home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទ្វារ​មាស​ស្ត្រី​ប្រែប្រួល​បែប​ណា​ខ្លះ​ បន្ទាប់​ពី​សម្រាល​កូន​រួច​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទ្វារ​មាស​ស្ត្រី​ប្រែប្រួល​បែប​ណា​ខ្លះ​ បន្ទាប់​ពី​សម្រាល​កូន​រួច​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​របស់​ម៉ាក់​ៗ​នឹង​​ជួប​ប្រទះ​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​ទាំង​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ពិត​ណាស់​ ស្រីៗ​យើង​ច្បាស់​ជា​មាន​ចម្ងល់​ជា​ច្រើន​ទាក់ទង​​អំពី​បញ្ហា​​​ទ្វារ​មាស នៅ​​ក្រោយ​ពេល​​សម្រាល​កូន​​រួច​មិន​ខាន​។​ ដោយ​សារ​​​តែ​ទ្វារ​មាស​មាន​ភាព​ធន់​ ដូច្នេះ​ហើយ​វា​អាច​ទប់ទល់​នឹង​​សម្ពាធ​ដ៏​ខ្លាំងក្លា​។​ ប៉ុន្តែ​ គ្នា​យើង​ត្រូវ​ដឹង​ថា​ វា​ត្រូវការ​ពេល​វេលា​រយៈពេល​១​ឆ្នាំ​ ដើម្បី​ត្រលប់​ទៅ​រក​សភាព​ដូច​​​មុន​ពេល​មាន​គភ៌​វិញ​ ប៉ុន្តែ​វា​នឹង​មិន​ដូច​ដើម​ឡើយ​។​

១. ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​

នៅ​ពេល​សម្រាល​កូន​រួច​ ម៉ាក់​ៗ​នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​រហូត​ដល់​៦​សប្ដាហ៍​ ​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះ​កាត់​នោះ​ទេ ហើយ​ក៏​អាច​មាន​ការ​ធ្លាក់​ឈាម​ច្រើន​​​​នៅ​រយៈពេល​១០​ថ្ងៃ​ដំបូង​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​នឹង​​ធ្លាក់​​​កំណក​ឈាម​តូច​ៗ​មួយ​ចំនួន​ នៅ​រយៈពេល​៣​ថ្ងៃ​ដំបូង​ ​ពីព្រោះ​រាងកាយ​របស់​យើង​ជម្រុះ​ចោល​​​ជាលិកា​ និង​ឈាម​ដែល​​លើស​​ចេញ​ពី​ស្បូន​។​

២. ទ្វារ​មាស​អាច​ដាច់​រលាត់​

ទន្ទឹម​នឹង​នេះ​ ស្ត្រី​ជា​ច្រើន​អាច​មាន​ការ​ដាច់​រលាត់​នៅ​ជុំវិញ​រង្វះ​ទ្វារ​មាស​ ។​ ដោយ​ផ្អែក​​លើ​​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ដាច់​រលាត់​នេះ​ ទ្វារ​មាស​អាច​នឹង​មាន​អាការៈ​ឈឺ​ចាប់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​។​ នៅ​ក្នុង​ករណី​ខ្លះ​ ​យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​ដើម្បី​ជួសជុល​ការ​ខូចខាត​​ទ្វារ​មាស​។​ បើ​ទោះ​បី​ជា​ទ្វារ​មាស​មិន​ដាច់​រលាត់​ ក៏​វា​​អាច​បន្សល់​ទុក​ស្នាម​ជាំ​នៅ​​ផ្នែក​ចន្លោះ​ទ្វារ​ធំ និង​រន្ធ​យោនី​​ដូច​គ្នា​។

៣. ចុក​ពោះ​ ដោយ​ការ​កន្ត្រាក់​ស្បូន​

​លើស​ពី​នេះ ​ម៉ាក់​ៗ​ក៏​អាច​ជួប​ប្រទះ​អាការៈ​ចុក​ពោះ​ បន្ទាប់​ពី​​ស្បូន​របស់​យើង​វិល​ត្រលប់​ទៅ​រក​​សភាព​ដើម​វិញ​។​ សម្រាប់​ម៉ាក់​ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ ​ការ​ឈឺចាប់​គឺ​អាច​ទ្រាំទ្រ​បាន​។​ ប៉ុន្តែ​​ បន្ទាប់​ពី​សម្រាល​កូន​ជា​បន្តបន្ទាប់​ យើង​នឹង​ជួប​ប្រទះ​​ការ​ឈឺចាប់​ខ្លាំង​​ ដោយ​សារ​តែ​ប៉ះពាល់​​សាច់ដុំ​​ស្បូន​​ ។ ប៉ុន្តែ​បញ្ហា​នេះ​ អាច​ដោះស្រាយ​បាន​​ដោយ​ការ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​ ឬ​ប្រើប្រាស់​ថ្នាំ​ដែល​ចេញ​ដោយ​គ្រូពេទ្យ​។

៤. ទ្វារ​មាស​នឹង​រីក​ធំ​​ជាង​មុន​បន្តិច​

ក្រោយ​សម្រាល​កូន​រួច​ ទ្វារ​មាស​នឹង​រលុង​ ប៉ុន្តែ​​វា​​អាច​នឹង​វិល​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​។​ យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​ដែល​ទារក​ធំ​ពេក​ ឬ​យើង​មាន​កូន​ច្រើន​ ​ទ្វារ​មាស​​មិន​អាច​​ដូច​មុន​វិញ​ឡើយ​។​ ប្រសិនបើ​ម៉ាក់​ៗ​​ចង់​ដឹង​ថា​ ទ្វារ​មាស​រលុង​ឬ​អត់​នោះ​ ​អាច​សាក​ញាត់​​ tamponចូល​ ប៉ុន្តែ​​បើ​វា​ជ្រុះ​ចេញ​នៅ​ពេល​ក្រោយ​ នេះ​មាន​ន័យ​ថា​ទ្វារ​មាស​របស់​យើង​មាន​សភាព​ធំ​ជាង​មុន​។

ទ្វារមាសក្រោយសម្រាល

៥. ទ្វារ​មាស​ប្រែ​ទៅ​ជា​ស្ងួត​រយៈពេល​ពីរ​បី​ថ្ងៃ​

នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​ ​កម្រិត​នៃ​អ័រម៉ូន​ជាក់លាក់​មួយ​ចំនួន​ រួម​ទាំង​Estrogen​ផង​ នឹង​​កើន​ឡើង​។ ​បន្ទាប់​ពី​សម្រាល​កូន​​រួច​ អ័រម៉ូន​នេះ​នឹង​ធ្លាក់​ចុះ​ ដែល​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​។​ ក្នុង​ករណី​ដែល​​ម៉ាក់​ៗ​មិន​បំបៅ​ដោះ​កូន​ទេ​នោះ ​សំណើម​​ក្នុង​ទ្វារ​មាស​នឹង​​វិល​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ នូ សោភ័ណ្ឌ នៅ 3 weeks ago
x