គីសដៃស្បូនជាគីសដែលកើតនៅកន្សោមមេជីវិតញី (កន្សោមពង) របស់ស្រ្តី។ ពាក្យថាគីសគឺដូចថង់ទឹកមួយដែលមានទឹកនៅខាងក្នុង។ តើគីសដៃស្បូនមានប៉ុន្មានប្រភេទ? ហើយប្រភេទណាមិនគួរឱ្យបារម្ភ និងប្រភេទណាត្រូវព្យាបាល? ព្យាបាលតាមដោយវិធីណាខ្លះ?
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា · សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស
គីសដៃស្បូនជាគីសដែលកើតនៅកន្សោមមេជីវិតញី (កន្សោមពង) របស់ស្រ្តី។ ពាក្យថាគីសគឺដូចថង់ទឹកមួយដែលមានទឹកនៅខាងក្នុង។ តើគីសដៃស្បូនមានប៉ុន្មានប្រភេទ? ហើយប្រភេទណាមិនគួរឱ្យបារម្ភ និងប្រភេទណាត្រូវព្យាបាល? ព្យាបាលតាមដោយវិធីណាខ្លះ?
វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេសគ្លីនិកនៅមន្ទីរសម្ភពរ៉ូសបានឱ្យដឹងថា គីសដៃស្បូនមានច្រើនប្រភេទ ដែលអាចចែកចេញជាពីរក្រុមធំៗ។
គីសធម្មតាជាគីសដែលវិវត្តឥតឈប់នៅក្នុងខ្លួនស្រ្តី ហើយជាធម្មតាមានតូចមានធំ រួចក៏រីកកាន់តែធំហើយផ្ទុះចេញជាមេជីវិតញី។ គីសធម្មតាមានទំហំតូច សម្បកស្តើង និងមានផ្ទុកទឹកនៅខាងក្នុង។
គីសជំងឺមានសម្បកខុសពីគីសធម្មតាដែលអាចជាសរសៃឈាម ហើយខាងក្នុងអាចមានស្ថានភាពខុសៗគ្នាទៅតាមប្រភេទរបស់គីសនីមួយៗ៖
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ជាទូទៅគីសដៃស្បូនប្រភេទធម្មតាអាចបាត់ទៅវិញដោយខ្លួនឯង ហើយគីសដៃស្បូនដែលតម្រូវឱ្យមានការព្យាបាលគឺគីសប្រភេទជំងឺ។ ការព្យាបាលគឺទៅតាមប្រភេទ និងស្ថានភាពរបស់គីសនីមួយៗ៖
ការញុំាថ្នាំមិនអាចព្យាបាលគីសជំងឺបានទេ មានតែវិធីវះកាត់ទេដែលអាចព្យាបាលបាន ហើយគីសធម្មតាមិនចាំបាច់ធ្វើការព្យាបាលអ្វីទាំងអស់ព្រោះអាចបាត់ដោយខ្លួនឯង។
ភាគច្រើនគីសក្នុងដៃស្បូនមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ តែចាប់ផ្តើមបង្ករោគសញ្ញានៅពេលគីសចាប់ផ្តើមធ្វើទុក្ខដូចជា៖
គីសដៃស្បូនមានច្រើនប្រភេទ ហើយបើយើងដឹងថាមានគីសដៃស្បូន យើងកុំទាន់ភ័យស្លន់ស្លោ។ អ្វីដែលសំខាន់ យើងត្រូវដឹងឱ្យច្បាស់ពីប្រភេទគីសដែលយើងមាន និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានជាក់លាក់ថា គីសរបស់យើងត្រូវការធ្វើការព្យាបាល ឬអត់ ទើបជាការល្អ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕