្រើនជាប់ពាក់ព័ន្ធបាក់ឆ្អឹងថ្គាម ប៉ុន្តែករណីឧស្សាហ៍ជួបប្រទះបំផុតមានដូចជា៖
– គ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូ)
– ការវាយតប់
– ហាត់កីឡា
– ធ្លាក់ពីទីខ្ពស់
២- ធ្វើម៉េចទើបដឹងថា បាក់ឆ្អឹងថ្គាម?
បាក់ឆ្អឹងថ្គាម នឹងធ្វើឲ្យឈឺចាប់ខ្លាំង ថែមទាំងធ្មេញលែងត្រូវជួរគ្នាដូចមុន ពិបាកបើកចំហមាត់។ ក្រៅពីនេះ គឺពិបាកនិយាយ និងកន្លែងឆ្អឹងថ្គាមបាក់មានសភាពហើម។ ផលប៉ះពាល់ដោយសារបាក់ឆ្អឹងថ្គាម អាចបង្កឲ្យខូចខាតទៅដល់សរសៃប្រសាទមាត់ធ្មេញ ធ្វើឲ្យស្ពឹកចង្កា និងបបូរមាត់ខាងក្រោម ហើយយើងនឹងឃើញមានឈាមនៅក្នុងមាត់ ធ្មេញលែងរត់ត្រង់ជួរ ឬមានរបួសនៅក្រោមអណ្ដាត ឬអាចដាច់រន្ធត្រចៀកថែមទៀតផង។
បើមានរោគសញ្ញាដូចខាងលើបន្ទាប់ពីមានគ្រោះថ្នាក់ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះបាក់ឆ្អឹងថ្គាមអាចបណ្ដាលឲ្យបាត់ដង្ហើម ដោយសារតែបាត់បង់ការគ្រប់គ្រងពីអណ្ដាតដែលចាត់ទុកជាបញ្ហាធ្ងន់ធ្ងរ ត្រូវការព្យាបាលជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖
៣- រោគវិនិច្ឆ័យបាក់ឆ្អឹងថ្គាម
គ្រូពេទ្យនឹងពិនិត្យ ដោយស្ទាបលើរាងកាយសិន បន្ទាប់មកទើបពិនិត្យទៅលើផ្នែកមុខដើម្បីកំណត់ទៅលើភាពខុសទ្រង់ទ្រាយ និងលក្ខណៈហើម បន្ទាប់មកទើបគ្រូពេទ្យពិនិត្យទៅលើសន្លាក់ TMJ សរសៃប្រសាទ និងសរសៃឈាម ទើបចាប់ផ្ដើមពិនិត្យឆ្អឹងថ្គាម តាមរយៈការស្ទាបប៉ះពីសាច់ខាងក្រៅ។
គ្រូពេទ្យនឹងវិភាគលើចលនាឆ្អឹងថ្គាម ដោយតម្រូវឲ្យយើងខាំអ្វីមួយ និងឆែកមើលស្នាមធ្មេញខាំ។ សម្រាប់ការពិនិត្យទៅលើភាពជាប់ល្អរបស់ឆ្អឹងថ្គាម គ្រូពេទ្យនឹងឲ្យយើងខាំបន្ទះឈើ ថាតើអាចខាំជាប់បានយូរដែរអត់។ លើសពីនេះ ពេទ្យអាចត្រូវកាំរស្មីអ៊ិច និងថត CT scan ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់។
៤- ព្យាបាលបាក់ឆ្អឹងថ្គាម
ការឈឺចាប់នៅតំបន់ឆ្អឹងថ្គាម មិនមានន័យថា យើងបាក់ឆ្អឹងថ្គាមនោះទេ ព្រោះក្រោយការពិនិត្យ បើមិនមានបាក់ឆ្អឹងថ្គាមទេនោះ ពេទ្យនឹងឲ្យប្រើថ្នាំបំបាត់ការឈឺចាប់ ឬញ៉ាំអាហារទន់មួយរយៈពេលសិន រួចចាំមកពិនិត្យម្ដងទៀត។
បើក្នុងករណីមានការបាក់ឆ្អឹងថ្គាមវិញ ការព្យាបាល អាស្រ័យទៅលើកម្រិតបាក់ឆ្អឹង ដូចជាក្នុងករណីបាក់ឆ្អឹងថ្គាមធ្ងន់ធ្ងរ និងរបូតសន្លាក់ឆ្អឹង ត្រូវធ្វើការវះកាត់។ ក្រោយពេលវះកាត់រួច ឆ្អឹងថ្គាមតែងចងភ្ជាប់គ្នា និងរុំបង់ជុំវិញចង្កាក្បាលយើង និងមិនអាចហាមាត់ធំបានឡើយ។ អាការៈឈឺចាប់ និងសភាពហើម អាចគ្រប់គ្រងបានដោយប្រើថ្នាំប្រឆាំងការរលាក ដូចជា Ibuprofen (Advil, Motrin) និង Naproxen (Aleve)។
ព្យាបាលបាក់ឆ្អឹងថ្គាម ត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ យើងនឹងមិនអាចហាមាត់បានហោចណាស់ ៦ សប្ដាហ៍។ អាហារអាចញ៉ាំបាន ជាសារធាតុរាវដើម្បីផ្គត់ផ្គង់សារធាតុចិញ្ចឹមអំឡុងពេលព្យាបាលក្រោយវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Broken or Dislocated Jaw. http://www.healthline.com/health/broken-or-dislocated-jaw#overview1. Accessed May 22, 2017.
Broken Jaw. http://www.webmd.com/oral-health/guide/broken-jaw#1. Accessed May 22, 2017.