ចូលដល់វ័យអស់រដូវ ស្រីៗអាចជួបបញ្ហាទ្វារមាសទាំងប្រាំនេះ

    ចូលដល់វ័យអស់រដូវ ស្រីៗអាចជួបបញ្ហាទ្វារមាសទាំងប្រាំនេះ

    ចូល​ដល់​វ័យ​អស់​រដូវ​ ស្ត្រី​អាច​នឹង​ឆ្លង​កាត់ការប្រែ​ប្រួល​​មួយ​ចំនួន​​ដូចជា​សាច់​ក្ដៅ គេង​មិន​លក់​ ប្រែប្រួល​អារម្មណ៍ និង​បញ្ហា​ជា​ច្រើន​ទៀត​។ ​ក្នុង​ចំណោម​​នោះ​ បញ្ហា​ទ្វារ​មាស​អំឡុង​ពេល​អស់​រដូវ​ក៏​កើត​ឡើង​ដូច​គ្នា​។

    ១. ទ្វារ​មាស​ស្ងួត​

    ​ទ្វារ​មាស​ស្ងួត​ កើត​ឡើង​ជា​ទូទៅ​ និង​នៅ​គ្រប់​វ័យ​ទាំងអស់​។ ​បញ្ហា​នេះ​ អាច​ធ្វើ​ឲ្យ​សុខភាព​ស្បែក​​ទ្វារ​មាស​យើង​ទ្រុឌទ្រោម​ និង​ទ្វារ​មាស​ងាយ​ឈឺចាប់​។ ចូល​ដល់​វ័យ​ជិត​អស់​រដូវ ឬ​​អស់​រដូវ​ ទ្វារ​មាស​យើង​ចាប់ផ្ដើម​ស្ងួត និង​ខ្វះ​ជាតិ​ទឹក ដែល​កត្តា​នេះ​អាច​រារាំង​ដល់​តុល្យភាព​នៃ​បាក់តេរី​ល្អ​ និង​ជា​លទ្ធផល​ អាច​បង្ក​​ឲ្យ​ឆ្លង​មេរោគ​ផ្សិត។ ហេតុ​នេះ​ហើយ​ ដើម្បី​បញ្ចៀស​​អាការៈ​ស្ងួត​ទ្វារ​មាស​ យើង​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ឬ​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​គុណភាព​ល្អ​។

    ​​​​​​២. ក្រហាយ​ពេល​នោម​

    នៅ​ពេល​ដែល​​កម្រិត​​​អ័រម៉ូន​អឹស្ត្រូសែន​ថយ​ចុះ ​នឹង​ធ្វើ​ឲ្យ​ជាលិកា​ស្ងួត​ ហើយ​នឹង​បង្ក​ជា​អាការៈ​ក្រហាយ​នៅ​ពេល​នោម​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​យើង​​ចេះ​​តែ​មាន​អារម្មណ៍​ឈឺ​នោម​ជាប់​រហូត​​ និង​ក្រហាយ​នៅ​ពេល​នោម​ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​​​តម្រង​នោម​ និង​សុខភាព​បន្ត​ពូជ​។

    ៣. ឈឺចាប់​នៅ​ពេល​រួម​ភេទ​

    ចំពោះ​ស្ត្រី​ដែល​ដល់​វ័យ​អស់​រដូវ ​អាច​​មិន​សូវ​ចាប់អារម្មណ៍​នឹង​ការ​រួម​ភេទ​ ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​អឹស្ត្រូសែន​ថយ​ចុះ ​ដែល​នាំ​ឲ្យ​ជាលិកា​ទ្វារ​មាស​ស្ងួត​ និង​ស្ដើង ​ ជា​ហេតុ​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ចំពោះ​ស្ត្រី​ភាគ​ច្រើន។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ប្រើ​ទឹក​រម្អិល​នៅ​ពេល​រួម​ភេទ​ ទើប​ជា​ការ​ប្រសើរ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ​​​៤. ទ្វារ​មាស​តឹង​ណែន

    ទន្ទឹម​នឹង​នេះ​ដែរ កម្រិត​អ័រម៉ូន​អឹស្ត្រូសែន​ទាប​ អាច​ធ្វើ​ឲ្យ​ទឹក​រម្អិល​ទ្វារ​មាស​ធម្មជាតិ​​មាន​តិចតួច ដែល​នាំ​ឲ្យ​ស្រទាប់​ទ្វារ​មាស​ប្រែ​ទៅ​ជា​ស្ដើង​ និង​មិន​សូវ​យឺត​។ ក្នុង​ករណី​មួយ​ចំនួន​ ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ​​អាច​មាន​​អារម្មណ៍​តឹង​ទ្វារ​មាស​​អំឡុង​ពេល​រួម​ភេទ​ ​អម​ជាមួយ​នឹង​អាការៈ​ឈឺចាប់​ និង​ក្រហាយ​ផង​ដែរ​។

    អត្ថបទគួរអាន៖

    ៥. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    អំឡុង​ពេល​អស់​រដូវ ស្ត្រី​តែងតែ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​ និង​ការ​ប្រែប្រួល​ទ្វារ​មាស​ ក៏​ដូចជា​រន្ធ​​ទ្វារ​មាស​ ដែល​អាច​បង្ក​ជា​​បញ្ហា​​មួយ​ចំនួន​ដូចជា​ស្ងួត​ទ្វារ​មាស និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ រួម​មាន​ ស្ងួត​ទ្វារ​មាស ឈឺចាប់​នៅ​ពេល​នោម​ នោម​ញឹក រមាស់​ និង​ឈឺចាប់​នៅ​​ខ្នង​ផ្នែក​ខាង​ក្រោម​។

    អស់រដូវ៤

    ចំណុចសំខាន់

    ចូល​ដល់​វ័យ​អស់​រដូវ​ ស្ត្រី​អាច​នឹង​ឆ្លង​កាត់​​បម្រែបម្រួល​មួយ​ចំនួន​​ដូចជា​សាច់​ក្ដៅ គេង​មិន​លក់​ ប្រែប្រួល​អារម្មណ៍ និង​បញ្ហា​ជា​ច្រើន​ទៀត​។ ​ក្នុង​ចំណោម​​នោះ​ បញ្ហា​ទ្វារ​មាស​អំឡុង​ពេល​អស់​រដូវ​ក៏​កើត​ឡើង​ដូច​គ្នា​។ បញ្ហា​ទ្វារ​មាស​ទាំង​៥ ដែល​ស្រ្តី​ជួប​ប្រទះ​ញឹកញាប់​ រួម​មាន​៖
    • ទ្វារ​មាស​ស្ងួត​
    • ក្រហាយ​ពេល​នោម​
    • ឈឺចាប់​នៅ​ពេល​រួម​ភេទ​
    • ទ្វារ​មាស​តឹង​ណែន
    • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 04/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម