backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្រី​ៗ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17, 2022

ស្រី​ៗ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួនកាល​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​ស្រី​ៗ​យើង​តែងតែ​មើល​រំលង​។ ពិត​ណាស់ ទឹក​រម្អិល​ជា​សារធាតុ​រាវ​ដែល​ហូរ​ចេញ​ពី​ទ្វារ​មាស និង​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ក្រពេញ​នៅ​ជញ្ជាំង​ទ្វារ​មាស និង​មាត់​ស្បូន ដើម្បី​រក្សា​ទ្វារ​មាស និង​បំពង់​បន្ត​ពូជ​ឲ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​។

អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​

ជា​ទូទៅ ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ​អាច​មាន​សភាព​ដូច​ទឹក​ ឬ​ស្អិត ហើយ​​មាន​ពណ៌​ថ្លា ទៅ​ស​ ព្រម​ទាំង​មាន​ក្លិន​តិច​តួច​។ ប៉ុន្តែ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​​មិន​មែន​ជា​​រឿង​​ធម្មតា​នោះ​ទេ ហើយ​ក៏​ចាំបាច់​ធ្វើការ​ព្យាបាល​ផង​ដែរ​ ពីព្រោះ​ទឹក​រម្អិល​ពណ៌​នេះ បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ ជា​ពិសេស​​ នៅ​ពេល​ដែល​វា​មាន​ក្លិន​ស្អុយ​។

ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ពី​ទ្វារ​មាស ​ អាចបណ្ដាល​មក​ពី​៖​

  • ​​​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស (​ប្រភេទ​ជំងឺ​កាមរោគ​)
  • ជំងឺ​រលាក​អាង​ត្រគាក (PID)
  • វត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ដូចជា​សំឡី​អនាម័យ​ប្រភេទ​ស៊ក​ចូល​ទ្វារ​មាស (Tampon)
  • ជំងឺ​រលាក​ទ្វារ​មាស
  • បាក់តេរី​ក្នុង​ទ្វារ​មាស​។

ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ឬ​អត់​?

ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ ដែល​ម៉ាក់​ៗ​ចាំបាច់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​។ ទឹក​រម្អិល​ពណ៌​នេះ​ ​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​បាន​រៀបរាប់​ខាង​លើ​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។

ទឹករម្អិលទ្វារមាស

គន្លឹះ​បំបាត់​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​

  • ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​
  • រក្សា​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ស្អាត​ល្អ​
  • ជៀសវាង​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ណា​មួយ​នៅ​ត្រង់​បរិវេណ​នោះ​
  • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ
  • ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម