– មានការឈឺចាប់ ឬមានសម្ពាធក្នុងរន្ធគូទ
– មានអារម្មណ៍ធ្ងន់ ឬប៉ោងនៅតំបន់អាងត្រគាក
– មានការកន្ត្រាក់សាច់ដុំអាងត្រគាក
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤– តើជំងឺអាងត្រគាកកើតតែលើមនុស្សចាស់ឬយ៉ាងណា?
នៅពេលយើងមានអាយុកាន់តែច្រើនយើងអាចងាយនឹងមានបញ្ហាអាងត្រគាក ប៉ុន្តែជំងឺនេះយើងអាចព្យាបាលបានតាមផ្នែកវេជ្ជសាស្ត្រ។

៥– ហានិភ័យនៃជំងឺក្នុងអាងត្រគាក
ស្ត្រីដែលធ្លាប់សំរាលកូនងាយនឹងទទួលរងនូវបញ្ហាក្នុងអាងគាក។ ហានិភ័យកើនឡើងនៅពេលដែលស្ត្រីមានកូនកាន់តែច្រើន។ សំរាប់អ្នកដែលធាត់លើសទំងន់ក៏ងាយនឹងមានបញ្ហាក្នុងអាងត្រគាកផងដែរ។ ប្រសិនបើយើងធ្លាប់បានវះកាត់អាងត្រគាក ឬការព្យាបាលដោយកាំរស្មីដើម្បីព្យាបាលសុខភាពផ្សេងៗ នោះយើងអាចនឹងមានបញ្ហាជំងឺនៅអាងត្រគាក ដោយសារតែជាលិកាដែលនៅជុំវិញឆ្អឹងអាងត្រគាកអាចនឹងមានការខូចខាតក្នុងកំឡុងពេលព្យាបាល។ របៀបរស់នៅប្រចាំថ្ងៃ និងកត្តាហ្សែនអាចដើរតួយ៉ាងសំខាន់នាំឲ្យមានបញ្ហានេះដូចគ្នា។
៦– ជម្រើសនៃការព្យាបាលសម្រាប់ជំងឺអាងត្រគាក
ការព្យាបាលដោយមិនធ្វើការវះកាត់មាន៖
– ធ្វើការហ្វឹកហាត់លើសាច់ដុំនៅអាងត្រគាកដើម្បីគ្រប់គ្រងសាច់ដុំអាងត្រគាកបានល្អ
– ចាក់ថ្នាំលើអ្នកមានបញ្ហាប្លោកនោម
– ប្រើថ្នាំសម្រាប់គ្រប់គ្រងប្លោកនោម ឬព្យាបាលការហៀរលាមក និងគ្រប់គ្រងចលនាពោះវៀន
– ប្រើឧបករណ៍ pessary នៅទ្វារមាសដើម្បីព្យាបាលការស្រុត និងទ្រទ្រង់សរីរាង្គក្នុងអាងត្រគាក ដោយការពារការធ្លាក់ចុះរបស់សរីរាង្គទៅក្នុងទ្វារមាសម្តងទៀត។
ប្រសិនបើជម្រើសដោយមិនធ្វើការវះកាត់មិនសមស្របសំរាប់អ្នកជំងឺ គ្រូពេទ្យនឹងណែនាំឲ្យយើងធ្វើការវះកាត់ពិសេសដើម្បីកែសម្រួលការស្រុតសរីរាង្គក្នុងអាងត្រគាក និងជួសជុលសាច់ដុំអាងត្រគាកឡើងវិញ។ ការវះកាត់ក៏មានប្រយោជន៍សម្រាប់អ្នកដែលមានបញ្ហាប្លោកនោម និងពោះវៀនផងដែរ។ ទោះយ៉ាងណាក៏ដោយក៏ការវះកាត់អាងត្រគាកអាចមានផលរំខានដល់សមត្ថភាពក្នុងការមានកូនដែរ។ យកល្អយើងគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានហ្មត់ចត់ ដើម្បីថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ មុននឹងជ្រើសរើសយកជម្រើសណាមួយដែលស័ក្ដិសមបំផុតសម្រាប់ខ្លួន។