
ខណៈពេលដែលពិភពលោកកំពុងជ្រួលច្របល់នឹងបញ្ហាកូវីដ-១៩ លោកស្រីបានទទួលការកោតសរសើរចំពោះវិធានការរហ័សរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យកុមារអាចចូលសាលារៀនជាធម្មតា ហើយមនុស្សពេញវ័យក៏អាចត្រលប់ទៅធ្វើការដូចដើមបាន។ ចំណែកឯមេដឹកនាំស្ត្រីចំនួន២រូបទៀត គឺលោកស្រីAngela Merkel ជាអតីតអធិការបតីអាល្លឺម៉ង់ និងលោកស្រីTsai Ing-wen ប្រធានាធិបតីរបស់កោះតៃវ៉ាន់ក៏បានធ្វើការឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ ដោយចាត់វិធានការដ៏មានប្រសិទ្ធភាពដូចគ្នា។ កត្តានេះហើយបានធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថា តើមេដឹកនាំជាស្ត្រីអាចគ្រប់គ្រងជំងឺរាតត្បាតមានប្រសិទ្ធភាពជាងបុរសឬយ៉ាងណា?។
ទន្ទឹមនឹងនេះដែរ លោកស្រី Ardernទទួលសំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលធ្វើឲ្យគណបក្សរបស់លោកស្រីអាចបង្កើតរដ្ឋាភិបាលឯកបក្ស ក៏ដូចជាផ្ដល់ឲ្យលោកស្រីនូវសមត្ថភាពកាន់តែប្រសើរជាងមុនក្នុងការដឹកនាំប្រទេសប្រកបដោយភាពប៉ិនប្រសប់ និងប្រសិទ្ធភាព។ លោកស្រីArdernមានប្រសាសន៍ថា៖ «ខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការបំពេញការងារ» ហើយពាក្យស្លោកដ៏សាមញ្ញបំផុតនៃយុទ្ធនាការផ្សព្វផ្សាយដែលនាំលោកស្រីរកបានជ័យជម្នះគឺ
យើងបន្តដំណើរទៅមុខជានិច្ច
លោក ស្រីJacinda Ardern នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់
អានបន្ថែម
ការបង្កើនតម្លៃស្ត្រី លើកកម្ពស់ស្ត្រី គឺផ្ដើមពីស្ត្រីខ្លួនឯង
បច្ចុប្បន្ននេះ បើទោះបីជានៅមានវិសមភាពយ៉ែនឌ័រ ឬការរើសអើងខ្លះៗយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវចុះចាញ់ ឬបោះបង់ចោលសុបិនរបស់ខ្លួនឡើយ។ ការបន្តដំណើរទៅមុខជានិច្ចគឺជាអ្វីដែលយើងត្រូវធ្វើ មិនថាមានឧបសគ្គច្រើនប៉ុនណា។ ការតាំងចិត្ត និងភាពរឹងមាំក្នុងនាមជាស្ត្រីមួយរូប អាចបង្កើនតម្លៃរបស់យើង ក៏ដូចជាស្ត្រីនៅទូទាំងពិភពលោក។ ដូច្នេះហើយ យើងរួមគ្នា កាត់បន្ថយការរើសអើង ការមើលងាយ និងកេងប្រវ័ញ្ចផ្សេងៗចំពោះស្ត្រី ដោយចាប់ផ្ដើមពីខ្លួនយើងផ្ទាល់តាមរយៈការគាំទ្រ និងលើកកម្ពស់ស្ត្រី។
ចំណុចសំខាន់
អត្ថបទខាងលើទាក់ទងនឹងស្រ្តី ជាចំណែកសំខាន់មួយដែលមិនអាចខ្វះបាន តាំងពីមុខតំណែងតិចតួច និងមុខងារធំដុំនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយ យើងរួមគ្នាគាំទ្រ និងបន្តគាំទ្រស្រ្តីដែលជាមាតាពិភពលោក ជួយលើកកម្ពស់ និងឲ្យតម្លៃដល់ស្រ្តី ព្រមទាំងបញ្ឈប់ការរើសអើង បៀតបៀន និងកេងប្រវ័ញ្ចផ្សេងៗមកលើស្រ្តី។