home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

លក្ខខណ្ឌធំៗនាំឲ្យស្រីៗមិនងាយដល់ចំណុចកំពូល ពេលរួមភេទ

លក្ខខណ្ឌធំៗនាំឲ្យស្រីៗមិនងាយដល់ចំណុចកំពូល ពេលរួមភេទ

ជា​ទូទៅ​ ​ការមិនឡើងដល់កំពូលអំឡុងពេលរួមភេទ ​ច្រើន​កើត​លើ​​ស្រីៗ​ជាងប្រុសៗ។ ​មនុស្ស​ស្រី​​ប្រហែល​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ​ជួប​បញ្ហា​នេះ តែ​មិន​ដាច់​ចិត្ដ​និយាយ​ប្រាប់​ដៃគូ។ អាការៈ​មិន​ដល់​ចំណុច​កំពូល​នេះ​ ត្រូវគេហៅថា anorgasmia ឬ female orgasmic disorder។

១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល

ការ​​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​របស់​ស្រីៗ​អំឡុងពេល​រួមភេទ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា៖

  • អៀន​ខ្មាស​ច្រើន
  • បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ
  • បញ្ហា​ស្ត្រេស
  • មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង
  • ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម)
  • អាយុ​កាន់​តែ​ច្រើន
  • មាន​ជំងឺ​ទឹក​នោម​ផ្អែម
  • ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឺផ្លូវចិត្ត)
  • បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ
  • ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ
  • វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស)

មានករណី​​ខ្លះ ​ការមិន​​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ​​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​​កើត​មាន​អារម្មណ៍ធុញ​ថប់​ផង​ដែរ​។

រួមភេទមិនដល់ចំណុចកំពូល

អត្ថបទពាក់ព័ន្ធ៖

២- ធ្វើម៉េចទើបដឹងថាមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល?

សញ្ញា​ចម្បងនៃការ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល គឺ​​​បញ្ហា​មិន​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ក្រោយ​ ឬ​អំឡុង​ពេល​រួម​ភេទ ទោះ​​ជា​មាន​អារម្មណ៍​ពុះ​កញ្រ្ជោល ឬ​រំញោច​រោលរាល​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ស្រីៗ​​ដែល​មាន​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ទាំង​​ពេល​រួម​ភេទ ឬសម្រេច​កាម​ដោយ​ខ្លួន​ឯង ហើយបញ្ហានេះ ត្រូវ​ចែក​ចេញ​ជា ៤ ក្រុម៖

– Primary anorgasmia៖ ​ក្រុម​នេះ មិន​ដែល​ឈាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ។

– Secondary anorgasmia៖ ​ក្រុម​នេះ អាច​ធ្លាប់​ឈាន​ដល់​ចំណុច​កំពូល​យ៉ាង​ហោច​ណាស់​ម្តង​ ប៉ុន្តែ​បច្ចុប្បន្ន មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​ទៀត​ឡើយ។

– Situational anorgasmia៖ ​ក្រុម​នេះ​អាច​ឈាន​ដល់​ចំណុច​កំពូល គឺ​អាស្រ័យ​លើ​កាលៈទេសៈ​ពិសេស​ណា​មួយ អាច​រំញោច​ឲ្យ​យើង​ឈាន​ដល់​ចំណុច​កំពូល​ប៉ុណ្ណោះ។

– General anorgasmia៖ មិន​អាច​ឈាន​ដល់​ចំណុច​កំពូល កើត​ឡើងដោយ​សារ​តែ​ស្ថានភាព​ ឬកាលៈ​ទេសៈ​រំខានអ្វី​មួយ។

៣- ធ្វើរោគវិនិច្ឆ័យ និងព្យាបាល

គ្រូពេទ្យ​អាច​សួរ​នាំ​អំពី​ប្រវត្តិ​រួម​ភេទ និង​ពិនិត្យ​ដើម្បី​រក​មើល​មូល​ហេតុ​​​នាំ​ឲ្យ​ស្រីៗយើង​មាន​បញ្ហា​ទាំង​នេះ។ យើង​ត្រូវ​​ណាត់​ជួប​គ្រូពេទ្យ​រោគ​ស្ត្រី​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​តាម​ដាន​ស្ថាន​ភាព​បញ្ហា។

បើ​បញ្ហាបណ្ដាល​មក​ពី​បញ្ហា​សុខភាព​ ឬ​ជំងឺ​ណា​មួយ គ្រូពេទ្យ​នឹង​ព្យាបាល​បញ្ហា​សុខភាព ឬជំងឺ​នោះ ហើយ​ក្រោយ​​ជា​សះ​​ស្បើយ យើង​​នឹង​​អាច​​ឈាន​ដល់​ចំណុច​កំពូល​ឡើង​វិញ។ បើ​មូល​ហេតុ​បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ជំងឺ​បាក់ទឹក​ចិត្ត នោះ​គ្រូពេទ្យ​ប្រហែល​ជា​ប្ដូរ​​ថ្នាំ​ផ្សេង​ជំនួស​វិញ។ វិធី​ព្យាបាល​បែបចិត្ត​សាស្ត្រ ឬ​ព្យាបាល​តាម​បែប​ផ្លូវ​ភេទ ​ប្រហែល​ជា​អាច​ជួយ​បាន​ច្រើន។

ពេល​ខ្លះ​ បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ក៏​អាច​បណ្ដាល​មក​ពីទំនាស់​ក្នុង​ក្រុម​គ្រួសារ​ដូចគ្នា។ បើ​ស្រីៗ​យើង​​​មាន​បញ្ហា​នេះ គួរ​​​ពិភាក្សា​គ្នា​ជា​មួយ​ដៃ​គូ និងស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​គ្នា។

ប្រើ​អ័រម៉ូន​អឺស្រ្តូសែន ក៏ជា​វិធី​ព្យាបាល​មួយ​សម្រាប់​កែខៃ​បញ្ហា​នេះ​ផងដែរ។ ពេល​អ័រម៉ូនអឺស្រ្តូហ្សែន​កើន​ឡើង ​អាច​​ជួយ​​ឲ្យ​​យើង​មាន​​អារម្មណ៍​​ផ្លូវ​ភេទ​ អាច​ជួយ​ឲ្យ​សរសៃ​ឈាម​រត់​ទៅ​កាន់​សរីរាង្គ​ភេទ​​កាន់​តែ​ល្អ។ យើង​អាច​លេប​ថ្នាំ​គ្រាប់ ប្រើ​កៅ​អៀក ឬ​ជែល​លាប​លើ​ប្រដាប់​ភេទ។

មាន​ស្រីៗជា​ច្រើន អាច​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​ប្រសើរ​ឡើង​វិញ ក្រោយ​ពេល​ទិញ​ថ្នាំ ឬ​ប្រើ​អាហារ​បំប៉ន​ត្រឹម​ត្រូវ​ពី​ឱសថ​ស្ថាន។ ប៉ុន្តែ​ ​យើង​គួរ​​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន មុន​ពេល​ទិញ​ថ្នាំ​ទាំង​នោះ​ដោយ​ខ្លួន​ឯង។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Orgasmic Dysfunction. http://www.healthline.com/health/orgasmic-dysfunction#overview1. Accessed May 16, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 17/06/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត