ការបៀតបៀនផ្លូវភេទជាឥរិយាបថមិនសមរម្យ និងមិនគួរគប្បីក្នុងការប្រព្រឹត្តទៅលើអ្នកណាម្នាក់ឡើយ ទោះជានៅក្នុងស្ថានភាពណាក៏ដោយ។ ការបៀតបៀនផ្លូវភេទកើតឡើងនៅពេលដែលមានការបៀតបៀនក្នុងទម្រង់ផ្លូវភេទ ឬទាក់ទងនឹងភេទ ឬរឿងភេទរបស់បុគ្គលម្នាក់ ហើយវាមានរូបភាពខុសៗគ្នា ដែលអាចតាមរាងកាយ ពាក្យសំដី ឬកាយវិការ នេះបើតាមអង្គការ CARE Cambodia។ តើ-ការបៀតបៀនផ្លូវភេទប៉ះពាល់អ្វីខ្លះដល់ជនរងគ្រោះ?
ការបៀតបៀនផ្លូវភេទដោយពាក្យសំដី
- ការប្រើប្រាស់ភាសាមិនសមរម្យ ឬអាសអាភាស និងនិយាយលេងសើចបែបអាសអាភាស
- ការលួងលោមដដែលៗ ដើម្បីបំពេញចំណង់ផ្លូវភេទ ឬការណាត់ជួបក្នុងគោលបំណងផ្លូវភេទ
- ការនិយាយស្ដីដែលមានលក្ខណៈផ្លូវភេទ
- ការវាយប្រហារឯកជនភាព ទាំងក្នុង និងក្រៅសាលារៀន ឬកន្លែងធ្វើការ
- ការស្នើដាក់លក្ខខណ្ឌដោះដូរ ដើម្បីបំពេញចំណង់ផ្លូវភេទផ្ទាល់ខ្លួន ដូចជាការផ្ទេរ ការដំឡើងឋានៈ ប្រាក់ខែ។
- គំរាមកំហែងវាយធ្វើបាប ឬបង្ខិតបង្ខំ ឬរំលោភផ្លូវភេទ។
ការបៀតបៀនផ្លូវភេទដោយកាយវិការ
ការតាំងបង្ហាញវត្ថុដែលធ្វើឲ្យនឹកឃើញដល់ផ្លូវភេទ មិនថារូបភាព ទស្សនាវដ្ដី ផ្ទាំងរូបភាព ការសម្លក់សម្លឹង ឬសញ្ញាកាយវិការដែលទាក់ទងនឹងផ្លូវភេទ ការប៉ះ ថើប ឱបក្រសោប ការធ្វើសរសៃ ឬអង្អែលលើរាងកាយដោយមិនមានការយល់ព្រម ការវាយធ្វើបាប ឬបង្ខិតបង្ខំ និងរំលោភផ្លូវភេទ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ការបៀតបៀនផ្លូវភេទផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ជនរងគ្រោះ?
ទោះជាការបៀតបៀនផ្លូវភេទមិនបន្សល់ទុករបួស ឬស្នាមជាំក៏ដោយ ក៏អាចធ្វើឲ្យជនរងគ្រោះឈឺចាប់ និងអាចផ្លាស់ប្ដូរបែបផែនជីវិតរបស់ជនរងគ្រោះបានផងដែរ។ នៅពេលដែលការបៀតបៀនផ្លូវភេទធ្វើឲ្យស្ត្រីមានភាពភ័យខ្លាច អាម៉ាស់ ឬអាក់អន់ចិត្ត វាអាចបង្កឲ្យមានផលវិបាកដូចជា៖
បាត់បង់ទំនុកចិត្តលើខ្លួនឯងក្នុងទីសាធារណៈ ហើយសម្ងំនៅតែក្នុងផ្ទះ ឈឺចាប់ និងខ្មាសអៀន មិនឃ្លានអាហារ និងគេងមិនលក់ ខ្លាចមនុស្សប្រុស ជាពិសេសមនុស្សប្លែកមុខ ខ្វះការជឿជាក់ បាត់បង់ទំនុកចិត្តលើខ្លួនឯង បាក់ទឹកចិត្ត មានកំហឹង និងឆេវឆាវជាងមុន បង្កគ្រោះថ្នាក់ បញ្ហាសុខភាពរ៉ាំរ៉ៃ និងមិនចង់ទៅធ្វើការ ឬទៅរៀន ធ្វើឲ្យមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត ឬអាចឈានដល់ការប្រើប្រាស់ថ្នាំញៀនផ្សេងៗ ឬសេពគ្រឿងស្រវឹង បាត់បង់ចំណូលដោយសារការបាត់បង់ការងារ។ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិជៀសផុតពីការបៀតបៀនផ្លូវភេទ។ ដូច្នេះហើយ ក្នុងនោមជាបុរសគួរពិចារណាលើចំណុចអវិជ្ជមាននៃទង្វើបៀតបៀនផ្លូវភេទនេះ និងមិនគួរធ្វើ ឬត្រូវបញ្ឈប់ទង្វើបែបនេះទៅលើស្ត្រីតទៅទៀត។
![ស្ត្រេស](https://cdn.hellokrupet.com/wp-content/uploads/2021/04/ស្ត្រេស.jpg)
ចំណុចសំខាន់
ការបៀតបៀនផ្លូវភេទគ្រប់រូបភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រ្តីរងគ្រោះ និងបន្សល់ការឈឺចាប់ដែលពុំអាចបំភ្លេចបាន។ នៅពេលដែលការបៀតបៀនផ្លូវភេទកើតឡើង វាធើ្វឲ្យស្រ្តីមានភាពភ័យខ្លាច អាម៉ាស ឬអាក់អន់ចិត្ត។ល។ ហេតុនេះហើយ ក្នុងនោមជាបុរស គួរតែជៀសវាង ក៏ដូចជាបញ្ឈប់ទង្វើមួយនេះតទៅទៀត។