ការឈឺទ្វារមាសក្រោយរួមភេទ ជារឿងធម្មតា?
ជាក់ស្ដែង ការឈឺទ្វារមាសក្រោយរួមភេទ ជារឿងធម្មតាប៉ុណ្ណោះ ហើយកត្តាទាំង ៤នេះ ជាមូលហេតុដែលនាំឲ្យស្រីៗជាច្រើនប្រឈមនឹងការឈឺចាប់នេះ។
១. មិនប្រើទឹករម្អិល
នៅពេលដែលយើងមានអារម្មណ៍ស្រើបស្រាល ទឹករម្អិលធម្មជាតិអាចនឹងធ្លាក់ចេញពីទ្វារមាស។ ប៉ុន្តែ បើទឹករម្អិលមិនគ្រប់គ្រាន់ វាអាចនាំឲ្យយើងមានអារម្មណ៍ឈឺទ្វារមាសពេលរួមភេទ ពីព្រោះការកកិតអាចនាំឲ្យមានការរលាត់ស្បែកតិចតួច។ ការរលាត់ស្បែកនេះហើយ ដែលនាំឲ្យស្រីៗយើងងាយឆ្លងមេរោគ ក៏ដូចជាកើតមានអាការៈឈឺទ្វារមាសក្រោយរួមភេទរួច។
២. អាលែកហ្ស៊ីនឹងផលិតផលមួយចំនួន
ទន្ទឹមនឹងនេះដែរ គ្នាយើងក៏អាចអាលែកហ្ស៊ីនឹងផលិតផលជាក់លាក់មួយចំនួន ដូចជាស្រោមអនាម័យ ទឹករម្អិល ឬផលិតផលទាក់ទងនឹងផ្លូវភេទណាមួយ ដែលអាចនាំឲ្យមានការរលាកទ្វារមាស ជាហេតុបង្កឲ្យមានការឈឺចាប់នៅទ្វារមាស។