ស្រ្តីអស់រដូវលឿន អាចមានសញ្ញាទាំង ៩នេះ

    ស្រ្តីអស់រដូវលឿន អាចមានសញ្ញាទាំង ៩នេះ

    ជា​ទូទៅ ស្រីៗ​យើង​អាច​ឈាន​ចូល​ដល់​វ័យ​អស់​រដូវ​នៅ​ចន្លោះ​អាយុ​ពី​៤៥​ឆ្នាំ ទៅ​៥៥​ឆ្នាំ ហើយ​ការ​អស់​រដូវ​មុន​វ័យ គឺ​នៅ​ចន្លោះ​ពី​អាយុ​​៤០​ ទៅ​៤៥​ឆ្នាំ។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ចំនួន​ស្ត្រី​ដែល​អស់​រដូវ​មុន​វ័យ​ ឬលឿន​ជាង​ធម្មាតា​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​​កើន​ឡើង​រហូត​ដល់​៨%​ ឯ​ណោះ​។

    មូលហេតុ​ចំនួន​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​អស់​រដូវ​មុន​វ័យ​

    • ព្យាបាល​ជំងឺ​មហារីក​ដោយ​ប្រើ​គីមី ឬ​វិទ្យុ​សកម្ម​
    • វះកាត់​យក​អូវែ ឬ​ស្បូន​​ចេញ
    • មាន​ប្រវត្តិ​គ្រួសារ​ដែល​អស់​រដូវ​នៅ​វ័យ​ក្មេង
    • មក​រដូវ​ដំបូង​មុន​អាយុ​១១​ឆ្នាំ
    • ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង
    • ជក់​បារី
    • កើត​ជំងឺ​អេដស៍។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ឆាប់​អស់​រដូវ​ មាន​រោគសញ្ញា​អ្វី​ខ្លះ?

    យើង​អាច​ចាប់ផ្ដើម​មក​រដូវ​មិន​ទៀងទាត់​​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ មុន​ពេល​អស់​រដូវ។ ការ​មក​រដូវ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល​ ឬ​ធ្លាក់​ឈាម​​នៅ​ចន្លោះ​ពេល​មក​រដូវ អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​អស់​រដូវ​មុន​វ័យ​។ រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖

    • ស្បែក​ក្ដៅ​
    • បែក​ញើស​ពេល​យប់
    • ស្ងួត​ទ្វារ​មាស និង​មិន​​មាន​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ
    • នោម​ញឹកញាប់​
    • ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ញឹកញាប់​
    • គេង​មិន​លក់
    • ប្រែប្រួល​អារម្មណ៍​
    • ស្ងួត​ស្បែក​ ​ភ្នែក និង​មាត់
    • ឈឺ​សន្លាក់​ និង​សាច់ដុំ។

    អស់រដូវ

    ​​​យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​​អស់​រដូវ​មុន​វ័យ​បាន​អត់?

    មូលហេតុ​ដែល​បណ្ដាល​ឲ្យ​​អស់​រដូវ​មុន​វ័យ​​ភាគ​ច្រើន​ គឺ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ។ ប៉ុន្តែ​ យើង​អាច​គ្រប់គ្រង​កត្តា​បែបបទ​រស់​នៅ ដោយ​បញ្ឈប់​ការ​ជក់​បារី។ ចំណែក​មូលហេតុ​ផ្សេង​ទៀត ដូចជា​លក្ខខណ្ឌ​សុខភាព​ ការ​វះកាត់​ ឬ​ការ​ព្យាបាល​ជំងឺ​មហារីក​នេះ ​គឺ​សុទ្ធ​តែ​មិន​អាច​បញ្ចៀស​បាន​ឡើយ។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត